Connect with us

កីឡា

កីឡាករកូរ៉េខាងត្បូង ៣រូប កំពុងលេចធ្លោខ្លាំងនៅក្លិបអឺរ៉ុបធំៗ

បានផុស

នៅ

នាប៉ុន្មានឆ្នាំចុងក្រោយនេះ កីឡាករអាស៊ីជាច្រើនរូប ជាពិសេសកូរ៉េខាងត្បូង និងជប៉ុន បានប្រឡូកក្នុងលីគកំពូលនៅអឺរ៉ុប។ ក្នុងនោះ គេសង្កេតឃើញ កីឡាករសញ្ជាតិកូរ៉េខាងត្បូង ៣រូប ដែលកំពុងលេចធ្លោខ្លាំង រហូតក្លិបធំៗ ដណ្ដើមគ្នាយក៖

១.​ Son Heung-Min

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Son Heung-Min ជាខ្សែ​​ប្រយុទ្ធរបស់ក្លិបមាន់ខ្នាយមាស Tottenham Hotspur។ ចាប់​តាំង​ពី​​ផ្លាស់​​ទៅ​ទឹក​ដី​ប្រទេស​អង់គ្លេស​កាលពីឆ្នាំ ២០១៥ កីឡាករវ័យ ៣០ឆ្នាំរូបនេះ ​បង្ហាញខ្លួន​បាន ២៦៨ ប្រកួត និង​ស៊ុតបញ្ចូលទីបាន ១០៣ គ្រាប់។ អ្វីដែលគួរឲ្យកត់សម្គាល់ Son ក៏ជាម្ចាស់ស្បែកជើងមាស​នៅ​​ក្របខណ្ឌ Premier League កាលពីរដូវកាល ២០២១-២២ ផងដែរ។

២. Kim Min-jae

Kim Min-jae ជាតួអង្គដ៏សំខាន់មួយដែលជួយឲ្យក្លិប Napoli ឈ្នះពានរង្វាន់លីគកំពូលអ៊ីតាលី កាលពីរដូវកាលមុន។ ខ្សែការពារកណ្ដាល វ័យ ២៦ឆ្នាំ រូបនេះ ត្រូវបានក្លិបធំៗជាច្រើនចាប់អារម្មណ៍ចង់ចូលចែចូវ ប៉ុន្តែរូបគេទំនងជាផ្លាស់ទៅ Bayern Munich ក្រោយក្លិបយក្សអាល្លឺម៉ង់មួយនេះ គ្រោង​ចំណាយប្រហែល ៥០លានអ៊ឺរ៉ូ ឲ្យ Napoli។

៣. Lee Kang-in

Lee Kang-in បានក្លាយជាកីឡាករកូរ៉េខាងត្បូងទី១ ដែលបានផ្ទេរ​ទៅកាន់ក្លិបអ្នកមានបារាំង Paris Saint-Germain (ក្នុងតម្លៃ ២២លានអ៊ឺរ៉ូ ជាមួយកិច្ចសន្យារយៈពេល ៥ ឆ្នាំ)។ មុនទៅកាន់លីគកំពូលបារាំង ខ្សែបម្រើប្រយុទ្ធ វ័យ ២២ឆ្នាំរូបនេះ បានចំណាយពេល ២ ឆ្នាំជាមួយក្លិបអេស្ប៉ាញ Real Mallorca ដោយបង្ហាញខ្លូន ៦៦ ប្រកួត ស៊ុតបញ្ចូលទី ៧ គ្រាប់៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ម៉ោង មុន

ឆ្នេរ​ប្រណិត​ដំបូង​គេ​នៅ​ខេត្ត​កែប ​ប្រកាស​​បើក​ការដ្ឋាន​សាងសង់​ គ្រោង​ប្រើប្រាស់​ពេល​ពីរ​ឆ្នាំ​បញ្ចប់​​គម្រោង​អភិវឌ្ឍ

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃណែនាំឱ្យអាជ្ញាធររាជធានី ទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ និងរៀបចំសណ្តាប់ធ្នាប់សាធារណៈ

ព័ត៌មានជាតិ៤ ម៉ោង មុន

សហជីព​គាំទ្រវិធានការ​របស់ក្រសួងការងារ​ ក្នុងការពង្រឹងការធ្វើអធិការកិច្ចតាមរោងចក្រ សហគ្រាស ដើម្បីធានាការផ្តល់អត្ថប្រយោជន៍ពេញលេញដល់កម្មករនិយោជិត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីបរិស្ថាន៖ គុណភាពខ្យល់នៅកម្ពុជាល្អ មិនប៉ះពាល់សុខភាព ខណៈប្រទេសជិតខាងមានជាតិពុលខ្លាំង

សេចក្ដីជូនដំណឹង៥ ម៉ោង មុន

ឥឡូវនេះ ប្រជាជនកម្ពុជាអាចធ្វើដំណើរកម្សាន្តដ៏រីករាយនៅទីក្រុងឌូបៃជាមួយ Emirates

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

យោធាមីយ៉ាន់ម៉ាបណ្ដេញមនុស្ស ៥៦០០០នាក់ចេញ ភាគច្រើនបំផុតជា​​ជនជាតិចិន​ ពាក់ព័ន្ធការបោកប្រាស់តាមអ៊ីនធឺណិត

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ក្រោយភ្លើង​ឆេះ​ដ៏សាហាវ​បំផុត​ រដ្ឋកាលីហ្វ័រញ៉ា​ នឹង​ជួបព្យុះភ្លៀង​នាំ​សារធាតុ​​ពុល​ម្តង​​

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

អគ្គិភ័យឆេះសណ្ឋាគារសាហាវបំផុតក្នុងប្រវត្តិសាស្រ្តតួកគី, មនុស្សស្លាប់កើនដល់ ៧៦នាក់ 

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

មួយថ្ងៃផឹកភេសជ្ជៈប៉ូវកម្លាំង៣ទៅ៤ដប បុរសចិនវ័យ៣០ឆ្នាំ កើតជំងឺរលាកសន្លាក់ហ្គោដធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ត្រាំ៖ អាមេរិក​នឹង​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​បន្ថែម​ទៀត បើ ពូទីន មិន​ព្រម​ចូល​តុចរចា​សន្តិភាព

Sokha Hotels

ព័ត៌មានពេញនិយម