កីឡា
លោក ហង់ជួន ណារ៉ុន ៖ វគ្គបណ្តុះបណ្តាលគ្រូតេក្វាន់ដូWT ជាបញ្ហាសំខាន់ក្នុងការបង្កើតមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងជាប្រធានខេមរសហ ព័ន្ធកីឡាតេក្វាន់ដូ WT លោក ហ៊ុន សា មុត ប្រធាននាយកដ្ឋានអប់ រំកាយ និងកីឡា និងលោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា នារសៀលថ្ងៃទី ២៤ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចូលរួមពិធីបិទវគ្គបណ្តុះបណ្តាលគ្រូបង្វឹកមូលដ្ឋាន និងថ្នាក់ជាតិ ២០២០ នៅក្នុងសាលហ្វឺកហាត់បណ្ឌិត្យសភាតេក្វាន់ដូកម្ពុជាក្នុងមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺកកីឡា។

លោក ហង្សជួន ណារ៉ុន បានមានប្រសាសន៍ថា វគ្គអាជ្ញាកណ្តាល ចៅក្រម និងគ្រូបង្វឹកមូលដ្ឋាន និងថ្នាក់ជាតិ២០២០ គឺជាការជួយពន្លឿនខេមរសហព័ន្ធតេក្វាន់ដូWT ដើម្បីធ្វើការបណ្តុះ បណ្តាលធនធានមនុស្ស ដូចជាមន្ត្រីបច្ចេកទេស អាជ្ញាកណ្ដាល-ចៅក្រម និងគ្រូបង្វឹកតេក្វាន់ដូថ្នាក់មូលដ្ឋានថ្នាក់ជាតិ និងថ្នាក់អន្តរជាតិជាដើម សម្រាប់ត្រៀមធ្វើជាម្ចាស់ផ្ទះ នៃការប្រកួតកីឡា SEA GAMES លើកទី៣២ នាឆ្នាំ២០២៣ ខាង មុខនិងត្រៀមចូលរួមក្នុងកម្មវិធីប្រកួតជាលក្ខណៈអន្តរជាតិនានា។

សូមបញ្ជាក់ថា វគ្គនេះមានសិក្ខាកាមចំនួន ៣០ជាគ្រូបង្វឹកដែលមកពីក្លិបតាមបណ្តាខេត្តនា នាមកពី៧រាជធានីខេត្តក្រុងរួមមានខេត្តព្រៃវែង ខេត្តកំពង់ចាម ខេត្តបាត់ដំបង ខេត្តមណ្ឌលគីរី ខេត្តកណ្តាល ខេត្តសៀបរាម និងភ្នំពេញមានរយៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៤ ខែ មករា ឆ្នាំ២០២១។ វគ្គនេះ មានគ្រូឧទ្ទេសចំនួន ៦នាក់ គឺលោកគ្រូជនជាតិកូរ៉េខាងត្បូង Cheon Samyeong លោកគង់ សក្ខិដា អគ្គលេខាធិការរងសហព័ន្ធ លោកគ្រូលី ស៊ុនរដ្ឋា លោក ប៉ាន់ ខេ មរា លោក ទួន សាវុធ និងលោក ជាតិ ខេមរា៕
ដោយ ៖ វិសិទ្ធ





-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?