កីឡា
ព្រឹទ្ធាចារ្យប្រដាល់ អ៊ុំ រី រៃអង្គាសប្រាក់១ម៉ឺនដុល្លារដើម្បីផ្លាស់ប្តូរក្លិបប្រដាល់គុនខ្មែរអាយុ៣៦ឆ្នាំនៅអាមេរិក
ព្រឹទ្ធាចារ្យប្រដាល់ពីសម័យសង្គ្រាម លោកគ្រូតា អ៊ុំ រី កំពុងស្វែងរកជំនួសដើម្បីធ្វើការផ្លាស់ប្តូរក្លិបប្រដាល់«ខ្មែរឃីកបុកស៊ីងឡុងប៊ិច (Long Beach Khmer Kickboxing Center) ទៅទីតាំងថ្មី បន្ទាប់ពីដំណើរការក្លិបអស់រយៈពេល៣៦ឆ្នាំ។

តាមសេចក្តីជូនដំណឹងរបស់ក្លិប«ខ្មែរឃីកបុកស៊ីងឡុងប៊ិច»ថា ម្ចាស់ដីដែលជាអង្គការមួយត្រូវការដីដើម្បីពង្រីកទីជម្រកសម្រាប់ជនគ្មានផ្ទះសម្បែង និងជនមានពិការភាព ដូច្នេះសម្រេចឈប់ជួលឲ្យក្លិបប្រដាល់របស់លោកគ្រូតា អ៊ុំ រី បន្ទាប់ពីបានជួលឲ្យបើកដំណើរការអស់រយៈពេល៣៦ឆ្នាំ។ តាមសេចក្តីជូនដំណឹងគឺផុតកំណត់ត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
លោកគ្រូតា អ៊ុំ រី ជាជើងឯកគុនខ្មែរពីមុនសម័យខ្មែរក្រហមដែលបានប្រកួតចន្លោះឆ្នាំ១៩៦២ ដល់ឆ្នាំ១៩៧៥ ប៉ុន្តែនៅពេលសង្គ្រាមកើតឡើង លោកបានភៀសខ្លួនទៅដល់សហរដ្ឋអាមេរិក។ លោកបានរស់នៅទីក្រុងឡុងប៊ិចដែលជាកន្លែងលោកបានបង្កើតក្លិបប្រដាល់«ខ្មែរឃីកបុកស៊ីងឡុងប៊ិច»នៅឆ្នាំ១៩៨៧។ ក្លិបរបស់លោកបានបណ្តុះបណ្តាលកីឡាករ កីឡាការិនីជាច្រើន និងបានចេញប្រកួតទូទាំងពិភពលោក។ ជាពិសេសក្លិបបានបណ្តុះបណ្តាលជើងឯកចំនួន១៦នាក់ក្រោមការបង្វឹកបង្ហាត់របស់លោក។

ដោយមានអនុស្សាវរីយ៍ និងធនធានកីឡាករ កីឡាការិនីច្រើន លោកគ្រូតា អ៊ុំ រី មិនចង់ឲ្យក្លិបរបស់លោកដែលជាមជ្ឈមណ្ឌលផ្សព្វផ្សាយ និងអភិវឌ្ឍប្រដាល់សេរីខ្មែរបាត់បង់ទេ ដូច្នេះលោកនៅតែបន្តបើក បើទោះជាផ្លាស់ទៅទីកន្លែងថ្មីជួបការខ្វះខាតយ៉ាងណាក៏ដោយ។
ពេលនេះ លោកគ្រូតា អ៊ុំ រី ត្រូវការប្រាក់ក្នុងការផ្លាស់ប្តូរ និងរៀបចំនៅទីកន្លែងថ្មី ដូច្នេះលោកបានរៀបចំរៃអង្គាសថវិកាចំនួន១ម៉ឺនដុល្លារអាមេរិកសម្រាប់ការចំណាយលើការផ្លាស់ប្តូរ និងរៀចំនៅទីកន្លែងថ្មី។ បន្ទាប់ពីប្រកាសស្វែងរកថវិកាតាមការរៃអង្គាសរយៈពេល៥ថ្ងៃកន្លងទៅ លោកទទួលបានប្រាក់ឧបត្ថម្ភពីសប្បុរសជនជិត២ពាន់ដុល្លារអាមេរិកហើយ។

សូមបញ្ជាក់ថា ក្រៅពីប្រើពេលស្ទើរមួយជីវិតដើម្បីប្រដាល់គុនខ្មែរ លោកគ្រូតា អ៊ុំ រី ដែលជាអតីតជើងឯកប្រដាល់សេរីពិភពលោកបាននិពន្ធសៀវភៅមួយក្បាលមានចំណងជើង «I Aam Oum Ry (ខ្ញុំជាអ៊ុំ រី)» ដែលរៀបរាប់ពីជីវិត ការតស៊ូ និងអាជីពប្រដាល់របស់លោក។ សៀវភៅរបស់លោកកំពុងត្រូវបានដាក់លក់តាម amazon៕
សូមចុចទីនេះ ចូលទៅកន្លែងបរិច្ចាគប្រាក់ លោកគ្រូតា អ៊ុំ រី



អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ