Connect with us

កីឡា

Mbappe ចង់បានតម្លៃពលកម្ម២០៦​លានផោន បើសម្រេចទៅក្លិបថ្មី

បានផុស

នៅ

តារា​បាល់ទាត់​ឆ្នើម Kylian Mbappe មាន​សេចក្តី​រាយការណ៍​កំពុងស្នើសុំកញ្ចប់​ពលកម្ម​ដែលមានតម្លៃ ២០៦លានផោន ប្រសិនបើក្លិបណាមួយចង់បានរូបគេនៅរដូវក្តៅនេះ។

កីឡាករ Kylian Mbappe ជាគោលដៅសំខាន់របស់ក្លិបយក្ស Real Madrid យូរមកហើយ ប៉ុន្តែនៅតែមិនអាចឈានដល់ការចុះកុងត្រាបានឡើយ។ ក្លិបអ្នកមានបារាំងមិនចង់ឲ្យ Kylian Mbappe ចាកចេញដោយគ្មានតម្លៃខ្លួនទេ ខណៈកិច្ចសន្យារបស់កីឡាករសញ្ជាតិបារាំងរូបនេះនឹងត្រូវផុតនៅរដូវក្ដៅខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាកររូបនេះធ្លាប់បដិសេធសំណើរបស់ Real Madrid ដែលបានផ្ដល់ប្រាក់ឈ្នួលក្នុងមួយសបា្ដហ៍ប្រមាណ ៨៩៣,០០០ ផោនក្នុងការនាំយករូបគេទៅកាន់ទឹកដី Santiago Bernabeu។

យោងតាមការផ្សាយរបស់សារព័ត៌មាន Marca ថា ម្តាយរបស់ Kylian Mbappe គឺលោកស្រី Fayza Lamari ជាអ្នកស្នើសុំកញ្ចប់ទឹកប្រាក់ ២០៦ លានផោនសម្រាប់តម្លៃពលកម្មរបស់កូនប្រុស។

ក្លិប Paris Saint Germain បន្ទាប់​ពី​តារាឆ្នើម Lionel Messi បាន​ចាកចេញទៅទឹកដីសហរដ្ឋអាមេរិក មិនទាន់មានការនាំយកកីឡាករសំខាន់ៗរូបណាមកចូលរួម​ទេ។ សម្រាប់តារាឆ្នើមសញ្ជាតិប្រេស៊ីលគឺកីឡាករ Neymar ក៏​មាន​ព័ត៌មានជុំវិញការផ្លាស់ទៅលេងនៅក្លិបក្នុងលីគអារ៉ាប៊ីសាអូឌីតផងដែរ។

ទោះបីជាមានកង្វះកីឡាករនៅតំបន់ប្រយុទ្ធ ក្រោយពីការចាកចេញរបស់វីរបុរសបាល់ទាត់របស់ក្លិប Real Madrid គឺកីឡាករ Karim Benzema ក៏ក្រុមរបស់លោក Carlo Ancelotti មិនត្រូវបានគេរំពឹងថា នឹងនាំយកខ្សែប្រយុទ្ធម្នាក់ទៀតនាពេលបច្ចុប្បន្ននេះឡើយ៕

ប្រែសម្រួល៖ ផា រតនា
ប្រភព៖ Dailymail

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម