កីឡា
U19 នារីកម្ពុជា ប៉ះ នារីទីម័រខាងកើត រសៀលថ្ងៃនេះ
ក្រុមបាល់ទាត់នារីជម្រើសជាតិកម្ពុជាអាយុក្រោម១៩ឆ្នាំ (U19) ត្រូវប្រកួតជាមួយក្រុម U19 នារីទីម័រខាងកើត វេលាម៉ោង៣:៣០នាទីរសៀល ថ្ងៃសុក្រ ទី៧ ខែកក្កដានេះក្នុងពានរង្វាន់ AFF U19 Women’s Championship លើកទី៣។

នេះជាការប្រកួតលើកទី២ បន្ទាប់ពីការប្រកួតបើកឆាក ក្រុមនារីកម្ពុជាបានឈ្នះក្រុមនារីឡាវដោយលទ្ធផល ២-១។ ចំពោះក្រុមនារីទីម័រខាងកើតប្រកួតបើកឆាកបានចាញ់នារីឥណ្ឌូណេស៊ី ដោយលទ្ធផលធ្ងន់ធ្ងរ ០-៧។
សម្រាប់ជើងឯក AFF U19 Women’s Championship ឆ្នាំ២០២៣ នេះត្រូវបានបែងចែកជា៣ពូល ក្នុងនោះពូល A មាន៤ក្រុមគឺ ឥណ្ឌូណេស៊ី កម្ពុជា ឡាវ និងទីម័រខាងកើត ខណៈ២ពូលផ្សេងទៀតមានតែ៣ក្រុមដូចគ្នា។ ក្រុមលេខ១ក្នុងពូលទាំង៣ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និង១ក្រុមទៀត ត្រូវជ្រើសរើសក្រុមលេខ២ល្អបំផុតក្នុងចំណោមពូលទាំង៣។
ក្រុមនារីកម្ពុជាពិបាកនឹងប្រជែងយកចំណាត់ថ្នាក់លេខ១ជាមួយម្ចាស់ផ្ទះឥណ្ឌូណេស៊ីណាស់នៅក្នុងពូល A ដូច្នេះត្រូវតែធ្វើយ៉ាងណាត្រូវធ្វើឲ្យបានល្អសម្រាប់ចំណាត់ថ្នាក់លេខ២។ ដោយសារពូលផ្សេងមានតែ៣ក្រុមដូចគ្នា ពួកគេប្រកួតតែពីរដងប៉ុណ្ណោះ ប្រៀបធៀបនឹងពូល A មាន៤ក្រុមត្រូវប្រកួត៣ដង។
បច្ចុប្បន្ននេះ តារាងពិន្ទុពូល A លេខ១ ឥណ្ឌូណេស៊ី លេខ២ កម្ពុជា លេខ៣ឡាវ និងលេខ៤ ទីម័រខាងកើត។ តាមលក្ខខណ្ឌបានចែងគឺ លទ្ធផលនៃការការប្រកួតជាមួយក្រុមដែលស្ថិតនៅចំណាត់ថ្នាក់លេខ៤នៅក្នុងពូល មិនត្រូវបានចាត់ជាលទ្ធផលសម្រាប់ធ្វើការពិចារណាដើម្បីចំណាត់ថ្នាក់លេខ២ល្អបំផុតនោះទេ។
ការប្រកួតចុងក្រោយជាមួយក្រុមនារីឥណ្ឌូណេស៊ី ថ្ងៃអាទិត្យ ទី៩ ខែកក្កដា ទើបសំខាន់បំផុត៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?