កីឡា
កម្ពុជានឹងបង្កើតសៀវភៅ«មរតកស៊ីហ្គេម-អាស៊ានប៉ារ៉ា២០២៣»ឆាប់ៗ
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMPAGCO) កំពុងរៀបចំបង្កើតសៀវភៅ«មរតកកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និងកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣» ដើម្បីជាកំណត់ត្រាផ្សព្វផ្សាយសម្រាប់ក្មេងជំនាន់ក្រោយ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមបានឲ្យដឹងពីគម្រោងបង្កើតសៀវភៅមរតកស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនេះក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់ជយលាភីមេដាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម នៅព្រឹកថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការពារជាតិ។

សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ៖«បន្តិចទៀតនេះ អគ្គលេខាធិការដ្ឋាន នឹងរៀបចំសៀវភៅរបាយការណ៍ និងសៀវភៅមរតកកម្រងអនុស្សាវរីយ៍ តាមស្តង់ដាអន្តរជាតិ ទុកជាកំណត់ត្រាប្រវត្តិសាស្ត្រ និងបន្តធ្វើការផ្សព្វផ្សាយសមិទ្ធផលជាតិដ៏អស្ចារ្យ និងមហាជោគជ័យស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះដល់គ្រប់ក្រសួង ស្ថាប័ន និងប្រជាជន។ ចំណុចនេះសំខាន់ណាស់ដើម្បីចងក្រងព្រឹត្តិការណ៍កីឡាដ៏អស្ចារ្យលើកដំបូងនៅកម្ពុជា»។

ក្នុងពិធីប្រគល់ប្រាក់រង្វាន់ដល់ជយលាភីមេដាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនេះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ បានជំរុញឲ្យក្រសួងអប់រំ យុវជន និងកីឡា ក៏ដូចជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសហការជាមួយសហព័ន្ធកីឡាជាតិដើម្បីរៀបចំព្រឹត្តិការណ៍កីឡាឲ្យបានញឹកញាប់ដើម្បីរក្សាគុណផលកីឡារបស់អត្តពលិកជម្រើសជាតិ។
សម្តេចពិជ័យសេនា ទៀ បាញ់ មានប្រសាសន៍ថា ៖«ការបង្កើតឲ្យមានការប្រកួតញឹកញាប់គឺវាធ្វើឲ្យសមត្ថភាពកីឡារបស់យើងរក្សាគុណភាព កើនឡើង។ ឥឡូវនេះចប់ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមហើយ នៅរយៈពេលយូរទៀតទើបមានការប្រកួតនៅប្រទេសផ្សេង ដូច្នេះបើយើងអត់រៀបចំការប្រកួតក្នុងស្រុកទេឲ្យបានញឹកញាប់ទេ វាអាចធ្វើឲ្យធ្លាក់ចុះ។ និយាយមែនទែន កីឡាស្មុគស្មាញដែរ»។

កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម លើកទី៣២ ទទួលបានមេដាយសរុប២៨២គ្រឿងក្នុងនោះ មាស៨១ ប្រាក់៧៤ និងសំរិទ្ធ១២៧ ខណៈកីឡាអាស៊ានប៉ារ៉ាហ្គេមទទួលបានមេដាយសរុប៧១គ្រឿងគឺមាស៩ ប្រាក់១៨ និងសំរិទ្ធ៤៤។ ដូច្នេះរាជរដ្ឋាភិបាលកម្ពុជាបានចំណាយថវិកាសរុបប្រាក់ ២៧ ៣០៣ ៦០០ ០០០ រៀល (៦ ៦៥៩ ៤១៤ដុល្លារអាមេរិក) ជាប្រាក់រង្វាន់ដល់ជយលាភីមេដាយទាំង៣៥៣គ្រឿង។
សម្រាប់មេដាយមាស១គ្រឿងទទួលបានប្រាក់រង្វាន់ ៤០លានរៀល ប្រាក់១គ្រឿងទទួលបានប្រាក់រង្វាន់ ៣០លានរៀល និងសំរិទ្ធ១គ្រឿងទទួលបានប្រាក់រង្វាន់ ១៥លានរៀល។ ស្របពេលគ្រូបង្គោលទទួលបាន១០០%ស្មើនឹងមេដាយរបស់កូនសិស្ស និងគ្រូជំនួយទទួលបាន៧០%នៃមេដាយកូនសិស្ស៕




អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?