កីឡា
ជើងឯកស្វាយរៀងខាប់អាយុ១៥ឆ្នាំ រកឃើញក្រុមខ្លាំង២ឡើងវគ្គផ្តាច់ព្រ័ត្រ
ការប្រកួតបាល់ទាត់ពានរង្វាន់យុវជនស្វាយរៀងខាប់អាយុក្រោម១៥ឆ្នាំ (U15) ឆ្នាំ២០២៣ បានរកឃើញក្រុមខ្លាំង២ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រហើយ បន្ទាប់ពីចំណាយពេលប្រកួតទាំងវគ្គសន្សំពិន្ទុ និងវគ្គខ្វែងអស់ច្រើនសប្តាហ៍។
ក្រុមយុវជនបាល់ទាត់ដារ៉ូពិន្ទុ Sport FC បានឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ សម្រាប់ពានរង្វាន់យុវជនស្វាយរៀងខាប់អាយុក្រោម១៥ឆ្នាំ តាមរយៈជ័យជម្នះដ៏តឹងតែងក្នុងលទ្ធផល ១-០ លើក្រុមបាល់ទាត់យុវជនជីភូនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ជាមួយគ្នានេះ ក្រុមយុវជនស.ស.យ.ក ស្រុកចន្ទ្រា បានយកឈ្នះក្រុមយុវជនបាល់ទាត់ RED BULL តាមរយៈការទាត់បាល់ប៉េណាល់ទីកាត់សេចក្តីដោយលទ្ធផល ៤-១ បន្ទាប់ពីបញ្ចប់៩០បានត្រឹមលទ្ធផលស្មើគ្នាគ្មានគ្រាប់ ០-០ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។
ដូច្នេះនៅវគ្គផ្តាច់ព្រ័ត្រដើម្បីដណ្តើមជើងឯក ក្រុមយុវជនបាល់ទាត់ដារ៉ូពិន្ទុ Sport FC ត្រូវតទល់ជាមួយក្រុម ក្រុមយុវជនស.ស.យ.ក ស្រុកចន្ទ្រា។
ព្រឹត្តិការណ៍បាល់ទាត់ពានរង្វាន់ស្វាយរៀងខាប់ យុវជនអាយុក្រោម១៥ឆ្នាំ ឆ្នាំ២០២៣នេះមានក្រុមចូលរួមប្រកួតចំនួន២១ក្រុម ដែលត្រូវបានបែងចែកជា៤ពូល និងបានចាប់ផ្តើមប្រកួតវគ្គសន្សំពិន្ទុក្នុងពូល តាំងពីថ្ងៃទី៨ ខែមីនា ហើយពេលនេះរកឃើញក្រុមខ្លាំងពីរឡើងវគ្គផ្តាច់ព្រ័ត្រ។
ពានរង្វាន់ដែលជាផ្នែកជួយបណ្តុះបណ្តាលថ្នាលបាល់ទាត់នៅខេត្តស្វាយរៀងនេះត្រូវបានផ្តួចផ្តើមរៀបចំឡើងដោយ ឯកឧត្តម ឌី វិជ្ជា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង៕
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
អ្នកជំនាញព្រមានថា ភ្លើងឆេះព្រៃថ្មីនៅ LA នឹងធំ ដូចផ្ទុះនុយក្លេអ៊ែរអ៊ីចឹង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
នេះជាខ្លឹមសារនៃសំបុត្រ ដែលលោក បៃដិន ទុកឲ្យ ត្រាំ ពេលផុតតំណែង
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង ago
ទីក្រុងចំនួនបីនៅអាស៊ីអាគ្នេយ៍មានខ្យល់ពុលខ្លាំងបំផុត
-
ចរាចរណ៍៦ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់