Connect with us

កីឡា

រឿងសំខាន់៦ចំណុចត្រូវដឹងពីលីគកំពូលកម្ពុជារដូវកាលថ្មី

បានផុស

នៅ

ខេមបូឌានព្រីមៀរលីគរដូវកាល២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ ទី៥ ខែសីហា ឆ្នាំ២០២៣ ដោយមានក្លិបចំនួន១០ចូលរួមប្រកួតប្រជែង។ សម្រាប់រដូវកាលថ្មីមានកំណែទម្រង់ធំៗចំនួន៦ ដែល​នឹង​កាន់​តែ​ធ្វើឲ្យ​ល្អប្រសើរ​ឡើង​សម្រាប់​វិស័យ​បាល់ទាត់​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ចាប់​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ​ឆ្នាំ​២០២៣ លោក Satoshi Saito នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ខេមបូឌានព្រីមៀរលីគ (CPL) ​បាន​រៀបរាប់​ និង​ពន្យល់​​​អំពី​កំណែ​ទម្រង់​នីមួយ​ៗ ហើយ​ទទួល​បាន​ការ​ពេញ​ចិត្ត​ពី​ក្លិប​ទាំង​១០ដែល​បាន​ចូល​រួម​ប្រកួត។

១. ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​​ថ្មី​នឹង​ចាប់​ផ្តើម​​ពាក់កណ្តាល​ឆ្នាំ​២០២៣ និង​បញ្ចប់​នៅ​ពាក់​កណ្តាល​ឆ្នាំ​២០២៤។ ចំណុច​នេះ​គឺ​​ផ្តោតសំខាន់​លើកាលវិភាគការប្រកួត​ស្រប​ទៅតាម​ការ​ប្រកួត​របស់​លីគ​នានា​ក្នុងតំបន់អាស៊ី ក៏​ដូច​ជា​ពិភព​លោក។ ​ការ​ផ្លាស់​ប្តូរ​ពេល​វេលា​នេះ​បាន​ធ្វើ​ឲ្យ​ក្លិបនីមួយ​ៗ​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ដូរ​កីឡាករ ហើយ​កីឡាករ​​ក៏​ស្រួល​ទាំង​ចេញ-ចូល និង​កាតព្វកិច្ច​ក្នុង​ក្រុមជម្រើសជាតិ​របស់ខ្លួន។

២. ការ​បំពាក់​​ភ្លើងបំភ្លឺពេលយប់នៅកីឡដ្ឋាន​ សម្រាប់ក្លិបទាំង១០ដែលចូលរួមរដូវកាលថ្មី។ ការ​ប្រកួត​ធ្វើ​ឡើង​នៅ​ពេល​យប់ ត្រជាក់​ស្រួល និង​ងាយ​ស្រួល​ដល់​អ្នក​គាំទ្រ។ រហូត​ដល់​ពេល​នេះ​កីឡដ្ឋាន​​របស់​ក្លិប​ស្ទើរ​តែ​ទាំង​អស់​អាច​រៀបចំ​ការ​ប្រកួត​ពេល​យប់​បាន ហើយ​មាន​តែសមាជិក​ថ្មី ​ព្រៃវែង ​​មិន​ទាន់​មាន​ភ្លើង​បំភ្លឺ។ យ៉ាង​ណា តំណាង​ក្លិប​ព្រៃវែង​បាន​បញ្ជាក់​ថា ភ្លើង​នឹង​ដាក់​​​ឲ្យ​រួច​រាល់​នៅ​ដើម​ឆ្នាំ​២០២៤។​​

៣. ការ​បង្កើន​ចំនួន​ដល់​១០​សម្រាប់​ការ​ប្រកួត​រដូវ​កាល​ថ្មី។ ក្លិប​ទាំង​១០ក្លិប​ភាគច្រើន​មានអាជ្ញាប័ណ្ណពីសហព័ន្ធ​កីឡា​បាល់ទាត់​ទ្វីប​អាស៊ី (AFC)។ សម្រាប់​សមាជិក​ថ្មី​​ដែល​ទើប​ឡើងមកលីគកំពូលគឺ ព្រែវៃងអេហ្វស៊ី និង អាយអេសអាយ ដង្កោសែនជ័យ ក៏មានសមត្ថភាពគ្រប់គ្រាន់ និង​រៀបចំ​បាន​ល្អ​ដែល​ធ្វើ​ឲ្យ​ការ​ប្រកួត​លីគ​កាន់​តែ​មាន​គុណភាព។

៤. រូបមន្ត​នៃ​ការ​ប្រកួត​ឆ្នាំ​ថ្មី​នេះគឺ​វិល​ជុំ​សន្សំ​ពិន្ទុ​៣​ជុំ​ និង​ជ្រើស​រើស​យក​៤​ក្រុម​ចុង​ក្រោយ (Top4) សម្រាប់​ការ​ប្រកួត​សន្សំ​ពិន្ទុ​ទៀត ប៉ុន្តែ​​ក្រុម​ណា​ដែល​មិន​បាន​ធ្វើ​ម្ចាស់​ផ្ទះ​ពេល​ប្រកួត​ជុំ​ទី​៣​ ត្រូវ​​​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ។ ចំណុច​នេះ​មាន​ន័យ​ថា ក្រុម​ណា​ដែល​បាន​ធ្វើ​ម្ចាស់​ផ្ទះ​នៅ​ជុំ​ទី​៣​ហើយគឺ​មិន​ធ្វើ​ម្ចាស់​ផ្ទះ​នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ​ទេ​ ដូច្នេះ​គឺ​ស្មើ​ភាព​គ្នា។ សរុប​ពិន្ទុ​ទាំង​៣ជុំ និង​វគ្គ​៤​ក្រុម​ចុង​ក្រោយ ក្រុម​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​នឹង​ក្លាយ​ជា​ជើង​ឯក។

៥.ការ​កំណត់​កូតា​កីឡាករ​អាស៊ាន។ ចាប់​ពី​រដូវ​កាល​ថ្មី​នេះ​ទៅ ក្លិប​នីមួយ​ៗ​ត្រូវ​មាន​កូតាកីឡាករ​អាស៊ាន​ម្នាក់​ក្នុង​ចំណោម​កីឡាករ​បរទេស​ចំនួន​៦​រូប​។ សម្រាប់​ការ​ដាក់​ឲ្យ​លេង​នៅ​លើ​ទី​លាន​គឺ​បាន​កីឡាករ​បរទេស​៥​នាក់​ក្នុង​នោះ​ត្រូវ​មាន​កីឡាករ​អាស៊ាន១​នាក់​ ​អាស៊ី១​នាក់ និង​កីឡាករ​បរទេសផ្សេ​៣​នាក់​ទៀត។

៦. ពាក់ព័ន្ធជាមួយប្រាក់រង្វាន់សម្រាប់រដូវកាលថ្មីគឺមានការកើនឡើង​ច្រើន​ជាងឆ្នាំមុន ប៉ុន្តែ​ក្រុម​ហ៊ុន CPL មិន​​ប្រាប់​ឲ្យ​ដឹងពី​ចំនួន​ដែល​ត្រូវ​​បាន​បង្កើន​នោះ​ទេ។ ​លោក Satoshi Saito បាន​បញ្ជាក់​ថា ប្រាក់​រង្វាន់​នឹង​កើត​ជាង​ឆ្នាំ​មុន ហើយ​ក៏​មាន​ពាន​រង្វាន់​សម្រាប់​កីឡដ្ឋាន​ដែល​រៀបចំ​បាន​ល្អ​ជាង​គេ និង​ពាន​រង្វាន់​សម្រាប់​ការ​ធ្វើម្ចាស់​ផ្ទះ​ដែល​មាន​អ្នក​ចូល​រួម​ចូល​ទស្សនា​ច្រើន​ជាង​គេ​ដែរ។

លោក Satoshi Saito បាន​បញ្ជាក់​ថា សម្រាប់កំណែទម្រង់ទាំង៦ធំៗនេះពិតជាផ្ដល់នូវផលវិជ្ជាមានជាច្រើនដល់លីគបាល់ទាត់កម្ពុជា ដូច្នេះសម្រាប់រដូវកាលថ្មីសង្ឃឹមថា បងប្អូនដែលជា​អ្នកគាំទ្រលីគបាល់ទាត់កម្ពុជា សូមបន្ត និងជំរុញការគាំទ្រតែកាន់តែខ្លាំងថែមទៀត។ បើលីគបាល់ទាត់កម្ពុជារីកចម្រើន វាក៏ជាកម្លាំងចលករមួយដែលជួយឲ្យក្រុមជម្រើសជាតិកម្ពុជា​រីក​ចម្រើន​ដែរ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៨ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម