កីឡា
អតីតកីឡាករបាល់ទាត់កម្ពុជាល្បី៥រូបកំពុងកាន់ការងារនៅក្លិបលីគកំពូល
អតីតកីឡាករបាល់ទាត់ជាច្រើនកំពុងចាប់អាជីពជាគ្រូបង្វឹក គ្រូជំនួយ និងការងារផ្សេងៗទៀតពាក់ព័ន្ធវិស័យបាល់ទាត់។ ជាក់ស្តែងមានកីឡាករ៥រូបកំពុងទទួលបានការងារជាគ្រូបង្វឹកនៅតាមក្លិបនៃលីគកំពូលកម្ពុជាមានដូចជា លោក ឃីម បូរី, ឃួន ឡាបូរ៉ាវី, កែវ សុខង៉ន, ទៀង ទិនី និង កែវ សុខផេង។
លោក ឃួន ឡាបូរ៉ាវី

លោក ឃួន ឡាបូរ៉ាវី ជាមន្ត្រីបច្ចេកទេសនៅសហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងជាគ្រូបង្ហាត់យុវជននៅសាលាបាល់ទាត់របស់បឹងកេត ហើយក៏ជាអ្នកវិភាគបាល់ទាត់ម្នាក់ផងដែរ។ លោកជាអតីតខ្សែប្រយុទ្ធជម្រើសជាតិកម្ពុជា ក្លិបព្រះខ័នរាជស្វាយរៀង និងបឹងកេត។
លោក កែវ សុខង៉ន

លោក កែវ សុខង៉ន ជាអ្នកចាត់ការទូទៅនៅក្លិបភ្នំពេញក្រោន បន្ទាប់ពីលោកបានចូលនិវត្តន៍ពីអាជីពបាល់ទាត់។ លោកជាអតីតខ្សែប្រយុទ្ធរបស់ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្លិបភ្នំពេញក្រោន បឹងកេត និងធ្លាប់ទៅលេងក្លិប Samut Sakhon របស់ប្រទេសថៃ។
លោក ទៀង ទីនី

លោក ទៀង ទិនី កំពុងកាន់តួនាទីជាគ្រូបង្វឹកក្រុមយុវជនអាយុក្រោម១៨ឆ្នាំរបស់ក្លិបបាល់ទាត់វិសាខា បន្ទាប់ពីចូលនិវត្តន៍កាលពីឆ្នាំ២០២០។ អតីតខ្សែការពារជម្រើសជាតិកម្ពុជារូបនេះបានលេងឲ្យក្លិបជាច្រើនដូចជា ណាហ្គាវើលដ៍ ភ្នំពេញក្រោន អង្គរថាយហ្គឺរ វិសាខា និងចុងក្រោយព្រះខ័នរាជស្វាយរៀង។
លោក ឃីម បូរី

លោក ឃីម បូរី កំពុងកាន់តួនាទីធំជាគ្រូបង្គោលក្លិបបាល់ទាត់ណាហ្គាវើលដ៍ បន្ទាប់ពីលោកចូលនិវត្តន៍កាលពីឆ្នាំ២០២២ ក្រោយពេលលោកគ្រូ មាស ចាន់ណា បានចាកចេញទៅក្លិបវិសាខា។ ខ្សែបម្រើប្រយុទ្ធជម្រើសជាតិកម្ពុជាបច្ចុប្បន្នវ័យ៣៣ឆ្នាំធ្លាប់លេងឲ្យក្លិបក្រសួងការពារជាតិ ភ្នំពេញក្រោន ក្លិបថៃស៊ីសាកេត និងចុងក្រោយណាហ្គាវើលដ៍។
លោក កែវ សុខផេង

លោក កែវ សុខផេង ទើបតែសម្រេចប្រកាសចូលនិវត្តន៍កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៣ បន្ទាប់ពីរបួសជាបន្តបន្ទាប់។ ក្រោយពេលឈប់ពីអាជីពបាល់ទាត់ លោកទទួលបានងារជា«ទូតសុច្ឆន្ទៈ»ប្រចាំក្លិបវិសាខា។ ខ្សែបម្រើប្រយុទ្ធជម្រើសជាតិកម្ពុជារូបនេះធ្លាប់លេងឲ្យក្លិបជាច្រើនដូចជា បឹងកេត ភ្នំពេញក្រោន ក្លិបម៉ាឡេស៊ី PKNP និងចុងក្រោយក្លិប វិសាខា៕
អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?