Connect with us

កីឡា

ល្ងាចនេះ ព្រះខ័នរាជស្វាយរៀងប៉ះជើង​ឯកលីគថៃពីរសម័យ Police Tero

បានផុស

នៅ

ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង​នឹង​ប្រកួត​មិត្តភាពកម្តៅសាច់ដុំ​ជា​មួយ​ក្រុម​ខ្លាំង​របស់​ប្រទេស​ថៃ Police Tero FC វេលា​ម៉ោង​៥​ល្ងាច ថ្ងៃពុធ ទី៥ ខែ​កក្ដដា ឆ្នាំ២០២៣ ដើម្បី​ត្រៀមខ្លួន​សម្រាប់​រដូវ​កាល​ថ្មី។

វា​នឹង​ក្លាយ​ជា​ជំនួប​មិត្តភាព​អន្តរជាតិ​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​សម្រាប់​អ្នក​គាំទ្រ​របស់​ក្រុម​ទាំង​ពីរ ដោយសារ​​ព្រះ​ខ័ន​រាជ​ស្វាយរៀង​ជា​ក្រុម​ខ្លាំង​ប្រចាំ​លីគ​​បាល់ទាត់​កំពូល​កម្ពុជា ហើយ Police Tero ជា​ក្រុម​ខ្លាំង​មួយ​ប្រចាំ​លីគ​កំពូល​របស់​ប្រទេស​ថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្លិប Police Tero FC ដឹកនាំដោយលោក Rangsan Viwatchaichok ដោយរដូវកាលមុនគឺឈរនៅលេខ ៧ ក្នុងតារាងលីគកំពូលរបស់ប្រទេសថៃ ដោយប្រកួត ៣០ ប្រកួត ឈ្នះ ១១ ស្មើ ១០ ចាញ់ ៩ មាន ៤៣ ពិន្ទុ។ ក្លិប​នេះ​​ត្រូវ​បាន​បង្កើត​ឡើង​លើក​ដំបូង​កាល​ពី​ឆ្នាំ​១៩៩២។ ឆ្នាំ​១៩៩៧ ក្លិប​មួយ​នេះ​បាន​ឡើង​កាន់​លីគ​កំពូល​ថៃ និង​​ធ្លាប់​ឈ្នះ​​ជើងឯក​លីគ​កំពូល​​ថៃ​ពីរ​ដង​ និង​ជើង​ឯក​រង​២​ដង។ ពួក​គេ​ធ្លាប់​ជា​ជើង​ឯក​រង​ AFC Champions League ម្តង និង​មាន​បទ​ពិសោធ​ច្រើន​លើ​ឆាក​អន្តរជាតិ។

ជុំ​វិញ​ការ​ប្រកួត​មិត្តភាព​​អន្តរជាតិ​នេះ​ដែរ លោក Pep Muñoz គ្រូបង្វឹក​ព្រះខ័នរាជស្វាយរៀងបាននិយាយថា ៖«មិត្តភាពកម្តៅសាច់ដុំខាងមុខនេះជាពេលវេលាមួយដែលក្រុមរបស់យើងត្រូវស្វែងចិត្តគ្នាឲ្យកាន់តែល្អប្រសើរ។ គោលបំណងនៃការប្រកួតមិត្តភាពនៅថៃគឺដើម្បីអភិវឌ្ឍស្មារតីក្រុម។ យើងនឹងចំណាយពេលវេលានៅជាមួយគ្នា និងមានការប្រកួតមិត្តភាព។ ជាសប្តាហ៍ដែលយើងពង្រឹងក្រុមមុនពេលរដូវកាលថ្មីចូលមកដល់។ នេះជាឱកាសល្អដែលក្រុមត្រូវបង្កើតគំនិតរួមគ្នា»។

បន្ទាប់​ពីការ​ប្រកួត​មិត្តភាព​អន្តរជាតិ​​ល្ងាច​នេះ ព្រះ​ខ័ន​រាជ​ស្វាយរៀង​នឹង​ត្រូវ​ប្រកួត​ជា​មួយ​​ក្លិប Samut Prakan City មក​ពី​លីគ​ថៃ​លំដាប់​ទី​២​នៅថ្ងៃសៅរ៍ ទី៨ ខែកក្ដដា ឆ្នាំ ២០២៣ វេលាម៉ោង ៣:៤៥ ល្ងាច មុនពេលវិលត្រឡប់មកដឹកដីកម្ពុជាវិញ៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម