Connect with us

កីឡា

ពានរង្វាន់សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តព្រៃវែងឆ្នាំ ២០២៣ ត្រូវបានរៀបចំពិធីបើកការប្រកួតជាផ្លូវការ

បានផុស

នៅ

សហភាពសហព័ទ្ធយុវជនកម្ពុជាខេត្តព្រៃវែង កាលពីថ្ងៃទី ៨ ខែកក្កដា បានរៀបចំពិធីបើកការប្រកួតកីឡាពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែង ប្រចាំឆ្នាំ ២០២៣ ដែលរួមមានចំនួន ៥ វិញ្ញាសាគឺ បាល់ទាត់ បាល់ទះ ប៉េតង់ វាយសី និងរត់ម៉ារ៉ាតុន ក្រោមអធិបតីភាពលោក ខៀវ ភារិទ្ធ តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ស សុខា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅកីឡដ្ឋាន ស.ស.យ.ក.ខេត្តព្រៃវែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃដដែលនោះ សហភាពសហព័ទ្ធយុវជនកម្ពុជាខេត្តព្រៃវែង ក៏បានរៀបចំពិធីចាប់ពូលសម្រាប់ការប្រកួតផងដែរ ដើម្បីផ្តល់នូវភាពយុត្តិធម៌ និងតម្លាភាពសម្រាប់ក្រុមកីឡាករ នៅចំពោះមុខវត្តមានកីឡាករ កីឡាការនី អាជ្ញាកណ្តាល និងអ្នកចូលរួមប្រមាណ ៣៥០នាក់ ក្រោមអធិបតីភាពលោក រាជ រ៉ា ប្រធានក្រុមការងារចុះជួយ ស.ស.យ.ក. ស្រុកពារាំង ខេត្តព្រៃវែង តំណាងដ៏ខ្ពង់ខ្ពស់របស់លោក ខៀវ ភារិទ្ធ ប្រធានស.ស.យ.ក. ខេត្តព្រៃវែង។

សូមជម្រាបថា ការប្រកួតកីឡាពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែងនេះ ជាគំនិតផ្តួចផ្តើមរបស់លោក ស សុខា ក្រោមការដឹកនាំរបស់លោក ខៀវ ភារិទ្ធ ប្រធានស.ស.យ.ក. ខេត្តព្រៃវែង ដោយមាន លោក ប៉ាវ សុធី ប្រធានគណៈកម្មការប្រតិបត្តិរៀបចំការប្រកួត និងក្រុមការងារលេខាធិការដ្ឋានអចិន្ត្រៃយ៍ និងក្រុមការងារចំណុះ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការជំរុញនិងគាំទ្រដល់វិស័យកីឡានៅកម្ពុជា។

វិស័យកីឡានៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ មានការរីកចម្រើនគួឲ្យកតសម្គាល់ក្រោមម្លប់សន្តិភាព ខណៈនាពេលថ្មីៗនេះ ក្នុងនាមជាម្ចាស់ផ្ទះរៀបចំកីឡាស៊ីហ្គេម លើកទី ៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី ១២ កីឡាករ កីឡាការនី កម្ពុជាបានដណ្តើមបានមេដាយ មាស ប្រាក់ និងសំរិទ្ធជាច្រើនគ្រឿង ដែលនាំឲ្យកម្ពុជាឈរនៅលេខរៀងលំដាប់ទី ៤ ក្នុងចំណោមប្រទេសទាំង ១០។

ការប្រកួតកីឡាពានរង្វាន់ ស.ស.យ.ក. ខេត្តព្រៃវែង ជាព្រឹត្តិការណ៍កីឡាជាតិ ព្រមទាំងជាយន្តការបន្តកសាងសមត្ថភាព ទេពកោលស្យ និងជំនាញវិជ្ជាជីវៈរបស់កីឡាករ កីឡាការិនីកម្ពូជា ដើម្បីត្រៀមខ្លួនលើការប្រកួតកីឡានានាទាំងឆាកជាតិ និងអន្តរជាតិ។ វិស័យកីឡា ជាវិស័យសំខាន់ក្នុងការពង្រឹងសាមគ្គីភាព និងមិត្តភាព លើកកម្ពស់សុខភាព ដែលជាកត្តាសំខាន់ក្នុងការជំរុញផលិតភាព ពលកម្ម និងការសាងធនធានមនុស្ស សម្រាប់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។

ទន្ទឹមនេះដែរ ដើម្បីឲ្យការប្រកួតប្រព្រឹត្តទៅប្រកបដោយរលូន លោកប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តព្រៃវែង បានផ្តល់មតិណែនាំដល់ក្រុមកីឡាករ ឲ្យគោរពទៅតាមបទបញ្ជានៃការប្រកួត គោរពតាមការសម្រេចរបស់អាជ្ញាកណ្តាល និងរក្សាឲ្យបាននូវសាមគ្គីភាព សេចក្តីថ្លៃថ្នូរ ស្មោះត្រង់ ពិសេសអាជ្ញាកណ្តាលត្រូវមានភាពយុត្តិធម៌ជានិច្ច ក្នុងដំណើរការប្រកួត៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

អាជ្ញាធរខេត្តកំពត ចែក​ប័ណ្ណកម្មសិទ្ធិដីធ្លី​២៩០៩ប័ណ្ណ ជូន​ពលរដ្ឋ​រស់​នៅ​ក្នុង​ឃុំព្រៃ​ទន្លេ ស្រុក​បន្ទាយមាស

ម៉ៅ ចំណាន
ជីវិតកម្សាន្ដ៤ ម៉ោង មុន

សមាគមសិល្បករខ្មែរ ស្នើឱ្យបញ្ឈប់នូវការលេងសើចជ្រុល នាំឱ្យប៉ះពាល់ធ្ងន់ធ្ងរផ្លូវចិត្ត និងសេចក្តីថ្លៃថ្នូរស្ត្រីខ្មែរ

ជីវិតកម្សាន្ដ៤ ម៉ោង មុន

តាមពិត ឆឹង ច័ន្ទមុនីរស្មី ជាម្ចាស់ផេក “ដើរលេង” និងជាតួឯកស្រីដ៏លេចធ្លោក្នុងភាពយន្តអប់រំខ្លី

ព័ត៌មានជាតិ៥ ម៉ោង មុន

ឥណ្ឌា ​គ្រោង​រៀបចំទិវាម្ហូបអាហារ នៅ​តំបន់​ផ្លូវ​ថ្មើរជើង​មុខវត្តឧណ្ណាលោម

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ​ ត្រួតពិនិត្យ​ការ​អនុវត្ត​កម្មវិធី​បណ្តុះបណ្ដាល​វិជ្ជាជីវៈ​ខេត្តត្បូងឃ្មុំ ជា​ពិសេស​កម្មវិធី TVET 1.5M

Sokha Hotels

ព័ត៌មានពេញនិយម