Connect with us

កីឡា

កីឡាករ​បារាំង​-ខ្មែរ ចាន់ សីហា ប្រាប់មូលហេតុវិលមកកាន់សង្វៀនជាថ្មី

បានផុស

នៅ

កីឡាករ​ប្រដាល់​បារាំង​សញ្ជាតិ​ខ្មែរ ចាន់ សីហា នឹង​ឡើង​សង្វៀន​ជា​សា​ជា​ថ្មី​ដោយ​ត្រូវ​ជួប​កីឡាករ​វៀតណាម ត្រាន មិញទ្រុង ​នា​ល្ងាច​ថ្ងៃ​អាទិត្យ ទី៩ ខែ​កក្កដា​នេះ​នៅ​សង្វៀនបាយ័ន​ស្ទឹង​មាន​ជ័យ។

នេះ​ជា​ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​ជា​ថ្មីរបស់​អ្នក​ប្រដាល់ ចាន់ សីហា បន្ទាប់​ពី​រូប​គេ​បាន​ខក​ខាន​ឡើង​សង្វៀន​រយៈ​ពេល​ប្រហែល​ជា៦​ឆ្នាំ​កន្លង​ទៅ​ហើយ។ ពាក់​ព័ន្ធ​នឹង​ការ​វិល​ត្រឡប់​មក​កាន់​សង្វៀន​ជា​ថ្មី​នេះ រូប​គេ​បាន​បញ្ជាក់​ថា តម្លៃ​ខ្លួន​នៃ​ការ​ប្រកួត​គុន​ខ្មែរ​នា​ពេល​បច្ចុប្បន្ន​នេះ​ប្រសើរ​ជាង​មុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាន់ សីហា​ បាន​​ប្រាប់​«កម្ពុជា​ថ្មី»​ថា ៖«ការ​ប្រកួត​គុន​ខ្មែរ​ឥឡូវ​នេះ​ទទួល​បាន​តម្លៃ​ខ្លួន​ប្រសើរ​ជាង​មុន។ ម្យ៉ាង​ទៀត វា​ជា​​​កីឡាដែល​ខ្ញុំ​ចូល​ចិត្ត តែ​មែន​ទែន​ទៅ ខ្ញុំ​​ក៏​ត្រូវ​ការ​ចំណូល​ចិញ្ចឹម​គ្រួសារ»។

«ឃើញ​ហើយ​ មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ មាន​កីឡាករ​ចាស់​​ៗ​ជា​ច្រើន​បាន​វិល​មក​​ប្រកួត​វិញ​។ យើង​ពិត​ជា​ស្រឡាញ់​គុន​ខ្មែរ តែ​យើង​ក៏​ត្រូវ​ការ​ចំណូល​​ផ្គត់ផ្គង់​គ្រួសារ។ យ៉ាង​ណា ខ្ញុំ​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី​ក្រុមគ្រួសារ​ដែល​ជំរុញ​ឲ្យ​ខ្ញុំ​វិល​​មក​ប្រកាន់​សង្វៀន​វិញ​ដែរ»។ ចាន់ សីហា បានបន្ថែម។

កីឡាករដែល​បាន​មក​រស់នៅ​ប្រទេស​កម្ពុជា​តាំង​ពី​អាយុ​៥​ឆ្នាំ​បាន​ឲ្យ​ដឹង​ទៀត​ថា រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ដែល​ខ្លួន​​បាន​ឃ្លាត​ឆ្ងាយ​ពី​សង្វៀន​ក៏​ដោយសារ​មាន​គ្រួសារ និង​មាន​កូន​ស្រី​ពីរ​នាក់ ដូច្នេះ​រូប​គេ​ចំណាយ​ពេល​វេលា​ដើម្បី​មើល​ថែ​ប្រពន្ធ​កូន​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​ផ្អាក​ពី​ប្រដាល់​។ ទោះ​បី​ជា​យ៉ាង​ណា នៅ​ពេល​កូន​ស្រី​ជាទី​ស្រឡាញ់​ទាំង​ពីរ​​​អាយុ​​កាន់​តែ​ច្រើន​បាន​​ផ្តល់​ឱកាស​ឲ្យ​រូប​គេ​ដក​ឃ្លាក​មក​ហ្វឹក​ហាត់​ប្រដាល់​ឡើង​វិញ។

ចាន់ សីហា បាន​ប្រាប់​ថា កីឡា​ប្រដាល់​គុនខ្មែរ​​ត្រូវ​ការពេល​វេលា​លះ​បង់ និង​ខិត​ខំ​ប្រឹង​ប្រែង​ខ្លាំង​ណាស់​ពោល​គឺ​ត្រូវ​ការពេល​វេលា​​ហ្វឹក​ហាត់​ពេញ​លេញ​ទើប​គុណភាព​ឈាន​ដល់​កម្រិត​ល្អ។

កីឡាករ​អាយុ​៣៣​ឆ្នាំ​បាននិយាយ​ថា ៖«ប្រដាល់​ជា​កីឡា​ដ៏​គ្រោះ​ថ្នាក់​មួយ មិន​ដូច​កីឡា​ផ្សេង​ៗ​ទេ។ យើង​ត្រូវ​ការ​ត្រៀម​ចិត្ត និង​ចំណាយ​ពេល​៤​ទៅ​៥​ម៉ោង​ក្នុង​ការ​ហ្វឹក​ហាត់​មួយ​ៗ​ថ្ងៃ​»។

ពេល​នេះ ចាន់ សីហា បាន​ត្រៀម​ខ្លួន​ទាំង​កាយ​សម្បទា និង​​ស្មារតី​រួច​រាល់​ហើយ។ រូប​គេ​បាន​ប្តេជ្ញា​ធ្វើ​ឲ្យ​បាន​​ល្អ​បំផុត​ និង​មិន​ឲ្យ​អ្នក​គាំទ្រ​ខក​បំណង​ឡើយ។ កីឡាករ​ដែល​ទទួល​បាន​សញ្ជាតិ​ខ្មែរ​ជា​ច្រើនឆ្នាំ​មក​ហើយ​ធ្លាប់​ប្រកួត​បាន​២២​ដង ក្នុងនោះ​ឈ្នះ​២០​ដង ចាញ់​២​ដង និង​ធ្លាប់ផ្តួល​ដៃ​គូ​ឲ្យ​សន្លប់​៨​ដង។ ការ​ប្រកួត​ចុង​ក្រោយ រូប​គេ​បាន​ឈ្នះ​កីឡាករ ម៉ានូ សិល្បៈ ទឹក​ទី​៥៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

ពូទីន ទាមទារឲ្យមានការធានា ៣យ៉ាងដាច់ខាត ក្នុងអំឡុងពេលបទឈប់បាញ់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ពូទីន​ឯកភាព​ជាគោលការណ៍​លើ​បទ​ឈប់បាញ់​៣០ថ្ងៃ​​ដែលស្នើដោយអាមេរិក​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រសួងការងារ គាំទ្រ​កិច្ចការគាំពារ និង​ការ​អភិវឌ្ឍ​ជំនាញ សម្រាប់​ពលករ​ទេសន្តរប្រវេសន៍កម្ពុជា ជាមួយអង្គការ IOM និង​ទីភ្នាក់ងារ​ស្វីស (SDC)

ព័ត៌មានជាតិ១១ ម៉ោង មុន

សំណង់​ទ្វារ​ទឹកព្រែកតាយី ដែលមានលទ្ធភាព​ស្តុក​ទឹក​ជាង​៤០ម៉ឺនម៉ែត្រគូប នឹង​បើកការដ្ឋានសាងសង់នៅថ្ងៃទី១៩ មីនា ២០២៥នេះ

ព័ត៌មានជាតិ១២ ម៉ោង មុន

លោកនេត្រ ភក្ត្រា ជួប​ប្រជុំ​ជា​មួយ លោក ជា វ៉ាន់ដេត ដើម្បី​ពិនិត្យ​និង​ពិភាក្សា​លើ​សេចក្តីព្រាងអនុក្រឹត្យ​ស្តី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃក្រសួងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម