Connect with us

កីឡា

ប្រធានសមាគមបាល់ទាត់ថៃ លាលែងតំណែង ព្រោះក្រុមខ្លួនប្រើហិង្សា កាលពីស៊ីហ្គេម នៅកម្ពុជា

បានផុស

នៅ

លោក Somyot Poompanmoung ប្រធានសមាគមកីឡាបាល់ទាត់ថៃ បាននិយាយកាលពីថ្ងៃសុក្រទី៣០ខែមិថុនាថា លោកទទួលយកការសម្រេចចិត្តរបស់គណៈកម្មាធិការជាតិអូឡាំពិកថៃ ហើយនឹងលាលែងពីតំណែង។

លោក Somyot Poompanmoung (រូបថត៖ Nation)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គណៈកម្មាធិការជាតិអូឡាំពិកថៃ ដែលដឹកនាំដោយឧបនាយករដ្ឋមន្ត្រីផុតអាណត្តិ Prawit Wongsuwan បានសម្រេចកាលពីថ្ងៃសុក្រថា លោក Somyot គួរតែលាលែងពីតំណែង ដើម្បីទទួលខុសត្រូវចំពោះជម្លោះដែលផ្ទុះឡើងរវាងកីឡាករបាល់ទាត់ថៃ និងឥណ្ឌូណេស៊ី ក្នុងការប្រកួតស៊ីហ្គេម កាលពីថ្ងៃទី១៦ខែឧសភា នៅប្រទេសកម្ពុជា។

ទន្ទឹមនឹងនោះ លោក Somyot ក៏និយាយដែរថា លោកនឹងបញ្ជូនលិខិតបញ្ជាក់ពីមូលហេតុនៃការលាលែងនេះ ទៅកាន់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF), សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) និង សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (Fifa)។

គួរបញ្ជាក់ថា កាលពីខែឧសភា សមាគមកីឡាបាល់ទាត់ថៃ ក៏​បាន​ប្រកាសពិន័យបុគ្គលិក គ្រូបង្វឹក មន្ត្រីក្រុម និងកីឡាករជម្រើសជាតិផងដែរ តាមសំណើរបស់គណៈកម្មការ​ស៊ើបអង្កេតក្រមសីលធម៌ ក្នុងករណីមានបញ្ហានោះ។

កាលនោះ គណៈកម្មការបានសម្រេចដាក់ពិន័យលោក Prasukchok Chokmoh គ្រូបង្គោលអ្នកចាំទី, លោក Mayed Madada និងលោក Phatrawut Wongsripuek ដែលជាមន្ត្រីក្រុម ដោយផ្អាកពីការបំពេញភារកិច្ចក្នុងនាមក្រុមជម្រើសជាតិថៃ ម្នាក់ៗរយៈ​ពេល១ឆ្នាំ។

ចំណែកកីឡាករក៏មាន ២នាក់ផងដែររួមមាន អ្នកចាំទី Sophonwit Rakyat និងកីឡាករ Teerapak Pruengna ត្រូវព្យួរកាតព្វកិច្ច (ចូលរួមក្នុងការប្រកួត) ក្នុងនាមក្រុមជម្រើសជាតិថៃ គ្រប់ឈុតសម្រាប់រយៈពេល៦ខែ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Nation

ចុចអាន៖ ថៃសម្រេច​ដាក់ពិន័យកីឡាករ និង​​អ្នក​ពាក់​ព័ន្ធ​ការ​ប៉ះ​ទង្គិច​ជាមួយ​ឥណ្ឌូណេស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៣ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ៤ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ៥ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ៦ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម