Connect with us

កីឡា

ម្ចាស់​មេដាយ​មាសស៊ីហ្គេម៣​គ្រឿង​ដូច​គ្នា ពៅ សុខា និង លី បូរ៉ាមី ចូលរោងជ័យថ្ងៃនេះ

បានផុស

នៅ

កីឡាករ​​ជម្រើស​ជាតិ​កម្ពុជា លី បូរ៉ាមី និង​កីឡាការិនី​​ជម្រើស​ជាតិ​កម្ពុជា ពៅ សុខា បាន​ដឹក​​ដៃ​គ្នា​ចូល​រោង​អាពាហ៍ពិពាហ៍ នៅ​ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២៣​​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​ក្នុង​​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ លី បូរ៉ាមី និង​កីឡាការិនី ពៅ សុខា ជា​អត្តពលិក​វ៉ូវីណាម​ជម្រើស​ជាតិ​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​ដូច​គ្នាក្នុង​អាជីព​កីឡា​វ៉ូវីណាម​​​រាប់​ចាប់តាំង​ពី​ការ​ឈ្នះ​មេដាយ​មាស​​កម្រិត​អាស៊ាន អាស៊ី និង​ពិភព​លោក ជា​ពិសេស​កីឡា​ស៊ីហ្គេម​។

អ្វី​ដែល​រឹត​តែ​ជោគជ័យ​សម្រាប់​អ្នក​ទាំង​ពីរ​ទៀត​នោះ​គឺ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ កាល​ពី​ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​ប្រទេស​កម្ពុជា​​រៀបចំ​ធ្វើ​ជា​ម្ចាស់​ផ្ទះ​លើក​ដំបូង។ សរុប​មេដាយ​មាស៦​គ្រឿង​សម្រាប់​អ្នក​ទាំង​ពីរ។

កីឡាករ លី បូរ៉ាមី ​បាន​​ឈ្នះ​មេដាយ​មាស៣​គ្រឿង​​គឺ​ឯកត្តជន​២​គ្រឿង និង​ក្រុម​១​គ្រឿង សម្រាប់​ការ​ប្រកួត​កីឡា​វ៉ូវីណាម​ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ​ដែល​ទើប​តែ​ទទួលបាន​ប្រាក់​រង្វាន់​ចំនួន​​១២០​លាន​រៀល​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា។

កីឡាការិនី ពៅ សុខា ​បាន​ឈ្នះ​មេដាយ​មាស​៣ ប្រាក់​១ និង​សំរិទ្ធ​១​គឺ​​មាស៣​​លើ​វិញ្ញាសាក្រុម​ទាំង​៣ ប្រាក់​១​លើ​វិញ្ញាសាឯកត្តជន និង​សំរិទ្ធ​លើ​វិញ្ញាសា​ក្រុម សម្រាប់​ការ​ប្រកួត​កីឡា​វ៉ូវីណាម ក្នុង​កីឡា​ស៊ីហ្គេម លើក​ទី៣២ ដូច្នេះ​កីឡាការិនី​រូប​នេះ​ទទួល​បាន​​ប្រាក់​រង្វាន់១៦៦​លាន​រៀល។

ថ្ងៃ​ទី​៦ ខែ​កក្កដា ឆ្នាំ​២០២៣​នេះ លី បូរ៉ាមី និង ពៅ សុខា បាន​សម្រេច​ដឹក​នាំ​ដៃ​គ្នារៀប​ចំ​មង្គល​ជ័យ​ដើម្បី​កសាង​ជីវិត​គ្រួសារ​ទៅ​អនាគត។ កម្ពុជា​ថ្មី​សូម​ជូន​ពរ​ម្ចាស់​មេដាយ​មាស​ស៊ីហ្គេម​ទាំង​ពីរ​ជួប​តែ​សុភមង្គល​គ្រប់​ពេល​វេលា៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៤ នាទីutes មុន

រដ្ឋមន្ត្រីថាកម្ពុជាមានទឹកស្ដុកសម្រាប់ខែប្រាំងជិត៤លានម៉ែត្រគូបខណៈស្នើកសិករធ្វើស្រែតែមួយដង

ព័ត៌មានជាតិ១៧ នាទីutes មុន

អ្នកឃ្លាំមើលសង្គម៖ ក្រុមប្រឆាំងយកទឹកដីគេធ្វើបាតុកម្ម ធ្វើឱ្យអន្តរជាតិមើលងាយជាតិសាសន៍ខ្មែរ

ព័ត៌មានជាតិ៣២ នាទីutes មុន

អគារសិក្សាថ្ម​ថ្មី ១ ខ្នង ៥ បន្ទប់ ​​ជា​​ក្តីសង្ឃឹមកុមារ​តំបន់ដាច់ស្រយាល ក្នុងស្រុក​អូរគ្រៀង​សែន​ជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

ធនាគារកណ្តាលកម្ពុជានឹងបន្តសហការជាមួយចិនលើវិស័យហិរញ្ញវត្ថុ

ព័ត៌មានជាតិ២ ម៉ោង មុន

ដើម្បីបង្ហាញការយកចិត្តទុកដាក់បងប្អូនម៉ូស្លីម កម្ពុជានឹងរៀបចំពិធីពិសាអាហារស្រាយបួសខែរ៉ម៉ាឌន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

សម្ព័ន្ធមិត្តអ៊ឺរ៉ុបបង្ហាញ​ជំហរ​នៅ​ជាមួយ​អ៊ុយក្រែនបន្ទាប់ពីជម្លោះជាមួយ​ដូណាល់ ត្រាំ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម