Connect with us

កីឡា

ក្រៅពីវៀតណាម និងហ្វីលីពីន មានក្រុមអាស៊ានតែ១គត់ ធ្លាប់បានលេង World Cup នារី

បានផុស

នៅ

ពានរង្វាន់​បាល់ទាត់ពិភពលោកនារី ឬ FIFA Women’s World Cup លើកទី៩ ឆ្នាំ២០២៣ នឹងចាប់ផ្ដើមនាថ្ងៃទី២០ ខែកក្កដាឆាប់ៗខាងមុខនេះហើយ។ អ្វីដែលគួរឲ្យកាត់សម្គាល់ គឺឆ្នាំ២០២៣ នេះ នឹងមានវត្តមានក្រុមអាស៊ាន​ដល់ទៅ ២ បានឡើងមកដល់ជុំផ្ដាច់ព្រ័ត្រ (វគ្គចែកពូល) ពោលគឺ វៀតណាម និងហ្វីលីពីន។

យ៉ាងណាក្ដី ក្រុមទាំង២ នេះ មិនធ្លាប់បានឡើងមកដល់ជុំនេះទេ គិតចាប់តាំងពីឆ្នាំបង្កើត ១៩៩១ មក។ ក្រុមអាស៊ានតែ ១គត់ ដែលធ្លាប់ឡើងមកលេងជុំនេះ គឺមានតែ ថៃ មួយគត់ (កាលពីឆ្នាំ ២០១៥ និង ២០១៩)។ ក្នុងការបង្ហាញខ្លួន ២ដងជាប់គ្នានោះ (ពានរង្វាន់ធ្វើឡើង ៤ឆ្នាំម្ដង) ថៃ មិនអាចឆ្លងផុតវគ្គចែកពូលនោះទេ ដោយរកបាន ៣ពិន្ទុ ឈរលេខ៣ ក្នុងពូលជាមួយអាល្លឺម៉ង់ ន័រវែស កូឌីវ័រ កាលពីឆ្នាំ២០១៥ និងរកមិនបានពិន្ទុសោះ ក្នុងពូលជាមួយអាមេរិក ស៊ុយអែត ស៊ីលី កាលពីឆ្នាំ២០១៩។

ក្រុមបាល់ទាត់ជម្រើសជាតិនារីថៃ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅប្រទេសអូស្រ្ដាលី និងនូវែលសេឡង់នេះវិញ ថៃ ឆ្លងមិនផុតវគ្គជម្រុះនោះទេ ខណៈ វៀតណាម និងហ្វីលីពីន បានឆ្លងផុត ក្នុងនាមជាក្រុមអាស៊ី ទាំង ៦។

ហ្វីលីពីន ស្ថិតនៅក្នុងពូល A ទល់នឹងក្រុមម្ចាស់ផ្ទះនូវែលសេឡង់ ន័រវែស និងស្វីស ខណៈ វៀតណាម ស្ថិតក្នុងពូល E ជាមួយក្រុមម្ចាស់ជើងឯក ៤ សម័យអាមេរិក ហូឡង់ និងព័រទុយហ្គាល់។

FIFA Women’s World Cup 2023 នឹងចាប់ផ្ដើមពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៣៕

ក្រុមបាល់ទាត់ជម្រើសជាតិនារីហ្វីលីពីន
ក្រុមបាល់ទាត់ជម្រើសជាតិនារីវៀតណាម

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម