កីឡា
កីឡាករអាស៊ីឆ្នើម៤រូបកំពុងប្រកបអាជីពនៅ Premier League ជាលីគកំពូលក្នុងលោក
លីគកំពូលរបស់ប្រទេសអង់គ្លេស Premier League ជាជម្រើសជើងឯកជាតិល្បីបំផុតក្នុងពិភពលោកដែលប្រមូលផ្ដុំដោយកីឡាករឆ្នើមៗមកពីជុំវិញពិភពលោក។ ជាមួយគ្នានេះ ក៏មានកីឡាករមួយចំនួនពីតំបន់អាស៊ីទទួលបានឱកាសប្រកបអាជីពបាល់ទាត់នៅទឹកដីរបស់ប្រទេសអង់គ្លេសដែរ។
ខាងក្រោមជាកីឡាករអាស៊ី៤រូបកំពុងប្រកបអាជីពនៅក្របខណ្ឌ Premier League។
១. កីឡាករ Son Heung-Min
កីឡាករ Son Heung-Min វ័យ ៣០ ឆ្នាំ សញ្ជាតិកូរ៉េខាងត្បូង ជាខ្សែបម្រើប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur។ ចាប់តាំងពីបានផ្លាស់ទៅទឹកដីប្រទេសអង់គ្លេសកាលពីឆ្នាំ ២០១៥ រូបគេបង្ហាញខ្លួនបាន ២៦៨ ប្រកួត និងស៊ុតបញ្ចូលទីបាន ១០៣ គ្រាប់។ រូបគេជាម្ចាស់ពានរង្វាន់ស្បែកជើងមាសនៅក្របខណ្ឌ Premier League កាលពីរដូវកាល ២០២១-២២។
២. កីឡាករ Kaoru Mitoma
កីឡាករ Kaoru Mitoma វ័យ ២៦ ឆ្នាំ សញ្ជាតិជប៉ុន ជាខ្សែបម្រើស្លាបរបស់ក្លិប Brighton។ ចាប់តាំងពីបានផ្លាស់ទៅក្លិប Brighton កាលពីឆ្នាំ ២០២១ រូបគេបង្ហាញខ្លួនបាន ៣៣ ប្រកួតនិងស៊ុតបញ្ចូលទីបាន ៧ គ្រាប់។ មុនពេលទៅកាន់ទឹកដីអង់គ្លេស កីឡាករ Kaoru Mitoma លេងឲ្យក្លិប Kawasaki Frontale នៅលីគកំពូលរបស់ប្រទេសជប៉ុន។
៣. កីឡាករ Hwang Hee-Chan
កីឡាករ Hwang Hee-Chan វ័យ ២៧ ឆ្នាំ សញ្ជាតិកូរ៉េខាងត្បូង ជាខ្សែប្រយុទ្ធរបស់ក្លិប Wolverhampton។ ចាប់តាំងពីបានផ្លាស់ទៅក្លិបអង់គ្លេសកាលពីឆ្នាំ២០២១ រូបគេបង្ហាញខ្លួនបាន៥៧ប្រកួត និងស៊ុតបញ្ចូលទីបាន ៨ គ្រាប់។ មុនពេលទៅកាន់ទឹកដីអង់គ្លេស កីឡាករ Hwang Hee-Chan លេងឲ្យក្លិប RB Leipzig នៅលីគកំពូលប្រទេសអាឡឺម៉ង់។
៤. កីឡាករ Takehiro Tomiyasu
កីឡាករ Takehiro Tomiyasu វ័យ ២៤ឆ្នាំសញ្ជាតិជប៉ុន ជាខ្សែការពារស្លាបស្ដាំរបស់ក្លិបកាំភ្លើងធំ Arsenal ។ ចាប់តាំងពីបានផ្លាស់ទៅកាន់ក្លិបអង់គ្លេសកាលពីឆ្នាំ ២០២១ រូបគេបង្ហាញខ្លួនបាន ៤២ ប្រកួត។ មុនពេលផ្ទេរទៅក្លិបកាំភ្លើងធំ Tomiyasu លេងឲ្យក្លិប Bologna លីគកំពូលប្រទេសអ៉ីតាលី៕
អត្ថបទ៖ ផា រតនា
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់