Connect with us

កីឡា

ផល សោភ័ណ្ឌ ទទួច​ឲ្យដាក់​ខ្សែ​ក្រវាត់​របស់​​ខ្លួនដល់កីឡាករដទៃដណ្តើម

បានផុស

នៅ

អ្នកលេងកែងពិឃាត ផល​ សោភ័ណ្ឌ ​ដែល​ជាម្ចាស់ខ្សែក្រវាត់ ៥ ​ស្ថាប័ន​ផ្សេងគ្នា បានសំណូមពរឲ្យ​ម្ចាស់​ឧបត្ថម្ភ​នៃ​​ខ្សែ​ក្រវាត់​​ទាំង​នោះ​​រៀបចំ​​​ឲ្យ​កីឡាករ​ដទៃ​ប្រកួត​ដណ្តើម​ពីរូប​គេ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សិស្ស​របស់​ក្លិប​តាឡី​ដំរី​មានរិទ្ធិ​​បាន​និយាយ​​ថា រូប​គេ​មិន​ចង់​ទុក​ចោល​ខ្សែ​​ក្រវាត់​ដោយ​ឥត​ន័យ​រហូត​ច្រេះ​ចាប់​នោះ​ទេ បន្ទាប់​ពី​បាន​ឈ្នះ​នីមួយ​ៗ​ពោល​គឺ​គ្មានតម្លៃ​អ្វី​សោះ​ការ​ទុក​ចោល​បែប​នេះ។

កីឡាករ​បន្ត​ថា សម្រាប់​ការ​រៀបចំឲ្យ​ការ​ដណ្តើម​ខ្សែ​ក្រវាត់​មាន​​ប្រយោជន៍​ច្រើន​​មាន​ដូច​ជា សាមី​ខ្លួន​កីឡាករ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​ខិត​ខំ​ហ្វឹក​ហាត់​បន្ថែម​ទៀត។ កីឡាករ​ណា​មាន​សមត្ថភាព​គឺ​អាច​យក​ខ្សែ​ក្រវាត់​ទៅ​គ្រប់​គ្រង​បាន ហើយ​​ធ្វើ​ឲ្យ​កីឡាករ​អាច​ទទួល​បាន​ចំណូល និង​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​កាន់​តែ​ខ្លាំង។

ផល សោភ័ណ្ធ បាន​និយាយ​ថា ៖«បើសិនជាឈ្នះខ្សែក្រវាត់ហើយគ្មានការប្រកួតការពារ​ខ្សែ​​ក្រវាត់ទេ នោះខ្សែក្រវាត់ដែលឈ្នះ​គ្មានតម្លៃ។ បើមានការដាក់ឲ្យប្រកួតដណ្តើម​ខ្សែ​ក្រវាត់វិញ នោះកីឡាករនឹងខំហ្វឹក​ហាត់ដើម្បីការពារ ហើយខ្សែ​ក្រវាត់ក៏មិនត្រូវបានទុកចោល»។

«បើសិនយើងមានខ្សែក្រវាត់ យើងមិនអាចយកខ្សែក្រវាត់ដេកអោបបានទេ។ បើយើងយកខ្សែក្រវាត់មកដេកអោប ស្មើនឹងយើងខ្លាចគេ។ បើ​គេមានសមត្ថភាព​ដណ្ដើមខ្សែក្រវាត់យើងបានឲ្យគេយកទៅ តែបើយើងមានសម្ថតភាព យើងនៅតែការពារខ្សែក្រវាត់យើងបានដដែល»។​

ពិត​ណាស់ សព្វ​ថ្ងៃ​នេះ បន្ទាប់​ពី​កីឡាករ​​បាន​ឈ្នះ​ខ្សែ​ក្រវាត់ ពួក​គេ​ហាក់​គ្មាន​​ភារកិច្ច​​អ្វី​ក្នុង​ការ​ការពារ​ខ្សែ​ក្រវាត់​​បន្ត​ទៀត​ ឬ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​ពី​ម្ចាស់​ឧបត្ថម្ភ​ឡើយ។  កាល​ពី​ប្រហែល​១០​ឆ្នាំ​មុន​ធ្លាប់​​មាន​កម្មវិធី​ខ្សែ​ក្រវាត់​ខ្លះ​​ផ្តល់​ប្រាក់​ឧបត្ថម្ភ​ប្រចាំ​ខែ​អាច​ចាប់​ពី​៣​ខែ​ដល់​១​ឆ្នាំ ហើយ​រៀបចំ​ឲ្យ​មាន​ការ​ប្រកួត​ដណ្តើម​​​ជា​បន្ត​បន្ទាប់​ទៀត​ផង។

ខ្សែ​ក្រវាត់​៥​គ្រឿង​របស់ ផល សោភ័ណ្ឌ

  • ខ្សែ​ក្រវាត់ គ្រុដគុន​ខ្មែរ
  • ខ្សែ​ក្រវាត់ IPCC គុន​ខ្មែរ
  • ខ្សែ​ក្រវាត់ ខារ៉ាបាវ ឆ្នាំ​២០១៣
  • ខ្សែ​ក្រវាត់ ខារ៉ាបាវ ​ឆ្នាំ​២០១២
  • ខ្សែ​ក្រវាត់ ​ស្រាបៀរ​កម្ពុជា​ ​ឆ្នាំ​២០១១​

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម