កីឡា
កីឡាករបាល់ទាត់អន្តរជាតិ១០រូបកំពុងដើរតាមគន្លងឪពុករបស់ខ្លួន
ក្នុងនាមឪពុកជាកីឡាករបាល់ទាត់ជោគជ័យលំដាប់ពិភពលោក កូនៗរបស់ពួកគាត់ក៏បានចាប់ផ្តើមអាជីពបាល់ទាត់តាមគន្លងឪពុករបស់ខ្លួនដែរ។ អ្នកខ្លះកំពុងលេងឲ្យក្លិបអាជីពនៅអឺរ៉ុប និងតាមលីគផ្សេងៗទូទាំងពិភពលោក។
សូមបង្ហាញកីឡាករ១០រូបដែលជាតំណក់ឈាមរបស់អតីតកីឡាករបាល់ទាត់ល្បីៗសម័យមុន។ ពួកគេកំពុងប្រកបអាជីពបាល់ទាត់នៅតាមក្លិបអាជីពនានាក្នុងតំបន់អឺរ៉ុប។
១. កីឡាករ Erling Haaland

Haaland អាយុ២១ឆ្នាំដែលជាកូនប្រុសរបស់អតីតកីឡាករបាល់ទាត់ Alfie Haaland ជាខ្សែប្រយុទ្ធឆ្នើមរបស់ក្លិបមេឃខៀវ Manchester City នៃលីគកំពូលអង់គ្លេស និងជម្រើសជាតិន័រវេស។
២. កីឡាករ Romeo Beckham

Romeo Beckham អាយុ២០ឆ្នាំដែលជាកូនប្រុសរបស់អតីតតារាបាល់ទាត់ឆ្នើម David Beckham កំពុងលេងឲ្យក្រុមយុវជនរបស់ក្លិប Brentford នៃលីគកំពូលអង់គ្លេស។
៣. កីឡាករ Harvey Neville

Harvey Neville អាយុ២០ឆ្នាំដែលជាកូនប្រុសរបស់កីឡាករ Phil Neville កំពុងលេងនៅក្លិប Inter Miami នៅសហរដ្ឋអាមេរិក។
៤. កីឡាករ Giovanni Reyna

Giovanni Reyna អាយុ២០ឆ្នាំដែលជាកូនប្រុសរបស់អតីតកីឡាករ Claudio Reyna កំពុងលេងឲ្យក្លិប Borussia Dortmund នៃលីគកំពូលអាល្លឺម៉ង់។
៥. កីឡាករ Federico Chiesa

Federico Chiesa អាយុ២៥ឆ្នាំដែលជាកូនប្រុសរបស់អតីតកីឡាករ Enrico Chiesa កំពុងលេងឲ្យក្លិប Juventus និងជម្រើសជាតិអ៉ីតាលី។
៥. កីឡាករ Justin Kluivert

Justin Kluivert អាយុ២៤ឆ្នាំដែលជាកូនប្រុសរបស់អតីតកីឡាករ Patrick Kluivert កំពុងលេងឲ្យក្លិប AS Roma នៃលីគអ៉ីតាលី និងជម្រើសជាតិហុល្លង់។
៦. កីឡាករ Enzo Zidane

Enzo Zidane អាយុ២៨ឆ្នាំដែលជាកូនប្រុសរបស់វីរបាល់ទាត់បារាំង Zinedine Zidane កំពុងលេងឲ្យក្លិប Fuenlabrada នៃលីគលំដាប់ទី៣ របស់ប្រទេសអេស្ប៉ាញ។
៧. កីឡាករ Giovanni Simeone

Giovanni Simeone អាយុ២៧ឆ្នាំដែលជាកូនប្រុសរបស់គ្រូបង្វឹក Diego Simeone កំពុងលេងឲ្យក្លិប Napoli នៃលីគកំពូលអ៉ីតាលី និងជម្រើសជាតិអាហ្សង់ទីន។
៨. កីឡាករ Jordan Larsson

Jordan Larsson អាយុ២៥ឆ្នាំដែលជាកូនប្រុសរបស់អតីតកីឡាករ Henrick Larsson កំពុងលេងឲ្យក្លិប FC Copenhagen នៃលីគកំពូលដាណឺម៉ាក។
៩. កីឡាករ Daniel Maldini

Daniel Maldini អាយុ២១ឆ្នាំដែលជាកូនប្រុសរបស់អតីតកីឡាករ Paolo Maldini កំពុងលេងឲ្យក្លិប Spezia នៃលីគលំដាប់ទី២របស់ប្រទេសអ៉ីតាលី។
១០. កីឡាករ Jonathan Klinsmann

Jonathan Klinsmann អាយុ២៦ឆ្នាំដែលជាកូនប្រុសរបស់កីឡាករ Jurgen Klinsmann កំពុងលេងឲ្យក្លិប LA Galaxy នៃលីគកំពូលសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ ផា រតនា

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ