Connect with us

កីឡា

អ្នកគាំទ្រព្រឹត្តិការណ៍កីឡារាប់លាននាក់ នៅអាស៊ីអាគ្នេយ៍ ប្រើប្រាស់ TikTok អំឡុងស៊ីហ្គេម

បានផុស

នៅ

អ្នកគាំទ្រ​ព្រឹត្តិការណ៍​កីឡា​ប្រចាំ​តំបន់​រាប់​លាន​នាក់ បាន​ប្រើប្រាស់ TikTok ជា​ទម្រង់​វីដេអូ​ខ្លីៗ លើ​ទូរស័ព្ទ​ដៃ​ឈានមុខ​គេ ក្នុង​ការ​តាមដាន​ដំណើរការ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី ៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ ក៏ដូចជា​បន្ត​ផ្សព្វផ្សាយ​ទស្សនីយភាព​កីឡា​ដ៏​អស្ចារ្យ​នេះ​នៅ​ទូទាំង​ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោង​តាម​ទិន្នន័យ​ដែល​ផ្ដល់​ដោយ TikTok បាន​បង្ហាញ​ថា អំឡុង​ពេល​ដំណើរការ​កីឡា​ស៊ីហ្គេម​លើក​ទី ៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២ សញ្ញា​ទ្រុង​ជ្រូក​ផ្លូវការ #SEAGames2023 បាន​ទទួល​អ្នក​ចូល​ទស្សនា​ជាង ២៧ លាន​ដង។ សរុប​ការ​ផ្សាយ​ដោយ​ប្រើ​សញ្ញា​ទ្រុង​ជ្រូក #SEAGames2023 មាន​ចំនួន​លើស ២ លាន​ដង។ លើសពីនេះ នៅ​ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នេះ មាន​ការ​ផ្សាយ​លើ TikTok ដោយ​ប្រើ​សញ្ញា​ទ្រុង​ជ្រូក # Cambodia2023 ជាង ២៣០០០ ដង ដែល​ទទួល​បាន​អ្នក​ចូល​ទស្សនា​ជាង ១,៣៥ លាន​ដង។

ក្រុមហ៊ុន TikTok បាន​ប្រកាស​ភាពជា​ដៃគូ​ក្នុងនាម​ជា​ម្ចាស់​ឧបត្ថម្ភ​ធំ​មួយ នៃ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​លើក​ទី ៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២ កាលពី​ខែ​មេសា។ ដើម្បី​អបអរសាទរ​ភាព​ជា​ដៃគូ​នេះ TikTok បាន​ផ្ដល់​អត្ថប្រយោជន៍​ជាច្រើន​សម្រាប់​អ្នក​ប្រើប្រាស់ រួម​ទាំង​ការ​បន្ថែម​រចនា​ម៉ូដ​ប្លែកៗ តាមរយៈ​មុខងារ​ផ្សេងៗ និង​ការ​ផ្សារភ្ជាប់​ទំនាក់ទំនង​យ៉ាង​ពិសេស​ជាមួយ​អ្នក​បង្កើត​មាតិកា​នៅ​លើ​ភ្លេត​ហ្វម។ TikTok បាន​គាំទ្រ​ព្រឹត្តិការណ៍​កីឡា​នេះ ដោយ​បង្កើន​កិច្ច​ចូលរួម​គាំទ្រ​ពី​សំណាក់​អ្នក​ប្រើប្រាស់ និង​ជំរុញ​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នេះ​កាន់តែ​អធិកអធម​អំឡុង​ពេល​ប្រកួតប្រជែង កីឡា​នីមួយៗ។

លោក Angga Anugrah Putra នាយក​គ្រប់គ្រង​ទូទៅ​ផ្នែក​ប្រតិបត្តិការ និង​ទីផ្សារ បាន​មាន​ប្រសាសន៍​ថា “​យើង​មាន​មោទនភាព​ដែល​បាន​ក្លាយ​ជា​ដៃគូ​សំខាន់​មួយ នៃ​ព្រឹត្តិការណ៍​កីឡា​លើក​ដំបូង​របស់​កម្ពុជា ជាមួយ​ការ​រៀបចំ​ប្រកប​ដោយ​ជោគជ័យ។ យើង​មាន​សេចក្ដីសោមនស្ស​រីករាយ​ដែល​យើង​បាន​បន្ថែម​មុខងារ​ផ្សេងៗ ដើម្បី​ឲ្យ​ក្រុម​អ្នកគាំទ្រ​រីករាយ​ជាមួយ​ទស្សនីយភាព​កីឡា​ដ៏​អស្ចារ្យ​ទាំង​នេះ ក៏ដូចជា​អ្វី​ដែល​យើង​អាច​ចូលរួម​កៀរគរ​មនុស្ស​ឲ្យ​មក​ជួបជុំគ្នា។ យើង​ក៏​សូម​កោតសរសើរ​ដល់​បងប្អូន​ទាំងអស់​ដែល​បាន​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី ៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​លើក​ទី ១២ រួម​ទាំង អត្តពលិក មន្ត្រីរាជការ និង​អ្នក​រៀបចំ​ព្រឹត្តិការណ៍​ទាំងអស់។ ព្រឹត្តិការណ៍​ទាំងនេះ គឺជា​មោទនភាព​សម្រាប់​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ហើយ​យើង​ពិតជា​រីករាយ​ដែល​បាន​ក្លាយ​ជា​ផ្នែក​មួយ នៃ​ភាព​ជោគជ័យ​នេះ ដោយ​មតិយោបល់ ៩៥ ភាគរយ ផ្ដល់​តម្លៃ​ជា​វិជ្ជមាន​”។

នៅ​ប្រទេស​កម្ពុជា មាន​អ្នកទស្សនា​វីដេអូ​កីឡា​ដែល​មាន​ភ្ជាប់​សញ្ញា​ទ្រុង​ជ្រូក #SEAGames2023 ប្រមាណ ៣៨២ ដង។

ក្នុង​នាម​ជា​អ្នក​ឧបត្ថម្ភ​ពិសេស នៃ​ព្រឹត្តិការណ៍​ស៊ីហ្គេម​នេះ ក្រុមហ៊ុន TikTok អាច​ផ្ដល់​ជូន​អ្នកគាំទ្រ​នូវ​វីដេអូ​ខ្លីៗ និង​ព័ត៌មាន​អំពី​អត្តពលិក​ចុងក្រោយ​បំផុត​តាមរយៈ​ការ​ធ្វើ​បច្ចុប្បន្នភាព​ទៅតាម​ពេលវេលា​ជាក់ស្ដែង​លើ​ភ្លេត​ហ្វម។ តាមរយៈ​មាតិកា​វីដេអូ​ដែល​ត្រូវ​បាន​ចែករំលែក និង​ផ្សាយ​ផ្ទាល់​ពី​ទីភ្នាក់ងារ​ផ្លូវការ ដៃគូ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន រួម​ទាំង​អត្តពលិក ក៏ដូចជា​មុខងារ​បន្ថែម​ពិសេស​ក្នុង​កម្មវិធី និង​មាតិកា​ពិសេស​ផ្ដាច់មុខ អ្នកគាំទ្រ​នៅ​ក្នុង​ប្រទេស​កម្ពុជា​អាច​ទទួល​បាន​បទពិសោធន៍​ទំនាក់ទំនង​ជិតស្និទ្ធ​ពិសេស​ជាងគេ និង​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​អត្តពលិក​ជាតិ ព្រមទាំង​ឱកាស​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ពួកគេ​ពី​ផ្ទះ​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​កីឡា​អាស៊ាន​ប៉ារ៉ា​ហ្គេម​លើក​ទី ១២ បាន​បញ្ចប់​នៅ​ថ្ងៃ​ទី ៩ ខែ​មិថុនា ឆ្នាំ ២០២៣។ ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី ៣២ បាន​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី ១៧ ខែ​ឧសភា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ នាទីutes មុន

យន្តហោះ២គ្រឿងទៀត បុកគ្នានៅ អាមេរិក

ព័ត៌មានជាតិ១០ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ១២ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ១២ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

Sokha Hotels

ព័ត៌មានពេញនិយម