កីឡា
ប្រណាំងកង់ថ្នាក់ជាតិឆ្នាំ២០២០ រកឃើញជ័យលាភ៣៥រូប
សៀមរាប ៖ ការប្រកួតកីឡាប្រណាំង កង់ជ្រើសរើសជើង ឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ ដែលធ្វើឡើងរយៈ ពេលពីរថ្ងៃ(២២-២៣មករា២០២១) លើទឹកដីសៀមរាបអង្គរនោះ បានរកឃើញជ័យលាភីចំនួន ៣៥រូប ។

ការប្រកួតធ្វើឡើងលើវិញ្ញាសាចំនួនពីររួមមាន៖ វិញ្ញាសាទី១ គឺកង់គួក (Road Bike) ដែលមាន៖ កង់គួកបុរសឈុតធំ (Men Elite Road Bike) កង់គួកបុរសថ្នាល (Men Junior Road Bike) និងកង់គួកបុរស អាយុចាប់ ពី៤០ឆ្នាំឡើង (Men Master Road Bike)។

វិញ្ញាសាទី២ គឺកង់ភ្នំ (Mountain Bike) ដែលមាន៖ កង់ភ្នំបុរសឈុតធំ (Men Elite Moun tain Bike) កង់ភ្នំបុរសថ្នាល (Men Junior Mountain Bike ) កង់ភ្នំនារី (Women Mountain Bike ) កង់ភ្នំបុរស អាយុចាប់ពី៤០ ឆ្នាំឡើង (Men Master Mountain Bike )។

លទ្ធផលក្រោយបញ្ចប់ការប្រកួតប្រណាំងគណៈកម្មការបច្ចេកទេស រកឃើញជ័យលាភីពីលេខ១ ដល់លេខ ៥ តាមប្រភេទវិញ្ញាសានីមួយៗមានចំនួនសរុបទាំងអស់ ៣៥នាក់។

សម្រាប់ប្រាក់រង្វាន់ អ្នកទទួលបានចំណាត់ថ្នាក់លេខ១ ទទួលបាន ៥០០,០០០រៀល, ចំណាត់ ថ្នាក់លេខ២ទទួលបាន ៤០០,០០០រៀល, ចំណា ត់ថ្នាក់លេខ៣ទទួលបាន ៣០០,០០០រៀល, ចំ ណាត់ថ្នាក់លេខ៤ ទទួលបាន ២០០,០០០រៀល, ចំណាត់ថ្នាក់លេខ៥ទទួលបាន ១៥០,០០០រៀល និងមានរង្វាន់លើកទឹកចិត្តមួយចំនួនទៀត។

លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជ កម្ម និងជាប្រធានសហព័ន្ធខ្មែរកីឡាទោចក្រយា ន ដែលបានអញ្ជើញចូលរួមពិធីបិទការប្រកួត កាលពីថ្ងៃសៅរ៍ចុងសប្តាហ៍កន្លងមកនេះ បានជំរុញឲ្យកីឡាករទាំងអ្នកទទួលជ័យលាភី និងមិនបានទទួលជ័យលាភី ប្រឹងប្រែងហ្វឹកហាត់ពង្រឹងពង្រីកសមត្ថភាពឆ្ពោះទៅកាន់ព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ ២០២៣។

សូមបញ្ជាក់ថា បើតាមលោក នូ ចំរើន អគ្គលេខាធិការសហព័ន្ធខ្មែរកីឡាទោចក្រយាន និយាយ ឲ្យដឹងមុនការប្រកួតនោះថា ការប្រកួតកីឡាទោច ក្រយានជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ ២០២០ គឺជាឆ្នាំដ៏សំខាន់មួយ ដែលសហព័ន្ធខ្មែរកីឡាទោចក្រយានចាប់ផ្តើមពង្រឹងគុណភាពបច្ចេកទេស និងមន្ត្រីគណៈកម្មការតាមទម្រង់ស្តង់ដារអន្តរជាតិ ដើម្បីសម្រួចគោលដៅឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣៕
ដោយ ៖ វិសិទ្ធ








-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ