Connect with us

កីឡា

អ្នក​មានទ្រព្យធន៤​រូប​កំពុងជួយកីឡាប្រដាល់គុនខ្មែរ

បានផុស

នៅ

ក្លិប​ប្រដាល់​គុន​ខ្មែរ​ជា​ច្រើន​កំពុង​កំណើរ​ការ​បណ្តុះ​បណ្តាល​កីឡាករ កីឡាការិនី​ជា​យូរ​មក​ហើយ​ដែល​បាន​ក្លាយ​ជា​ធន​ធាន​​ដ៏​សំខាន់​សម្រាប់​អត្តពលិក​ជម្រើស​ជាតិ​​កម្ពុជា​ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ។

ក្លិប​មួយ​ចំនួន​​បាន​ដំណើរ​ការ​ដោយ​ឆន្ទៈ​ និង​ក្តី​ស្រឡាញ់​របស់ម្ចាស់​ក្លិប ឬ​គ្រូ​បង្វឹក​ទាំង​លំបាក ខ្វះ​ខាត​មុខ​ក្រោយ ប៉ុន្តែ​តាម​រយៈក្តីស្រឡាញ់ ពួក​គាត់​មិន​បោះ​បង់​ចោល​ឡើយ។ ទោះ​បី​ជា​យ៉ាង​ណា មាន​ក្លិប​ប្រដាល់​គុន​ខ្មែរ​ខ្លះ​​​ទទួល​បាន​ការ​ឧបត្ថម្ភ​គាំទ្រ​ទាំង​ហិរញ្ញវត្ថុ និង​សម្ភារ​ពី​អ្នក​មាន​ទ្រព្យ​ធន ឧកញ៉ា ​មន្ត្រី​ជាន់​ខ្ពស់ ប៉ុន្តែ​អ្នក​ខ្លះ​មិន​សូវ​ចេញ​មុខ​ជា​សាធារណៈ​ឡើយ។

ថ្ងៃ​នេះ កម្ពុជា​ថ្មី សូម​បង្ហាញ​អ្នក​មាន​ទ្រព្យ​ធន​៤​រូប​កំពុង​ជួយ​ជ្រោម​ជ្រែង​កីឡា​ប្រដាល់​គុន​ខ្មែរ​តាម​រយៈ​ការ​ឧបត្ថម្ភ​គាំទ្រ​​ទាំង​ហិរញ្ញវត្ថុ និង​សម្ភារ​ដែល​​រឹត​តែ​រួម​ចំណែក​ជួយធ្វើ​​ឲ្យ​កីឡា​ប្រដាល់​គុន​ខ្មែរ​រីក​ចម្រើន​ខ្លាំង​ឡើង។

. លោកស្រី ទ្រី ដាណា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ លោកស្រី ទ្រី ដាណា បាន​ចូល​រួម​ធ្វើ​សកម្មភាព​សប្បុរស​ធម៌​ក្នុង​វិស័យ​កីឡា​ច្រើន​​ ក្នុង​នោះ​មាន​ការ​ឧបត្ថម្ភ​ជា​ថវិកា​ដល់​​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា ដល់​កីឡាករ និង​គ្រូ​បង្វឹក​ប្រដាល់។ ​លោក​ស្រី​បាន​ឧបត្ថម្ភ​​ដល់​​ការ​រៀបចំ​ការ​ប្រកួត​«គុន​ខ្មែរ​អល​ស្តារ»​ និង​​ចុង​ក្រោយ​បំផុត​លោក​ស្រី​បាន​​រៀបចំ​ការ​ប្រកួត«មរតកគុនខ្មែរ NNP»​ដែល​មាន​ការ​​ដណ្តើម​ខ្សែ​ក្រវាត់​រវាង ឈុត សេរីវ៉ាន់ថង និង​ អេលីត​ សាន់ ហើយ​​អ្នក​ឈ្នះ​ជើង​ឯក​ទទួល​បាន​ប្រាក់​រង្វាន់​១​ម៉ឺន​ដុល្លារ​អាមេរិក។

. ឧកញ៉ា ប៉ែន កាក់

​ឧកញ៉ា​ ប៉ែន កាក់ ​បាន​​ធ្វើ​សកម្មភាព​ក្នុង​ការ​ជួយ​ដល់​កីឡាករ កីឡាការិនី​​ប្រដាល់​ច្រើន​ឆ្នាំ​​ហើយ​ក្នុង​នោះ​​ការ​ជួយ​ថ្លៃព្យាបាលរបួស​ ឧបត្ថម្ភ​ជា​ថវិកា​លើក​ទឹកចិត្ត​ និង​សម្ភារ​ហ្វឹក​ហាត់ ​គ្រឿង​ឧបភោគបរិភោគ​ជា​ដើម។​ ជា​ពិសេស​លោក​បាន​បង្កើត​ក្លិប​ប្រដាល់ឈ្មោះ«ប៉ែនកាក់​គុន​ខ្មែរ​»​ដែល​មាន​លោក សេន ប៊ុនថេន ជា​គ្រូ​បង្វឹក​ និង​កំពុង​​​បណ្ដុះ​​បណ្តាល​កីឡាករ កីឡាការិនី​ជា​ច្រើន​រូប​​នា​ពេលបច្ចុប្បន្ន។ លោក​ក៏​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដែរ។

. ឧកញ៉ា ស្រី ចាន់ថន

ឧកញ៉ា ស្រី ចាន់ថន ជា​អ្នក​មាន​ទ្រព្យ​ធន​ម្នាក់​ដែល​កំពុង​​ធ្វើ​សកម្មភាព​​ក្នុង​​វិស័យ​កីឡា​ប្រដាល់​គុន​ខ្មែរ។ ក្នុង​នាម​ជា​អនុប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ឧកញ៉ា​រូប​នេះ​បាន​​ឧបត្ថម្ភ​​ជា​ថវិកា និង​សម្ភារ​ជា​រឿយ​ៗ​ដល់​កីឡាករ កីឡាការិនី​កម្ពុជា​ ក្នុង​នោះ​មាន​ទាំងការ​​ជួយ​ព្យាបាល​របួសជា​ដើម។ ជា​ពិសេសឧកញ៉ា​​រូប​នេះ​​​បាន​បើក​ក្លិប​ប្រដាល់​កម្រិត​ស្តង់ដា«គុន​ខ្មែរ​វើល​ឆាមពាន»​ដែល​បាន​ក្លាយ​ជាថ្នាល​បណ្តុះ​បណ្តាល​ធន​ធាន​កីឡាករ កីឡាការិនី​ប្រដាល់​កម្ពុជា​ឲ្យ​រីក​ចម្រើន ហើយ​លោក​ក៏​មាន​គោល​ដៅនាំ​យក​អ្នក​ប្រដាល់​កម្ពុជា​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ។

. អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា

ថ្មី​បំផុត​គឺ​អ្នក​ឧកញ៉ា ឡេង ណាវ៉ាត្រា ​បាន​ជួយ​ឧបត្ថម្ភ​គាំទ្រ និង​ដំណើរ​ការ​ក្លិប​របស់​លោក អេ ភូថង ដោយ​ដាក់​ឈ្មោះ«ហ្គាឡាក់ស៊ី ណាវ៉ាត្រា អេភូថង​ក្លិប» បន្ទាប់​ពី​អតីត​ជើង​ខ្លាំង​កម្ពុជា​រូបនេះ​ជួប​ការ​លំបាក និង​មានបញ្ហា​សុខភាព​រហូត​ចង់​លក់ក្លិប។ ការ​ជួយ​ពី​អ្នក​ឧកញ៉ា​រូប​នេះ​គឺ​បាន​ផ្តល់​ឲ្យ​លោក អេ ភូថង មាន​សមត្ថភាព​គ្រប់​គ្រាន់​ក្នុង​ការ​ដំណើរ​ការ​ក្លិប និង​ទទួល​យក​សិស្ស​ដែល​ចង់​ក្លាយ​អ្នក​ប្រដាល់​ដោយ​បង្ហាត់​ឥត​គិត​ថ្លៃ មាន​កន្លែង​ស្នាក់​នៅ និង​អាហារ​ថែម​ទៀត៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៧ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៨ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៩ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១០ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម