កីឡា
ការប្រកួតកីឡាប្រដាល់គុនខ្មែរជើងឯកថ្នាក់ជាតិ២០២០ចាប់ផ្តើមហើយ
ភ្នំពេញ ៖ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសជើងឯកថ្នាក់ជាតិ២០២០ បានបើកការប្រកួតជាផ្លូវការហើយ នារសៀលថ្ងៃទី២៥ ខែមករា ឆ្នាំ២០២១នៅស្តាតចាស់។
ព្រឹត្តិការណ៍នេះ រៀបចំដោយសហព័ន្ធក្រោមការគាំទ្រថវិកាក្រសួងអប់រំ យុវជន និងកីឡា និងសហការជាមួយក្រុមហ៊ុនសែលខាត ដែលមានរយៈពេល៥ថ្ងៃទីចាប់ពីថ្ងៃទី២៥រហូតដល់ថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២១ នៅស្តាតចាស់។
![](https://www.kampucheathmey.com/wp-content/uploads/2021/01/T-01-25-21-a1-full.jpg)
ក្នុងឱកាសបើកជាផ្លូវការនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកឧត្តមសេនីយ៍ តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក ម៉ិល កាដូ អគ្គនាយករងនៃអគ្គនាយកដ្ឋានកីឡា លោក ឯម ហៀង តំណាងឲ្យNOCC លោក អៀន វ៉ាន់សិន នាយកប្រតិបត្តិក្រុមហ៊ុន Cellcard និងលោក ហួង រាតាមុន្នី អគ្គនាយកស្ថានីយទូរទស្សន៍TV5។
លោក តែម ម៉ឺន បានមានប្រសាសន៍ថា ចំពោះការប្រកួតជើងឯកកីឡាប្រដាល់គុនខ្មែរឆ្នាំនេះមានកីឡាករចំនួន១០៨នាក់ មកពី១៦សមាគមក្នុងរាជធានីខេត្តនៅទូទាំងប្រទេសកម្ពុជា និងគណៈកម្មការបច្ចេកទេសជាង១០០នាក់រួមមានគណៈកម្មការវិនិច្ឆ័យ អាជ្ញាកណ្តាល ចៅក្រម គណៈកម្ម ការ រៀបចំសម្លៀកបំពាក់ គណៈកម្មការថ្លឹកគីឡូក្រាម និងគណៈកម្មការពេទ្យ។
![](https://www.kampucheathmey.com/wp-content/uploads/2021/01/T-01-25-21-a2-full.jpg)
ការប្រកួតនេះ មានសំខាន់ណាស់សម្រាប់សហព័ន្ធក្នុងការចម្រាញ់រកកីឡាករគុនខ្មែរឆ្នើមដើម្បីហ្វឹកហាត់ក្រុមកីឡាករជម្រើសជាតិត្រៀមចូលរួមប្រកួតព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAM ES 2021 លើកទី៣១ នៅប្រទេសវៀតណាម និង SEA GAMES 2023 លើកទី៣២នៅប្រទេសកម្ពុជា។
លោកបានបន្តថា អី្វដែលសំខាន់នោះ នៅឆ្នាំ ២០២១សហព័ន្ធត្រូវរៀបចំព្រឹត្តិការណ៍ធំៗចំនួន ៣ គឺព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ២០២០ ព្រឹត្តិការណ៍ការប្រកួតកីឡាប្រដាល់គុនខ្មែរជ្រើសរើសថ្នាក់ជាតិ ២០២១ ដែលនឹងប្រព្រឹត្តនាខែមិថុនា ឆ្នាំ២០២ ១ និងព្រឹត្តិការណ៍ការប្រកួតជ្រើសរើសជើងឯកអា ស៊ីអាគ្នេយ៍ឆ្នាំ២០២១ “ASEAN Champion ships” នៅប្រទេសកម្ពុជា នឹងប្រព្រឹត្តនាសីហា ឆ្នាំ២០២១ដោយមានប្រទេសចំនួន ១១ ចូលរួមមុនការប្រកួតកីឡា SEA GAMES 2023 មក ដល់។
![](https://www.kampucheathmey.com/wp-content/uploads/2021/01/T-01-25-21-a3-full.jpg)
ជាមួយនេះដែរ លោកបានផ្តល់នូវមតិយោបល់ សំខាន់មួយចំនួនដូចខាងក្រោម ១. គណៈកម្ម ការរៀបចំការប្រកួត មន្ត្រីបច្ចេកទេស គណៈវិនិច្ឆ័យ គណៈគ្រូពេទ្យ អាជ្ញាកណ្តាល ចៅក្រម និងមន្ត្រីគ្រប់ជំនាញ ដែលមានតួនាទីជាអ្នកធ្វើការងារ បច្ចេកទេស ត្រូវយកចិត្តទុកដាក់បំពេញ តួនាទី ប្រកបដោយវិជ្ជាជីវៈ និង ក្រមសីល ធម៌ត្រូវផ្តល់ភាព សុក្រិត្យ យុត្តិធម៌ មិនលម្អៀង មិនប្រកាន់បក្សពួក ត្រូវមានសុទិដ្ឋិនិយមនិងឈរលើគោលការណ៍ច្បាប់ជាមូលដ្ឋាន។
២. កីឡាករ ដែលចូលរួមប្រកួត ត្រូវតែគោរពយ៉ាងម៉ឺងម៉ាត់ បទបញ្ហានៃការប្រកួត ដែ លចេញដោយគណៈកម្មការរៀបចំការ ប្រកួតរបស់សហ ព័ន្ធកីឡាប្រដាល់គុនខ្មែរ ពិសេសការរក្សាទម្ងន់ តាមការកំណត់ និង ថែរក្សាសុខភាពផ្ទាល់ខ្លួន ក្នុងពេលចូលរួមប្រកួត ត្រូវមានក្រមសីលធម៌ ជាកីឡាករល្អ មានសេចក្តីថ្លៃថ្នូរ រក្សាវិន័យ មានសណ្តាប់ធ្នាប់ឲ្យអស់ពីកម្លាំងកាយចិត្ត ប្រកួតឲ្យអស់ពីសមត្ថភាព ដើម្បីទទួលបាននូវលទ្ធផលល្អ មានកិត្តិយសផ្ទាល់ខ្លួន ឆ្លើយតប ទៅនឹងផែនការជាយុទ្ធ សាស្ត្រ និងគោលការណ៍ ដែលថ្នាក់ជាតិ ចង់បាន ទៅថ្ងៃអនាគត។
៣. ចំណុចដ៏សំខាន់ និងពិសេសមួយទៀត គឺសូមឲ្យក្រុមការងារ កីឡាករយើងទាំងអស់ បន្តចូលរួម អនុវត្តឲ្យបានជាប់ជាប្រចាំ និងដោយការយកចិត្តទុកដាក់ជាទីបំផុត នូវអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងវិធានការការពារ ទប់ស្កាត់ជម្ងឺ (កូវីដ-១៩)របស់ក្រសួងសុខាភិបាល៕
ដោយ ៖ វិសិទ្ធ
![](https://www.kampucheathmey.com/wp-content/uploads/2021/01/T-01-25-21-a-full.jpg)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?