កីឡា
ដើមរដូវកាលនេះ លីគកំពូលអារ៉ាប៊ីសាអូឌីតយកបានតារាឆ្នើមៗ៧រូបពីអឺរ៉ុប
លីគកំពូលនៅប្រទេសអារ៉ាប៊ីសាអូឌីតបានធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំងតាមរយៈការចុះកុងត្រានាំយកតារាបាល់ទាត់ឆ្នើមៗពីតំបន់អឺរ៉ុបជាច្រើនមកចូលរូមនៅក្នុងរដូវកាលនេះ។
ខាងក្រោមនេះជាកីឡាករកំពូលៗទាំង ៦ រូបដែលបានផ្ទេរមកកាន់លីគកំពូលរបស់អាស៊ីមួយនេះ។
១. កីឡាករ Karim Benzema
![](https://www.kampucheathmey.com/wp-content/uploads/2023/07/Karim-Benzema.jpg)
អតីតតារាឆ្នើមរបស់ក្លិប Real Madrid កីឡាករ Karim Benzema បានផ្ទេរទៅកាន់ក្លិប Al lttihad ជាមួយកិច្ចសន្យារយៈពេល ៣ ឆ្នាំ និងទទួលបានតម្លៃពលកម្ម ២០០ លានផោនក្នុងមួយរដូវកាល។
២. កីឡាករ N’Golo Kante
![](https://www.kampucheathmey.com/wp-content/uploads/2023/07/NGolo-Kante.jpg)
ខ្សែបម្រើ N’Golo Kante របស់ក្លិប Chelsea បានផ្ទេរទៅកាន់ក្លិប Al lttihad ជាមួយកិច្ចសន្យារយៈពេល ៣ ឆ្នាំដោយទទួលបានតម្លៃពលកម្ម ៨៦.២ លានផោនក្នុងមួយរដូវកាល។
៣. កីឡាករ Kalidou Koulibaly
![](https://www.kampucheathmey.com/wp-content/uploads/2023/07/Kalidou-Koulibaly.jpg)
ខ្សែការពារ Kalidou Koulibaly របស់ក្លិប Chelsea បានផ្ទេរទៅកាន់ក្លិប Al Hilal ជាមួយកិច្ចសន្យារយៈពេល ៣ ឆ្នាំដោយទទួលបានតម្លៃពលកម្ម ២៥ លានផោនក្នុងមួយរដូវកាល។
៤.កីឡាករ Edouard Mendy
![](https://www.kampucheathmey.com/wp-content/uploads/2023/07/Edouard-Mendy.jpg)
អ្នកចាំទី Edouard Mendy របស់ក្លិប Chelsea បានផ្ទេរទៅកាន់ក្លិប Al-Ahil ជាមួយកិច្ចសន្យារយៈពេល ៣ ឆ្នាំដោយទទួលបានតម្លៃពលកម្ម ១៦ លានផោនក្នុងមួយរដូវកាល។
៥. កីឡាករ Rúben Neves
![](https://www.kampucheathmey.com/wp-content/uploads/2023/07/Ruben-Neves-1024x576.jpg)
ខ្សែបម្រើការពារ Rúben Neves របស់ក្លិប Wolverhampton Wanderers បានផ្ទេរទៅកាន់ក្លិប Al Hilal ជាមួយកិច្ចសន្យារយៈពេល ៣ ឆ្នាំដោយទទួលបានតម្លៃពលកម្ម ៤៧ លានផោនក្នុងមួយរដូវកាល។
៦. កីឡាករ Marcelo Brozovic
![](https://www.kampucheathmey.com/wp-content/uploads/2023/07/Marcelo-Brozovic.jpg)
ខ្សែបម្រើ Marcelo Brozovic របស់ក្លិប Inter Milan បានផ្ទេរទៅកាន់ក្លិប Al Nassr ជាមួយកិច្ចសន្យារយៈពេល ៣ ឆ្នាំដោយទទួលបានតម្លៃពលកម្ម ៣០ លានផោនក្នុងមួយរដូវកាល។
៧. កីឡាករ Roberto Firmino
![](https://www.kampucheathmey.com/wp-content/uploads/2023/07/firmino.jpg)
ខ្សែបម្រើប្រយុទ្ធ Roberto Firmino របស់ហង្សក្រហម Liverpool ទើបតែផ្លាស់ទៅកាន់ក្លិប Al Ahli នៅដើមខែកក្ដដានេះដោយចុះកុងត្រារយៈពេល៣ឆ្នាំ និងទទួលបានប្រាក់តម្លៃពលកម្ម ១៧លានផោន ក្នុងមួយរដូវកាល៕
អត្ថបទ៖ ផា រតនា
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក