កីឡា
ព្រំ សំណាង កែប្រែជីវិតយ៉ាងឆាប់រហ័សក្នុងឆ្នាំ២០២៣
អ្នកប្រដាល់គុនខ្មែរ ព្រំ សំណាង បានកែប្រែជីវិតយ៉ាងឆាប់រហ័សនៅក្នុងពាក់កណ្តាលឆ្នាំ២០២៣នេះ បន្ទាប់ពីរូបគេទទួលបានជោគជ័យលើសង្វៀនទាំងក្នុង និងក្រៅបរទេស។
ព្រំ សំណាង បានកំពុងប្រឡូកប្រដាល់គុនខ្មែររយៈពេលជិត១៥ឆ្នាំហើយដោយបានក្លាយជាកីឡាករវ័យជ្រេម្នាក់ក្នុងចំណោមកីឡាករវ័យចំណាស់តិចតូចកំពុងប្រកបអាជីពប្រដាល់សព្វថ្ងៃ។
រហូតដល់ពេលនេះ ព្រំ សំណាង ធ្លាប់ឡើងសង្វៀនជិត២០០ដងហើយ ក្នុងនោះឈ្នះប្រហែលជា១៥០ដង និងធ្លាប់ផ្តួលដៃគូឲ្យសន្លប់៧៣ដង ហើយក៏ធ្លាប់ចាញ់ប្រហែលជា១០ដងប៉ុណ្ណោះ។

គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ ព្រំ សំណាង បានឡើងប្រកួតចំនួន២៩ដងគឺឈ្នះ២៨ដង និងស្មើ១ដង ហើយមិនដែលចាញ់សោះ។ ឆ្នាំ២០២២ និង២០២៣ ជាពេលវេលាដែលកីឡាករមានដើមកំណើតនៅខេត្តកំពង់ស្ពឺទទួលបានជោគជ័យបំផុតក្នុងអាជីព ហើយបានកំពុងកែប្រែជីវភាពរស់នៅខ្វះមុខក្រោយក្លាយជាកីឡាករប្រដាល់ដែលមានជីវភាពធូរធារ។
កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ព្រំ សំណាង បានឈ្នះខ្សែក្រវាត់អន្តរជាតិ Thai Fight បន្ទាប់ពីផ្តួលកីឡាករអង់គ្លេស Thomas Carpenter ក្នុងទឹកទី១ នៅប្រទេសថៃ។ បន្ទាប់មកនៅខែមេសា រូបគេបានប្រកួតឈ្នះកីឡាករថៃ Sudsakorn Sor Klinmee ដោយពិន្ទុដើម្បីទទួលបានខ្សែក្រវាត់គ្រុដ។ អ្វីដែលកាន់តែពិសេសទៀតនោះ អ្នកលេងគុនខ្មែររូបនេះបានឈ្នះមេដាយមាសកីឡាស៊ីហ្គេម បន្ទាប់ពីប្រកួតឈ្នះកីឡាករមីយ៉ាន់ម៉ា Tun Tun Min នៅវគ្គផ្តាច់ព្រ័ត្រកាលពីខែឧសភា។
ការឈ្នះខ្សែក្រវាត់ និងមេដាយមាសស៊ីហ្គេមគឺជាសមិទ្ធផលដ៏ធំធេងដែលធ្វើឲ្យរូបគេទទួលបានប្រាក់ចំណូល ក៏ដូចជាប្រាក់រង្វាន់ដ៏ច្រើនដើម្បីផ្គត់ផ្គង់ជីវភាពគ្រួសារ។ ជាងនេះទៀតនោះ រូបគេបានចូលរួមប្រកួតបីស្ត្រីជាទីស្រឡាញ់ និងទទួលបានរថយន្តមួយគ្រឿងក្នុងឱកាស«ទិវាអន្តរជាតិនារី៨មីនា»ពីម្ចាស់ឧបត្ថម្ភ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុននេះក៏បានផ្តល់ផ្ទះមួយកន្លែងថែមទៀតដល់រូបគេដែលទើបតែរៀបចំពិធីឡើងផ្ទះកាលពីពេលថ្មីៗនេះ។

សូមបញ្ជាក់ថា ព្រំ សំណាង ដែលមានអាយុ៣៦ឆ្នាំមានដើមកំណើតនៅភូមិ ក្រាំងចេក ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កំពុងកំពុងកាន់ខ្សែក្រវាត់អន្តរជាតិ២គ្រឿង មេដាយមាសស៊ីហ្គេម ឆ្នាំ២០២៣ មេដាយមាសថ្នាក់ជាតិជាច្រើនគ្រឿង និងមេដាយសំរិទ្ធស៊ីហ្គេម ឆ្នាំ២០២១៕
អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ព័ត៌មានជាតិ៨ ម៉ោង ago
សម្តេចធិបតី៖ ឧកញ៉ា ១៤០រូប ត្រូវបានលុបឈ្មោះចេញ ក្នុងនោះមានឧកញ៉ាខ្លះប្រព្រឹត្តបទល្មើស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានជាតិ១៧ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ