Connect with us

កីឡា

ប្រវត្តិព្រឹទ្ធាចារ្យ​ប្រដាល់ អ៊ុំ រី ជាបុរសទី១​នាំគុនខ្មែរចូលទឹកដីសហរដ្ឋអាមេរិក

បានផុស

នៅ

លោក​គ្រូ​តាប្រដាល់​គុន​ខ្មែរ អ៊ុំ រី ​កើត​នៅ​ឆ្នាំ​១៩៤៤ ត្រូវ​បាន​ពិភព​លោក​ស្គាល់​ជា​​ជើង​ឯក​ប្រដាល់​ឃីកបុកស៊ីង​​អន្តរជាតិ​របស់​កម្ពុជា​ទី១​ដែល​បាន​នាំ​ក្បាច់​គុន​បុរាណ​ខ្មែរ​ទៅ​កាន់​ទឹក​ដី​សហរដ្ឋ​អាមេរិក បន្ទាប់​ពី​លោក​​ភៀស​ខ្លួន​ទៅ​ដល់​ទី​នោះ​ក្នុង​សម័យ​សង្គ្រាម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមប្រវត្តិ​​កាល​ពី​ក្មេងមុន​សម័យ​សង្គ្រាម​​​​ លោក អ៊ុំ រី បានផ្ញើ​​ខ្លួន​ជា​មួយ​ព្រះ​សង្ឃ​ក្នុង​វត្ត បន្ទាប់​មក​លោក​បាន​ចាប់​ផ្តើម​ហ្វឹក​ហាត់​ប្រដាល់គុន​ខ្មែរ​ដែល​ពេល​នោះនិយម​ហៅ​«ប្រដាល់​សេរី»។ លោក​ក៏​បានចេញប្រកួត និង​បាន​ក្លាយ​ជា​ជើង​ឯក​ថ្នាក់​ជាតិ​នៅ​វ័យ​២៣​ឆ្នាំ។

លោក​បាន​ក្លាយ​ជា​កីឡាករ​ប្រដាល់​សេរី​ដ៏​ល្បី​ល្បាញ​ម្នាក់​នៅ​ក្នុង​​ប្រទេស​កម្ពុជា និង​តំបន់​អាស៊ី​អាគ្នេយ៍។ ក្នុង​រយៈ​ពេល​ប្រកប​អាជីព​ប្រដាល់​​ជា​ច្រើន​​ឆ្នាំ លោក​បាន​ចេញ​ប្រកួត​ស្ទើរ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍ និង​ធ្លាប់​មាន​ប្រវត្តិ​ប្រកួត​ឈ្នះ​ជាង​២៥០​​ដង ព្រម​ទាំង​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ប្រដាល់​សេរី​អន្តរជាតិ​ទៀត​ផង។

នៅ​ឆ្នាំ១៩៧៥ ភរិយា​របស់​លោក​បាន​សម្រាល​កូន ប៉ុន្តែ​ពីរ​ខែ​ក្រោយ​មក រាជ​ធានីភ្នំពេញ​​ត្រូវ​បាន​គ្រប់​គ្រង​ដោយ​ខ្មែរ​ក្រហម ហើយ​​ប្រទេស​ជាតិ​ក៏​បាន​ធ្លាក់​ទៅ​ក្នុង​វិបត្តិ​វឹកវរ​។ លោក​ជា​កីឡាករ​ប្រដាល់​ម្នាក់​មាន​ជីវិត​ថ្លៃ​​ដែល​បាន​​រួច​ផុត​ពីការ​កាប់​សម្លាប់​របស់​​ខ្មែរ​ក្រហម និង​បាន​ភៀស​ខ្លួន​ចេញ​ពី​ទឹក​ដី​កម្ពុជា​រហូត​ទៅ​ដល់​សហរដ្ឋ​អាមេរិក។

លោក​​បាន​ទៅ​ដល់​ទឹក​ដី​រដ្ឋ​កាលីហ្វ័រញ៉ា​ខាង​ត្បូង​នៃ​សហរដ្ឋ​អាមេរិក​​​ជា​កន្លែង​ពោរពេញ​ដោយ​អំពើ​ហិង្សា​​ពី​ក្មេង​ទំនើង ស្រប​ពេល​​គ្មាន​សាច់​ញាតិ មិន​ចេះ​ភាសា​អង់គ្លេស និង​គ្មាន​ការងារ​អ្វី​ធ្វើ​សោះ។ ​ទោះបី​ជា​យ៉ាង​ការ​ចេះ​ក្បាច់​គុន​ប្រដាល់​ជា​ផ្នែក​មួយ​​ដែល​លោក​អាច​ការពារ​ខ្លួន​បាន។

ក្នុង​នាម​ជា​ក្រុម​គ្រួសារ​​​ជា​ជន​ភៀស​ខ្លួន​ លោក អ៊ុំ រី បាន​ចាប់​ផ្តើម​រៀន​ភាសា​អង់គ្លេស និង​ធ្វើ​ការ​ជា​​អ្នក​បោស​សំអាត​​នៅ​សណ្ឋាគារ។ ពីរ​បី​ឆ្នាំ​ក្រោយ​មក លោក​បាន​ចាប់​​ផ្តើម​មាន​គំនិត​ប្រើ​ជំនាញ​ផ្ទាល់​ខ្លួន​​ដើម្បី​រក​ប្រាក់​ចិញ្ចឹម​គ្រួសារ។ ជំនាញ​របស់​លោក​គឺ​គ្មាន​អ្វី​ក្រៅ​ពី​ប្រដាល់​នោះ​ទេ ហើយ​លោក​ក៏​បាន​បើក​ក្លិប​បង្ហាត់​ប្រដាល់​ឈ្មោះ«មជ្ឈមណ្ឌល​ប្រដាល់សេរី​ខ្មែរ​ឡុងប៊ិច (Long Beach Khmer Kickboxing Center)» ស្ថិត​នៅ​ទី​ក្រុង​ឡុងប៊ិច ​រដ្ឋ​កាលីហ្វ័រញ៉ា សហរដ្ឋ​អាមេរិក នៅ​ឆ្នាំ​១៩៨៦។

ក្លិបបង្ហាត់​ប្រដាល់​​របស់​លោក​បាន​ក្លាយ​ជា​មជ្ឈមណ្ឌល​បណ្តុះ​បណ្តាល​​ប្រដាល់​​​​របស់​ជន​ជាតិ​​​អាស៊ាន​ដែល​មាន​អាយុ​​កាល​​ចាស់​ជាង​គេ​បំផុត​នៅ​រដ្ឋ​កាលីហ្វ័រញ៉ា​ខាង​ត្បូង​នៃ​ទឹក​ដី​សហរដ្ឋ​អាមេរិក។ លោក​បាន​បណ្តុះ​បណ្តាល​កីឡាករ កីឡាការិនី​ប្រដាល់​រាប់​សិប​នាក់​ក្នុង​រយៈ​ពេល​ជាង​៣០​ឆ្នាំ​កន្លង​ទៅ​នេះ។ កូន​សិស្សរបស់​លោក​បាន​ចេញ​ប្រកួត​ប្រដាល់​សេរី​ទូទាំង​ពិភព​លោក និង​បាន​ក្លាយ​ជា​គ្រូ​បង្ហាត់​ប្រដាល់​បន្ត​ពី​លោក​ជា​ច្រើន។ តាម​ប្រវត្តិ​ដែល​បាន​បង្ហាញ កូន​សិស្ស​របស់​លោក​ចំនួន​១៦​នាក់​បាន​ក្លាយ​ជា​ជើង​ឯក​។​

ទោះ​បី​ជា​យ៉ាង​ណា ក្លិប​ប្រដាល់ដែល​មាន​អាយុ​កាល​​​៣៦​ឆ្នាំ​ត្រូវ​បង្ខំ​ចិត្ត​ផ្លាស់​ប្តូរ​ទៅ​ទីតាំង​ថ្មី បន្ទាប់​ពី​ម្ចាស់​ដី​​​ដែល​ជា​អង្គការ​មួយ​ត្រូវ​ការ​ដី​ដើម្បី​ពង្រីក​ទី​ជម្រក​សម្រាប់​ជន​គ្មាន​ផ្ទះ​សម្បែង ដូច្នេះ​​សម្រេច​ឈប់​ជួល​ឲ្យ​​លោក​គ្រូតាទៀតហើយ។ តាម​សេចក្តី​ជូន​ដំណឹង​គឺ​ផុត​កំណត់​ត្រឹម​ថ្ងៃ​ទី​១ ខែ​សីហា ឆ្នាំ​២០២៣។

លោកគ្រូ​តា អ៊ុំ រី ត្រូវ​ការ​ប្រាក់​ក្នុង​ការ​ផ្លាស់​ប្តូរ និង​រៀបចំ​​នៅ​ទី​កន្លែង​ថ្មី ដូច្នេះ​លោក​បាន​រៀបចំ​រៃ​អង្គាស​ថវិកា​ចំនួន​១​ម៉ឺន​ដុល្លារ​អាមេរិក​សម្រាប់​ការ​ចំណាយ​លើ​ការ​ផ្លាស់​ប្តូរ និង​រៀចំ​នៅ​ទី​កន្លែង។ បន្ទាប់​ពី​ប្រកាស​ស្វែង​រក​ថវិកា​តាម​ការ​រៃ​អង្គាស​រយៈ​ពេល​៥​​ថ្ងៃ​កន្លង​ទៅ លោក​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ពី​សប្បុរស​ជនជិត​២​ពាន់​ដុល្លារ​អាមេរិក​ហើយ។

រឿង​ដែល​ធ្វើ​ឲ្យ​ពិភព​លោក​កាន់​តែ​ស្គាល់​កីឡា​ប្រដាល់​គុន​ខ្មែរ​គឺ លោក​គ្រូតា អ៊ុំ រី បាន​និពន្ធ​សៀវភៅ​មួយ​មាន​ចំណង​ជើង «I Aam Oum Ry (ខ្ញុំ​ជា ​អ៊ុំ រី) ដែល​រៀប​រាប់​ពីជីវិត ការ​តស៊ូ និង​អាជីព​ប្រដាល់​របស់​លោក។ សៀវភៅ​របស់​លោក​បាន​​បង្ហាញ​ពី​ប្រដាល់​សេរី​ខ្មែរ​ឲ្យ​ពិភព​លោក​បាន​ស្គាល់​កាន់​តែ​ច្បាស់។ សៀវភៅ​របស់​លោក​កំពុង​ត្រូវ​បាន​ដាក់​លក់​តាម amazon។

លោក​ធ្លាប់​បាន​មក​ប្រទេស​កម្ពុជា​កាល​ពី​ខែ​កុម្ភៈ ឆ្នាំ​២០២២​ដើម្បី​ជួប​សាច់​ញាតិ និង​បាន​ជួបគ្រូ​ប្រដាល់​ចាស់​តិច​តូច​ដែល​មានជីវិត​សព្វថ្ងៃ ហើយ​លោក​បាន​ចែក​រំលែក​ចំណេះ​ដឹង​វិជ្ជាគុន​ដល់​ក្មេង​ជំនាន់​ក្រោយ​នៅ​កម្ពុជា​ដែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ក្តៅគគុក! ចិននិងអាមេរិក សុទ្ធតែប្រកាសត្រៀមខ្លួនរួចរាល់ ច្បាំងគ្នាក្នុងសង្គ្រាម

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីបែកធ្លាយវីដេអូអធិការស្រុករតនមណ្ឌលជុំគ្នាផឹកស្រាក្នុងឯកសណ្ឋានជានគរបាល ក្រសួងមហាផ្ទៃកំពុងស្រាវជ្រាវ

កីឡា៩ ម៉ោង មុន

ជើង​ខ្លាំង​ផ្តួល​ថៃ​ច្រើន​រូប Nabati ត្រូវ ONE តេស្តឃើញសារធាតុហាម​ឃាត់

Sokha Hotels

ព័ត៌មានពេញនិយម