Connect with us

កីឡា

ក្រុម U19 នារីកម្ពុជាជួបនារី​ឡាវពាន AFF U19 Women រសៀលនេះ

បានផុស

នៅ

ក្រុមបាល់ទាត់​នារី​ជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ (U19) នឹង​ប្រកួត​​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​នារី​ឡាវ ​វេលា​ម៉ោង​៣:៣០​នាទី​រសៀល ថ្ងៃ​ពុធ ទី៥ ខែ​កក្ដដា ឆ្នាំ២០២៣ នៅ​ប្រទេសឥណ្ឌូណេស៊ី​សម្រាប់​ការ​ប្រកួត​បើក​ឆាក​ពាន​រង្វាន់​ AFF U19 Women’s Championship លើកទី៣។

នេះ​ជាលើក​ទី​២​សម្រាប់​ក្រុម U19 នារី​កម្ពុជា​ដែល​បាន​ចូល​រួម​ប្រកួត​​ពាន​រង្វាន់​នារី​អាយុ​ក្រោម​១៩​ឆ្នាំ​អាស៊ាន បន្ទាប់​ពី​ពាន​រង្វាន់​នេះ​ត្រូវ​បាន​បង្កើត​ឡើង​កាល​ពី​ឆ្នាំ​២០១៤ និង​ទើប​តែ​រៀបចំ​ការ​ប្រកួត​បាន​៣​លើក​​ទាំង​ឆ្នាំ​២០២៣​នេះ។ លើក​ទី​១ ក្រុម​នារីកម្ពុជា​បាន​ចូល​រួម​ប្រកួត​នៅ​ប្រទេស​ឥណ្ឌូណេស៊ី ឆ្នាំ​២០២២។ ពេល​នោះ ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​៤​លើក ក្រុម U19 នារី​កម្ពុជាចាញ់​៣​ប្រកួត និង​ស្មើ១​​ប្រកួត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដោយ​ឡែក ក្រុម​ U19 នារី​ឡាវទើប​តែ​ចូល​រួម​ប្រកួត​ក្នុង​ពាន​រង្វាន់​នេះ​លើក​ដំបូង ប៉ុន្តែ​​កីឡា​បាល់ទាត់​នារី​ឡាវ​ក៏​មាន​សន្ទុះ​គួរ​ឲ្យ​ចាប់​អារម្មណ៍​​​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ដូច្នេះ​ជា​ការ​ប្រកួត​មួយ​ដែល​ក្រុម​កម្ពុជា​ត្រូវ​ការ​ឈ្នះ​ដាច់​ខាត និង​ត្រូវ​ឈ្នះ​ច្រើន​គ្រាប់​​ទើប​សង្ឃឹម​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

AFF U19 Women’s Championship ឆ្នាំ​២០២៣ ត្រូវ​បាន​បែង​ចែក​ជា​៣ពូល​។ ពូល A ​​​មាន​៤​ក្រុម​គឺ​​ក្រុម​ខ្លាំង​ម្ចាស់​ផ្ទះ​​ឥណ្ឌូណេស៊ី កម្ពុជា ឡាវ និង ទីម័រខាងកើត, ពូល B មាន៣​ក្រុម​គឺ​ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី ខណៈពូល C មាន៣​ក្រុម​ដែរ​គឺ ថៃ មីយ៉ាន់ម៉ា និងហ្វីលីពីន។

ក្រុម​លេខ១​ក្នុង​ពូល​ទាំង​៣​​ត្រូវ​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ព្រ័ត្រ ខណៈ​១​ក្រុម​ទៀត​ត្រូវ​ជ្រើស​រើស​យក​ក្រុម​លេខ​២​ល្អ​បំផុត​ក្នុង​ចំណោម​ពូល​ទាំង​៣។

លោក ប្រាក់ វុទ្ធី គ្រូ​បង្វឹក​ក្រុម​បាល់ទាត់​នារី​កម្ពុជា​អាយុ​ក្រោម​១៩​ឆ្នាំ​ដែល​ដឹក​នាំ​ទៅ​ប្រកួត​នេះ​បាន​និយាយ​ថា ក្រុមរបស់លោកមានសមត្ថភាព​ល្អ​ក្នុង​ការ​ប្រជែង​ជា​មួយ​ក្រុម​ក្នុង​ពូល មាន​ដូច​ជា ឡាវ ទីម័រខាងកើត និងឥណ្ឌូណេស៊ី។ លោក​បាន​ប្តេជ្ញាចិត្ត​នាំ​ក្រុម​ឲ្យ​ឆ្លង​ផុត​វគ្គ​ចែកពូល។

សម្រាប់សមាសភាព​កីឡាការិនី​ទាំង២៣នាក់គឺ​ត្រូវ​បានជ្រើសរើសមកពីក្លិបបាល់ទាត់ខេត្តសៀមរាប ភ្នំពេញក្រោន បឹងកេត វិសាខា ណាហ្គាវើល និងព្រះខ័នរាជស្វាយរៀង។ បន្ទាប់​មក ក្រុម U19 នារី​កម្ពុជា​ត្រូវ​ប្រកួត​ជា​មួយ ទីម័រខាងកើត នៅថ្ងៃទី៧ ខែ​កក្កដា និង​ចុង​ក្រោយ​ជួបម្ចាស់​ផ្ទះ ឥណ្ឌូណេស៊ី នៅថ្ងៃទី៩ ខែកក្កដា៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម