Connect with us

កីឡា

នៅសល់​១​សប្ដាហ៍​ទៀត​លី​គ​បាល់ទាត់​នារី​ឆ្នាំ​២០២០ រកឃើញ​ក្រុម​ខ្លាំង​ទាំង​៤​ប្រចាំ​រដូវ​កាល​

បានផុស

នៅ

​ពានរង្វាន់​បាល់ទាត់​លី​គ​នារី​ឆ្នាំ​២០២០ (Woman League 2020) ដែល​រៀបចំឡើង​ដោយ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (​ស​.​ប​.​ក​) ដំណើរការ​នៅសល់​ត្រឹម​១​សប្ដាហ៍​ទៀត​ប៉ុណ្ណោះ នឹង​ស្វែង​រកឃើញ​ក្រុម​ខ្លាំង​ទាំង​៤ ឡើង​ទៅ​លេង​នៅ​វគ្គ​ជម្រុះ​យក​ជើងឯក (Play Off) ក្រោយ​ដំណើរការ​តាំងពី​ខែកញ្ញា ឆ្នាំ​២០២០ មកម្ល៉េះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លទ្ធផល​ប្រចាំ​សប្ដាហ៍​ទី​៩ ឃើញ​ថា​ក្រុម​ណាហ្គា​វើ​ល ឈ្នះ​លើ​ក្រុម​ខេត្តបាត់ដំបង ៥​ទល់​០ លើ​ទីលាន​វិទ្យាល័យ​កំពង់ស្ពឺ ហើយ​ក្រុម​ខេត្តកំពង់ឆ្នាំង ឈ្នះ​លើ​ក្រុម​ខេត្តកណ្តាល ៤​ទល់​១ លើ​ទីលាន​វិទ្យាល័យ ហ៊ុន សែន កំពង់ត្រឡាច​។ ក្រុម​បឹងកេត ចាញ់​ក្រុម​ភ្នំពេញ​ក្រោ​ន ១៣ ទល់​០ លើ​កីឡដ្ឋាន ស្មា​ត អរ អេស អិន ខណៈ​ក្រុម​ខេត្តកំពង់ធំ ចាញ់​ក្រុម​សមាគម​កីឡាបាល់ទាត់ ខ​.​ភ​.​ម លើ​ទីលាន​វិទ្យាល័យ​កំពង់ធំ និង​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង ឈ្នះ​ក្រុម​ខេត្ត​សៀមរាប ២​ទល់​១ លើ​ទីលាន​កីឡដ្ឋាន​ខេត្តស្វាយរៀង​។​

​សម្រាប់​កម្មវិធី​សប្ដាហ៍​ចុងក្រោយ​នៃ​កម្មវិធី​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​នឹងធ្វើ​ឡើង​នៅវេលា​ម៉ោង​៣​រសៀល។ ថ្ងៃ​ទី​៣១ ខែ​មករា ឆ្នាំ​២០២១ ដោយ​ក្រុម​សមាគម​កីឡាបាល់ទាត់ ខ​.​ភ​.​ម ជួប​ក្រុម​ព្រះខ័ន​រាជ​ស្វាយរៀង នៅ​កីឡដ្ឋាន​ស្តា​ត​ចាស់ ហើយ​ក្រុម​ខេត្ត​សៀមរាប ប៉ះ​ក្រុម​ខេត្ត​កំពង់ស្ពឺ នៅ​ទីលាន​វិទ្យាល័យ​អង្គរ ខណៈ​ក្រុម​ខេត្ត​បាត់ដំបង ជួប​ក្រុម​ខេត្ត​កំពង់ឆ្នាំង នៅ​ទីលាន​វិទ្យាល័យ​នេ​ត​យ៉ង់​។ ចំណែក​ក្រុម​បឹងកេត ជួប​ក្រុម​ខេត្ត​កណ្តាល នៅ​កីឡដ្ឋាន​ខេ​ម​បូ​ឌា​អ៊ែ​វេ និង​ក្រុម​ភ្នំពេញ​ក្រោ​ន ប៉ះ​ក្រុម​ខេត្តកំពង់ធំ នៅ​កីឡដ្ឋាន ស្មា​ត អរ អេស អិន​។​

​រូបមន្ត​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​នារី​ឆ្នាំ​២០២០ នេះ​តម្រូវ​ឲ្យ​ក្រុម​ដែល​បាន​ចុះឈ្មោះ​ចូលរួម​ទាំង​១០ ប្រកួត​គ្នា​វិលជុំ​១​ជុំ ដើម្បី​សន្សំ​ពិន្ទុ ហើយ​ក្រុម​ដែល​មាន​ពិន្ទុ​ច្រើន​ជាង​គេ​ចំនួន​៤​ក្រុម​មានឈ្មោះ​ឡើងទៅ​លេង​វគ្គ​ជម្រុះ​យក​ជើងឯក ឬ​ហៅថា Play Off តែម្តង​។ វគ្គ Play Off នេះ​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​៧ កុម្ភៈ គឺ​តម្រូវ​យក​ក្រុម​ចំណាត់ថ្នាក់​លេខ​៤ ទៅ​ប្រកួត​ជាមួយ​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ហើយ​ក្រុម​ឈ្នះ​ក្នុង​ប្រកួត​នេះ​មានឈ្មោះ​ឡើងទៅ​ជួប​ក្រុម​ចំណាត់ថ្នាក់​លេខ​២​ដែល​អង្គុយចាំ នៅ​ថ្ងៃទី​១៤ ខែកុម្ភៈ​។ អ្នកឈ្នះ​ក្នុង​ប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​២​នេះ ត្រូវ​បន្ត​កៅអី​ឡើងទៅ​ប៉ះ​ក្រុម​ចំណាត់ថ្នាក់​លេខ​១​ ដែល​អង្គុយ​ចាំ​នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១​។​

​សូមបញ្ជាក់ថា ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា រៀបចំ​ពានរង្វាន់​បាល់ទាត់​នារី​នេះ​ឡើង​ គឺ​ក្នុង​គោលដៅ​អភិវឌ្ឍន៍​បាល់ទាត់​នារី​ក្នុង​ប្រទេស និង​ត្រៀមខ្លួន​សម្រាប់​ស៊ី​ហ្គេម​ឆ្នាំ​២០១១ នៅ​វៀតណាម ហើយ​ជាពិសេស​ថែមទៀត ​គឺ​រក​កីឡាការិនី​ល្អៗ​ត្រៀម​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ចិន ចំនួន ៣​ឆ្នាំ មុនពេល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ​កីឡា​ស៊ី​ហ្គេម ឆ្នាំ​២០២០៣ ខាងមុខ​។ នេះ​បើតាម​ការលើកឡើង​រប​ស់លោក​ស្រី ពុធ ធីតា ប្រធាន​គណៈកម្មការ​អភិវឌ្ឍន៍​បាល់ទាត់​នារី នៃ​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា កាលពីពេល​ថ្មីៗ​៕

អត្ថបទ៖ ម៉េង ហួរ

សូមចុចអាន៖ ​ក្រុម​វិសាខា ឈ្នះ​ពាន​សប្បុរសធម៌​នៅ​ខេត្តសៀមរាប ខណៈ​អង្គ​រថា​យ​ហ្គឺ​ជា​ជើងឯក​រង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១៣ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ១០ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៨ ម៉ោង មុន

ព័ត៌មានលម្អិតជុំវិញការបង្រ្កាបក្រុមឆក់ប្លន់នៅខេត្តកណ្ដាល ខណៈជនសង្ស័យម្នាក់ជាមុខសញ្ញាចាស់ កំពុងរត់គេចខ្លួន

ព័ត៌មានជាតិ៩ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

Sokha Hotels

ព័ត៌មានពេញនិយម