កីឡា
Juventus យល់ព្រមទទួលទណ្ឌកម្មពី UEFA ដើម្បីដកចេញពីពានអឺរ៉ុបទាំងអស់
របាយការណ៍ Il Corriere dello Sport រាយការណ៍ថា Juventus បានឈានដល់កិច្ចព្រមព្រៀងជាមួយសហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប (UEFA) ដើម្បីដកចេញពីការប្រកួតពានរបស់អឺរ៉ុបទាំងអស់ក្នុងរដូវកាលនេះ មានន័យថាពួកគេនឹងមិនលេងក្នុង UEFA Conference League ទេ ដូច្នេះហើយនឹងមិនមានការពិន័យចាប់ពីរដូវកាល ២០២៤/២៥ តទៅ។
ជាមួយនឹងវិធានការនេះ Juventus បោះបង់ការប្រកួតពានរបស់ទ្វីបអឺរ៉ុបកម្រិតទី៣ ដែលពួកគេអាចប្រកួតបាននៅឆ្នាំនេះ ដើម្បីធានាថាមិនត្រូវបានពិន័យពីការប្រកួត Champions League ឆ្នាំក្រោយ ដែលជាគោលបំណងរបស់ ក្រុមរហស្សនាម Bianconeri សម្រាប់រដូវកាលខាងមុខនេះ។

ក្រុមមហាអំណាចរបស់អ៊ីតាលី ដែលធ្លាប់មានរឿងអាស្រូវនៅក្រៅទីលាន បន្ទាប់ពីភាពចម្រូងចម្រាសនៃការប្រកួតបានបណ្តាលឱ្យមានការកាត់ចេញពីក្របខ័ណ្ឌ Serie A ក្នុងឆ្នាំ២០០៦ ត្រូវបានដកចំនួន ១០ពិន្ទុក្នុងខែឧសភា បន្ទាប់ពីការស៊ើបអង្កេតពាណិជ្ជកម្មរបស់ក្លិបបានបង្ហាញភស្តុតាងនៃគណនេយ្យមិនត្រឹមត្រូវ។
ទន្ទឹមនឹងការបាត់បង់ពិន្ទុ អតីតសមាជិកក្រុមប្រឹក្សា Juve ប្រាំនាក់ រួមទាំងអតីតប្រធាន Andrea Agnelli ដែលបានលាលែងពីតំណែងជាសមូហភាពក្នុងខែវិច្ឆិកា ដោយសារការស៊ើបអង្កេតរបស់រដ្ឋអាជ្ញាសាធារណៈនៅទីក្រុង Turin លើការចោទប្រកាន់ថាមានគណនេយ្យភាពមិនស្មោះត្រង់ក៏ត្រូវបានហាមឃាត់មិនឱ្យចូលរួមក្នុងសកម្មភាពដែលទាក់ទងនឹងបាល់ទាត់ផងដែរ៕
ប្រែសម្រួល ៖ មន្នីរ័ត្ន
ប្រភព ៖ marca.com


-
សន្តិសុខសង្គម២១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក