Connect with us

កីឡា

ព្រះ​ខ័ន​រាជ​ស្វាយរៀង​ចេញ​ទៅ​ថៃ​ព្រឹក​នេះប៉ះក្លិបជើង​ឯកថៃពីរសម័យកាល

បានផុស

នៅ

ក្លិប​បាល់ទាត់​ព្រះ​ខ័ន​រាជ​ស្វាយរៀង​បាន​ចេញដំណើរ​ទៅ​ប្រទេស​ថៃ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៣ ខែ​កក្កដា ឆ្នាំ​២០២៣​ ដើម្បី​​ប្រកួត​មិត្តភាព​អន្តរជាតិ​ជា​មួយ​ក្លិប​លីគកំពូល និងលីគ​លំដាប់ទី​២របស់​ថៃ​​​​ជា​​ការ​ត្រៀម​ខ្លួន​សម្រាប់​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​ថ្មី​២០២៣-២៤។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការ​គ្រោង​ទុក ព្រះ​ខ័ន​រាជ​ស្វាយរៀង​នឹង​ចំណាយ​ពេល​ហ្វឹក​ហាត់​រួម​គ្នា និង​ធ្វើ​ការ​ប្រកួត​មិត្តភាព​អន្តរជាតិ២​ប្រកួត។ ប្រកួត​ទី១ ក្លិប​ដែល​មាន​មូលដ្ឋាន​នៅ​ខេត្ត​ស្វាយរៀង​​ត្រូវ​ប្រកួត​ជា​មួយក្លិប​ Police Tero វេលា​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី​៥ ខែ​កក្កដា និង​ប្រកួត​ទី​២​ជា​មួយ​ក្លិប Samut Prakan City វេលា​ម៉ោង៣:៤៥​នាទី​រសៀល ថ្ងៃទី៨ ខែ​កក្កដា។

Police Tero ​ដែល​ជា​ក្លិប​ធំ​​ខ្លាំងមក​ពី​លីគកំពូល​បាល់ទាត់​របស់​ថៃ​​មាន​អាយុ​កាល​៣១​ឆ្នាំ​ហើយ បន្ទាប់​ពី​ត្រូវ​បាន​បង្កើត​ឡើង​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៩២។ ឆ្នាំ​១៩៩៧ ក្លិប​មួយ​នេះ​បាន​ឡើង​កាន់​លីគ​កំពូល​ថៃ និង​​ធ្លាប់​ឈ្នះ​​ជើងឯក​លីគ​កំពូល​​ថៃ​ពីរ​ដង​ និង​ជើង​ឯក​រង​២​ដង។ ពួក​គេ​ធ្លាប់​ជា​ជើង​ឯក​រង​ AFC Champions League ម្តង និង​មាន​បទ​ពិសោធ​ច្រើន​លើ​ឆាក​អន្តរជាតិ។

ចំពោះ​ Samut Prakan City ដែល​មាន​អាយុ​កាល​៣៤​ឆ្នាំ​​ជា​ក្លិប​លេង​នៅ​លីគ​ទី២​របស់​ប្រទេស​ថៃ។ តាម​ពិត​ពួក​គេ​ធ្លាប់​លេង​នៅ​លីគ​កំពូល​ថៃ​ចាប់​ពី​ឆ្នាំ​២០១៩​រហូត​ដល់​​២០២២​ទើប​ធ្លាក់​មក​លីគទី​២​នៅ​រដូវ​កាល​២០២២-២៣។

ព្រះ​ខ័ន​រាជ​ស្វាយរៀង​ស្ថិត​​ក្នុង​ចំណោម​ក្លិប​ចំនួន​៤​របស់​លីគ​កំពូល​កម្ពុជា​ដែល​ទៅ​​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​នៅ​ប្រទេស​ថៃ​មាន​ដូច​ជា វិសាខា ភ្នំពេញ​ក្រោន និង​​ក្រសួង​ការពារ​ជាតិ។ ការ​ចេញ​ទៅ​ប្រកួត​មិត្តភាព​កម្តៅ​សាច់​ដុំ​នៅ​ក្រៅ​ប្រទេស​នេះ​គឺ​ដើម្បី​ត្រៀម​ខ្លួន​ប្រកួត​ខេមបូឌានព្រីមៀរលីគ​រដូវ​កាល​ថ្មី​២០២៣-២៤ ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​សៅរ៍ ទី​៥ ខែ​សីហា ខាង​មុខ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម