Connect with us

កីឡា

តារា​ជើង​ស៊ុត​៥​រូប​រក​បាន​គ្រាប់​បាល់​ច្រើនជាង​គេ​បំផុត​ក្នុង​ប្រវត្តិ​សាស្ត្រ

បានផុស

នៅ

បច្ចុប្បន្ន​​​នេះ​​កីឡាករ​បាល់ទាត់​ឆ្នើម​ៗ​​​នៅ​លើ​ពិភព​លោក​កំពុង​ប្រជែង​គ្នា​​យ៉ាង​ខ្លាំង​នៅ​លើ​ទី​លាន​ដើម្បី​បង្កើត​សមិទ្ធផល​ផ្ទាល់​ខ្លួន ក្លិប និង​ជម្រើស​ជាតិ។ គោល​ដៅ​ចម្បង​របស់​ពួក​គេ​រក​ឲ្យ​បាន​គ្រាប់​បាល់​ឲ្យ​បាន​ច្រើន​បំផុត​​ដែល​អាច​ទៅ​រួច​​សម្រាប់​ជម្រើស​ជាតិ និង​ក្លិប ដូច្នេះ​ពួក​គេប្រដេញ​គ្នា​រឿង​ចំនួន​គ្រាប់​បាល់។

ថ្ងៃ​នេះ សូម​​បង្ហាញកីឡាករទាំង៥រូបដែលស៊ុតបញ្ចូលទីបានច្រើនជាងគេ​បំផុត​ក្នុងប្រវត្តិសាស្រ្ដបាល់ទាត់ពិភព​លោក។ អ្នក​ខ្លះ​បាន​ចូល​និវត្តន៍​ហើយ ប៉ុន្តែ​កីឡាករ​ខ្លះ​កំពុង​បន្ត​អាជីព។

១. ខ្សែប្រយុទ្ធ Cristiano Ronaldo

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Cristiano Ronaldo លេងបាន ១១៦៨ ប្រកួត ស៊ុតបញ្ចូលទី ៨៣៨ គ្រាប់​ក្នុង​នោះ​១២៣ គ្រាប់ស៊ុត​ឲ្យ​ក្រុម​ជម្រើសជាតិព័រទុយហ្គាល់ និង៧១៥គ្រាប់ទៀតស៊ុតបញ្ចូលទីជាមួយក្លិប។ ផ្ដើមចេញពីយុវជនរបស់ក្លិប Sporting Lisbon កាលពីឆ្នាំ ២០០២ កីឡាករ Ronaldo ត្រូវបានគ្រូបង្វឹកឆ្នើម Sir Alex Ferguson នាំយកកាន់ទឹកដី Old Trafford កាលពីឆ្នាំ ២០០៣។

២. ខ្សែប្រយុទ្ធ Lionel Messi

កីឡាករ Lionel Messi តារាឆ្នើមរបស់អាហ្សង់ទីន លេងបាន ១០២៨ ប្រកួត ស៊ុតបញ្ចូលទី ៨០៧ គ្រាប់ ក្នុង​នោះ ១០៣ គ្រាប់ស៊ុតបញ្ចូលទី​ឲ្យ​ក្រុម​ក្រុមជម្រើសជាតិអាហ្សង់ទីន និង ៧០៤គ្រាប់ ទៀតស៊ុតបញ្ចូលទី​ឲ្យ​ក្លិប។ បច្ចុប្បន្នកីឡាករ Messi វ័យ ៣៦ ឆ្នាំឈ្នះពានរង្វាន់ជាមួយក្លិប និងក្រុមជម្រើសជាតិគ្រប់កម្រិតហើយ។

៣. ខ្សែប្រយុទ្ធ Josef Bican

កីឡាករ Josef Bican របស់សាធារណរដ្ឋឆែក រកបាន ៨០៥ គ្រាប់។ លោក​បានលេងរហូតដល់​វ័យ​៤២ឆ្នាំក្នុងអាជីពបាល់ទាត់​ចាប់​ពី​ទសវត្សរ៍​ឆ្នាំ ១៩២៨ ដល់ឆ្នាំ ១៩៥៥។

៤. ខ្សែប្រយុទ្ធ Romário

កីឡករ Romário រកបាន ៧៨៤ គ្រាប់ក្នុងការបង្ហាញខ្លួនបាន ១០០២ លើក។ Romário ក៏ជាសមាជិកម្នាក់ដែលជួយឲ្យក្រុមជម្រើសជាតិប្រេស៊ីលឈ្នះ​ជើង​ឯក​ពិភពលោក World Cup កាលពីឆ្នាំ ១៩៩៤។ នៅខែកុម្ភៈ ឆ្នាំ ២០១៥ លោក​ត្រូវបានជាប់ឆ្នោតជាសមាជិកព្រឹទ្ធសភាប្រេស៊ីល និងឆ្នាំ ២០២១ ​បាន​ជាប់​ជាអនុប្រធានទីពីរនៃព្រឹទ្ធសភា។

៥. ខ្សែប្រយុទ្ធ  Pele

វីរបុរស​បាល់ទាត់​ប្រេស៊ីលរូបនេះរកបាន ៧៧៨ គ្រាប់ក្នុងការបង្ហាញខ្លួនបាន ៨៤៦ លើក។ លោក​ Pele ជាកីឡាករតែម្នាក់គត់នៅលើពិភពលោកដែលបានឈ្នះ​ជើង​ឯក​ពិភពលោក World Cup ៣ លើកគឺឆ្នាំ ១៩៥៨ ១៩៦២ និង​១៩៧០ ក្នុង​អាជីព​​ជាកីឡាករបាល់ទាត់៕

ប្រែសម្រួល៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

អាជ្ញាធរ​ខណ្ឌពោធិ៍សែនជ័យ​ ចុះ​អប់រំ​ណែនាំ​អាជីវកម្ម​ភោជនីយដ្ឋាន យីហោ​ នីរ៉ា ផាប់ បង្កសំឡេងរំខានប៉ះពាល់​ដល់​អ្នក​ជិតខាង

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្រសួងបរិស្ថាន និងរាជបណ្ឌិត្យសភាចាប់ដៃគ្នាបណ្តុះការអនុវត្តភាពបៃតងឈានឆ្ពោះទៅជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ​និយោជិត​ប្តេជ្ញា​ចិត្ត​ចូល​រួម​យុទ្ធនាការ​ផ្សព្វផ្សាយ ដើម្បី​ទប់ស្កាត់ជំងឺ​មិន​ឆ្លង​ជូន​ដល់​បង​ប្អូន​កម្មករ​និយោជិត​នៅ​តាម​សហគ្រាស គ្រឹះស្ថាន

សន្តិសុខសង្គម៨ ម៉ោង មុន

បុរស​ម្នាក់​យក​កាំភ្លើង AK បាញ់​សម្លាប់​ឪក្មេក និងម៉ែក្មេក រួចបាញ់សម្លាប់ខ្លួនឯង

ព័ត៌មានជាតិ១១ ម៉ោង មុន

អភិបាលរាជធានី ៖ ផ្លូវថ្មើជើង(Walk street) ជំហររបស់រដ្ឋបាលរាជធានី គឺបន្តធ្វើឱ្យកាន់តែល្អ ដើម្បីទាក់ទាញភ្ញៀវជាតិ-អន្តរជាតិកាន់តែច្រើន

Sokha Hotels

ព័ត៌មានពេញនិយម