កីឡា
ម្ចាស់ក្លិបបឹងកេតបញ្ជាក់រឿងប្រើស្តាតអូឡាំពិកជាផ្ទះបណ្តោះអាសន្ន
ក្លិបបាល់ទាត់បឹងកេតកំពុងស្នើទៅក្រសួងអប់រំ យុវជន និងកីឡាដើម្បីប្រើប្រាស់ ពហុកីឡដ្ឋានជាតិអូឡាំពិកជាផ្ទះបណ្តោះអាសន្នសម្រាប់ការប្រកួតខេមបូឌានព្រីមៀរលីគរដូវកាលថ្មី២០២៣-២៣ បន្ទាប់ពីបានចាកចេញពីកីឡដ្ឋាននៅបឹងស្នោរ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

លោក ស្រី ពុធ ធីតា ប្រធានក្លឹបបឹងកេតបានប្រាប់«កម្ពជាថ្មី»នាព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣នេះថា ក្លិបបានស្នើទៅក្រសួងអប់រំ យុវជន និងកីឡាមែន ប៉ុន្តែមិនទាន់ទទួលបានឯកសារសម្រេចនៅឡើយទេ។
ពហុកីឡដ្ឋានជាតិអូឡាំពិកដែលស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡា ត្រូវបានកែលំអមុខមាត់ថ្មីសម្រាប់រៀបចំការប្រកួតបាល់ទាត់ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ ស្មៅធម្មជាតិត្រូវបានដាំថ្មី និងដាក់កៅអីជ័រប្រមាណ៣ម៉ឺនសម្រាប់អ្នកគាំទ្រអង្គុយកាន់តែងាយស្រួល។
បឹងកេត រៀបចំការប្រកួតក្នុងផ្ទះរបស់ខ្លួនចុងក្រោយបំផុតកាលពីថ្ងៃទី៨ ខែមេសា កន្លងទៅនេះជាមួយក្រុមកោះកុង ហើយជាលទ្ធផលបានត្រឹមស្មើគ្នា ១-១ នៅពហុកីឡដ្ឋានជាតិនៅបឹងស្នោរដែលពេលនេះត្រូវបានរំលាយចោលទាំងស្រុងហើយ។

កាលពីថ្ងៃទី៨ ខែមេសានោះ លោកស្រី ពុធ ធីតា បាននិយាយលាទាំងទឹកភ្នែកថា កីឡដ្ឋាននេះបានកើតចេញជារូបរាងឡើងដោយដៃទាំងទ្វេ និងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទាំងមូល។
«សូមចាំទុកថា ខ្ញុំនឹងមិនឲ្យបាត់ឈ្មោះបឹងកេតទេ។ បើអត់ពីខ្ញុំ ក៏មានអ្នកផ្សេងបន្តទៀតដែរ»។ ម្ចាស់ក្លិបបឹងកេតបានសន្យាចំពោះមុខអ្នកគាំទ្រនៅថ្ងៃចុងក្រោយនៃកីឡដ្ឋានឯបឹងស្នោរ។
កីឡដ្ឋានរបស់បឹងកេតមានអាយុកាល៥ឆ្នាំ បន្ទាប់ពីត្រូវបានកសាងឡើង ប៉ុន្តែដោយសារដីជួលគេមានតម្លៃខ្ពស់ ដូច្នេះក្លិបមិនអាចទប់ទល់នឹងថ្លៃជួលបន្តទៅទៀតបានទេ ខណៈស្ថានភាពសេដ្ឋកិច្ចមិនសូវល្អប្រសើរ៕

អត្ថបទ៖ វីរបុត្រ

-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?