កីឡា
យប់មិញអាជ្ញាកណ្តាលលើកដៃ សុខ ធី តែកីឡាករថៃមិនចង់ចុះពីសង្វៀន
អ្នកលេងគុនខ្មែរ សុខ ធី បានប្រកួតឈ្នះកីឡាករថៃ ផេតវិឆៃ ដោយពិន្ទុ ក្រោយតស៊ូគ្នា៥ទឹកពេញកាលពីយប់ថ្ងៃទី៥ ខែកក្ដដា ឆ្នាំ ២០២៣ នៅទឹកដីប្រទេសថៃក្នុងកម្មពិធី Stool Super Fight 2។
សម្រាប់ទឹកទី១ កីឡាករទាំង២នៅស្ទាបស្ទង់សមត្ថភាពគ្នាដោយ ផេត វិឆៃ ព្យាយាមទាត់ និងធាក់មិនឲ្យ សុខ ធី ចូលកៀក។ ចំណែកអ្នកលេងគុនខ្មែរបានព្យាយាមទាត់ជើងក្រោម ពីព្រោះពិបាកប្រើកណ្ដាប់ដៃដោយសារចាញ់កម្ពស់។

ទឹកទី២ សុខ ធី នៅតែដើរចូលដោយទាត់ជើងក្រោម និងវ៉ៃក្បាលពោះរបស់ ផេត វិឆៃ ដែលព្យាយាមបោះជង្គង់ពីចម្ងាយ។ នៅទឹកទី៣ កីឡាករប្រដាល់គុនខ្មែរ នៅតែដើរចូល និងទាត់ជើងក្រោម ព្រមទាំងចាក់ជង្គង់។ ស្របពេលកីឡាករថៃបានលេងកែង និងបោះជង្គង់ ប៉ុន្តែហាក់មិនសូវមានប្រសិទ្ធភាពទេដោយសារ សុខ ធី ប្រើបច្ចេកទេសបិទបានល្អ។
លុះចូលដល់ទឹកទី៤ អ្វីៗក៏ផ្លាស់ប្ដូរដោយ ផេត វិឆៃ ជាអ្នកដើរចូលសម្រុកទៅលើ សុខ ធី វិញម្ដង ដោយព្យាយាមបោះជង្គង់ផង កែងផង ប៉ុន្តែ សុខ ធី នៅតែធ្វើបានល្អដោយការពារ និងវ៉ៃសងវិញដើម្បីទទួលបានពិន្ទុ។
ទឹកផ្ដាច់ព្រ័ត្រ ផេត វិឆៃ និង សុខ ធី បានទម្លាក់ការវ៉ៃដោយព្យាយាមអូសន្លាយពេលវេលារៀងៗខ្លួនរហូតចប់ការប្រកួត។ ក្រោយបញ្ចប់៥ទឹកពេញចៅក្រមកាត់សេចក្ដីឲ្យអ្នកលេងគុនខ្មែរ សុខ ធី ឈ្នះ ផេត វិឆៃ ដោយពិន្ទុ។

នៅពេលអាជ្ញាកណ្តាលលើកដៃឲ្យអ្នកលេងគុនខ្មែរ សុខ ធី ទទួលបានជ័យជម្នះ បានធ្វើឲ្យកីឡាករថៃ ផេត វិឆៃ ហាក់មិនពេញចិត្ត និងមិនចង់ចុះចេញពីសង្វៀនឡើយ។
បន្ទាប់ពីការប្រកួតនេះ សុខ ធី គ្រោងនឹងធ្វើដំណើរមកកម្ពុជាដើម្បីជួបឧកញ៉ា ស្រី ចាន់ថន ដើម្បីពិភាក្សាពីឱកាសដែលរូបគេអាចមករស់នៅស្រុកខ្មែរជាមួយប្រពន្ធ និងកូន ហើយអាចប្រកបអាជីពប្រដាល់នៅប្រទេសកំណើតបាន។
សូមបញ្ជាក់ថា សុខ ធី មានប្រពន្ធជានារីថៃ និងមានកូនប្រុសម្នាក់អាយុប្រហែលជាពីរខួបហើយ៕
អត្ថបទ៖ ផា រតនា

-
សន្តិសុខសង្គម៣ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ