កីឡា
អត្តពលិកវៀតណាម៥នាក់ត្រូវបានពិន័យ និងដកហូតមេដាយស៊ីហ្គេម ពីបទប្រើសារធាតុហាមឃាត់
កីឡាករ និងកីឡាការិនីរត់ប្រណាំងវៀតណាម ៥នាក់ ដែលធ្វើតេស្តវិជ្ជមានចំពោះសារធាតុហាមឃាត់ក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ត្រូវបានដកហូតមេដាយ និងពិន័យមិនឲ្យប្រកួតរយៈពេលពី ១៦-១៨ខែ។ នេះបើយោងតាមទីភ្នាក់ងារប្រឆាំងសារធាតុញៀន និងថ្នាំកីឡាវៀតណាម ក្រោមរដ្ឋបាលកីឡាវៀតណាម បានប្រកាសពីការពិន័យពីចុងខែមិថុនាកន្លងទៅនេះ។

កីឡាការិនីរត់ប្រណាំង Quach Thi Lan ត្រូវបានដកហូតមេដាយមាស លើវិញ្ញាសា ៤០០ម៉ែត្រឧបសគ្គ, មេដាយមាសចម្ងាយ ៤x៤០០ម៉ែត្រ និងមេដាយសំរិទ្ធ ចម្ងាយ៤០០ម៉ែត្រ។ នាងត្រូវបានពិន័យមិនឲ្យចូលរួមប្រកួតរយៈពេល ១៨ខែ ចាប់ពីថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។
កីឡាករ Khuat Phuong Anh ត្រូវបានហាមមិនឲ្យចូលរួមប្រកួតរយៈពេល ១៨ខែ និងត្រូវបានដកហូតមេដាយមាស ចម្ងាយ ៨០០ម៉ែត្រ និងមេដាយប្រាក់ ១,៥០០ម៉ែត្រ។
កីឡាការិនី Vu Thi Ngoc Ha ត្រូវបានដកហូតមេដាយមាសលោតឆ្ងាយ និងមេដាយប្រាក់លោតបីជំហាន និងកីឡាករ Le Ngoc Phuc បានមេដាយប្រាក់ ៤០០ ម៉ែត្របុរស និងមេដាយប្រាក់រត់ចម្ងាយ ៤០០ ម៉ែត្រផ្នែកបុរស។ អ្នកទាំងពីរជាប់បម្រាមរយៈពេល ១៦ខែ។
ការសម្រេចចិត្តខាងវិន័យនឹងត្រូវផ្សព្វផ្សាយនៅលើគេហទំព័រផ្លូវការរបស់ទីភ្នាក់ងារប្រឆាំងសារធាតុញៀនវៀតណាម។

ក្នុងចំណោមអត្តពលិកទាំង ៥នាក់នោះ កីឡាការិនី Lan គឺជាអត្តពលិកល្បីឈ្មោះជាងគេដែលធ្លាប់ប្រកួតថ្នាក់តំបន់ និងអន្តរជាតិក្នុងរយៈពេល ១០ឆ្នាំកន្លងមកក្នុងប្រភេទរត់ចម្ងាយឧបសគ្គ ៤០០ម៉ែត្រ។ កីឡាការិនីរត់ប្រណាំងវ័យ ២៧ឆ្នាំរូបនេះបានឈ្នះមេដាយមាសកីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ (Asian Games) និងជាម្ចាស់ជើងឯកអាស៊ី ២ សម័យកាលផងដែរ។
អត្តពលិកទាំង ៥រូបនឹងខកខានការប្រកួតកីឡាទ្វីបអាស៊ី ក្នុងខែកញ្ញា ឆ្នាំ២០២៣ នៅប្រទេសចិន។ ទោះយ៉ាងណាក៏ដោយ ពួកគេអាចត្រលប់មកវិញទាន់ពេលសម្រាប់ព្រឹត្តិការណ៍ Asian Indoor Games ឆ្នាំ២០២៣ នៅប្រទេសថៃ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១៧-២៦ ខែវិច្ឆិកា។
សំណាកសារធាតុញៀនត្រូវបានធ្វើតេស្តពីរបីខែបន្ទាប់ពីស៊ីហ្គេម លើកទី៣១។ ក្នុងខែកញ្ញា និងខែតុលា ឆ្នាំ២០២២ អត្តពលិកវៀតណាមទាំង ៥នាក់ត្រូវបានរកឃើញថាមានសំណាកដំបូងរបស់ពួកគេវិជ្ជមានសម្រាប់សារធាតុញៀន។ នៅក្នុងខែវិច្ឆិកា គំរូទីពីររបស់ពួកគេក៏មានភាពវិជ្ជមានផងដែរ។

នៅក្នុងរបាយការណ៍ពីមុនដែលបានផ្ញើទៅនាយកដ្ឋានអប់រំកាយ និងកីឡា អត្តពលិកបាននិយាយថា ពួកគេមិនមានចេតនាប្រើប្រាស់សារធាតុហាមឃាត់នោះទេ ប៉ុន្តែប្រហែលជាបានមកពីថ្នាំ ឬអាហារដោយចៃដន្យ។
អត្តពលិកពីរនាក់មកពីប្រទេសថៃ ពីរនាក់មកពីមីយ៉ាន់ម៉ា និងម្នាក់មកពីប្រទេសឥណ្ឌូណេស៊ី ក៏ត្រូវបានធ្វើតេស្តវិជ្ជមានចំពោះសារធាតុញៀនក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២២ ដូចគ្នាផងដែរ៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ vnexpress.net

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ