កីឡា
ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ ចង់សងសឹកវីរបុរសថៃ សែនឆៃ តែក្រៅទឹកដីថៃ
អ្នកប្រដាល់គុនខ្មែរ ផល សោភ័ណ្ឌ ចង់ជួបសងសឹកវីរបុរសប្រដាល់ថៃ Saenchai បន្ទាប់ពីជួបគ្នាលើកទី១កាលពីឆ្នាំ២០១៥នៅទឹកដីថៃបានចប់យ៉ាងឆាប់រហ័សដែលធ្វើឲ្យអ្នកលេងគុនខ្មែររូបនេះមិនអស់ចិត្ត។
ដំរីភ្លុកពិឃាត ផល សោភ័ណ្ឌ បានជួបខ្លាចាស់កំពូលល្បិចថៃ សែនឆៃ កាលពី៣១ ខែធ្នូ ឆ្នាំ២០១៥ នៅកម្មវិធី Thai Fight ក្នុងទីក្រុងបាំងកក ប្រទេសថៃ។ ការប្រកួតប្រើពេលត្រឹមតែប៉ុន្មានវិនាទីក្នុងទឹកទី១ប៉ុណ្ណោះ ដោយកីឡាករម្ចាស់ស្រុកបានវាយកណ្តាប់ឲ្យអ្នកលេងគុនខ្មែរសន្លប់យ៉ាងលឿន។

ការប្រកួតនោះទាំងសាមីខ្លួន ផល សោភ័ណ្ឌ និងអ្នកគាំទ្រពិតជាមិនអស់ចិត្តសោះ ដោយសារអ្នកលេងគុនខ្មែរមិនទាន់បានបញ្ចេញសមត្ថភាពផងក៏ស្រាប់តែត្រូវបានកីឡាករថៃវ៉ៃឲ្យសន្លប់។ ពេលនោះប្រសិនបើ អ្នកលេងគុនខ្មែរអាចតស៊ូបានពីរទៅបីទឹកប្រហែលជាល្អមើល និងទាក់ទាញខ្លាំង។
និយាយក្នុងការផ្សាយផ្ទាល់លើគណនី Facebook ផ្ទាល់ខ្លួនមួយ កីឡាករ ផល សោភ័ណ្ឌ បាននិយាយថា រូបគេពិតជាចង់ជួបសងសឹកកីឡាករថៃ សែនឆៃ មែន ប៉ុន្តែសុំមិនវ៉ៃនៅលើទឹកដីប្រទេសថៃទេ។ រូបគេចង់ជួបសងសឹកខ្លាកំណាចថៃនៅទឹកដីប្រទេសណាក៏បាន តែមិនមិនមែនទឹកដីថៃ។
ផល សោភ័ណ្ឌ បានចាប់ប្រឡូកក្នុងអាជីពប្រដាល់គុនខ្មែររយៈពេលប្រហែលជា១០ឆ្នាំមកហើយ បន្ទាប់ពីប្តូរពីប្រដាល់សកល។ ក្នុងរយៈពេលជិត១០ឆ្នាំកន្លងទៅនេះ កូនសិស្សរបស់ក្លិបតាឡីដំរីមានរិទ្ធិរូបនេះនៅតែរក្សាគុណភាព សមត្ថភាព និងបច្ចេកទេសល្អដដែលពោលគឺមិនសូវឡើងខ្លាំង ហើយក៏មិនធ្លាក់ចុះដែរ។
ក្នុងអាជីពប្រដាល់គុនខ្មែរ ផល សោភ័ណ្ឌ បានឈ្នះខ្សែក្រវាត់៥គ្រឿងគឺខ្សែក្រវាត់ គ្រុដគុនខ្មែរ ខ្សែក្រវាត់ IPCC គុនខ្មែរ ខ្សែក្រវាត់ខារ៉ាបាវ ឆ្នាំ២០១៣ ខ្សែក្រវាត់ខារ៉ាបាវ ឆ្នាំ២០១២ និងខ្សែក្រវាត់ ស្រាបៀរកម្ពុជា ឆ្នាំ២០១១។

សម្រាប់ខ្សែក្រវាត់ទាំង៥ខាងលើនេះ ផល សោភ័ណ្ឌ មិនចង់ទុកឲ្យឥតប្រយោជន៍ទេ ប៉ុន្តែរូបគេចង់ឲ្យមានការរៀបចំឲ្យកីឡាករណាម្នាក់ឡើងប្រកួតដណ្តើមខ្សែក្រវាត់ពីរូបគេ។ កីឡាករបាននិយាយថា ៖«បើសិនជាឈ្នះខ្សែក្រវាត់ហើយគ្មានការប្រកួតការពារខ្សែក្រវាត់ទេ នោះខ្សែក្រវាត់ដែលឈ្នះគ្មានតម្លៃ។ បើមានការដាក់ឲ្យប្រកួតដណ្តើមខ្សែក្រវាត់វិញ នោះកីឡាករនឹងខំហ្វឹកហាត់ដើម្បីការពារ ហើយខ្សែក្រវាត់ក៏មិនត្រូវបានទុកចោល»។
«បើសិនយើងមានខ្សែក្រវាត់ យើងមិនអាចយកខ្សែក្រវាត់ដេកអោបបានទេ។ បើយើងយកខ្សែក្រវាត់មកដេកអោប ស្មើនឹងយើងខ្លាចគេ។ បើគេមានសមត្ថភាពដណ្ដើមខ្សែក្រវាត់យើងបានឲ្យគេយកទៅ តែបើយើងមានសម្ថតភាព យើងនៅតែការពារខ្សែក្រវាត់យើងបានដដែល»។ ផល សោភ័ណ្ឌបានបញ្ជាក់៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៦ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ១០ ម៉ោង ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា