កីឡា
អ្នកគាំទ្រភ្ញាក់ផ្អើល គ្រូប្រដាល់បបួលគ្នាឡើងសង្វៀន តែការពិតគ្រាន់តែដើម្បីសប្បាយ
មួយរយៈពេលចុងក្រោយនេះ អ្នកគាំទ្របានចាប់អារម្មណ៍ និងភ្ញាក់ផ្អើលចំពោះអតីតកីឡាករល្បីៗ បានសម្ញែងសាច់ដុំឌឺដង និងបបួលគ្នាឡើងសង្វៀន។

អតីតកីឡាករប្រដាល់ ដែលត្រូវបានគេឃើញផ្តើមមុនគេ គឺរន្ទះជើងផ្តាច់ព្រលឹង ក្រាក់ សម្ភស្ស ដែលបានចេញវីដេអូឃ្លីបមួយ និយាយថា៖ «វីដេអូនេះ សូមផ្តាំទៅ សេន ប៊ុនថេន ទម្លាក់គីឡូមកត្រឹម៦៥គីឡូមក ខ្ញុំវ៉ៃជាមួយ តែ សេន ប៊ុនថេន ប្រហែលជាមិនអាចទេគីឡូ៦៥។ ខ្ញុំឲ្យស្ពៃហ្មងគីឡូ៦៥»។
តាមរយៈសម្ដីបបួលឡើងសង្វៀន ប៉ុន្តែបញ្ចុះទម្ងន់នេះ លោក ក្រាក់ សម្ភស្ស បានទាត់លក្ខណៈហាត់ទៅលើកូនសិស្សរបស់លោកប្រហែលជា ៦ជើង។
បន្ទាប់មក លោក សេន ប៊ុនថេន គ្រូបង្វឹកគុនខ្មែរជម្រើសជាតិកម្ពុជាបានចេញវីដេអូតបវិញថា៖ «ក្រាក់ សម្ភស្ស ត្រៀមខ្លួនឲ្យហើយទៅ។ ជួបគ្នាឆាប់ៗខាងមុខនេះ»។ ក្នុងវីដេអូឃ្លីបនេះ សេន ប៊ុនថេន បានទាត់ជើងស្តាំ និងឆ្វេងជាច្រើន ព្រមទាំងដោះអាវបង្ហាញសាច់ដុំថែមទៀត។ តាមសំណេរលើគណនី Facebook គ្រូបង្វឹកប្រដាល់ជម្រើសជាតិរូបនេះបានសរសេរពីការចង់ជួប ក្រាក់ សម្ភស្ស លើសង្វៀនជាលើកចុងក្រោយ។
ចំណែក លោក ភុំ សារ៉ាយ កីឡាករសាច់ដុំ និងកម្លាំងខ្លាំង ដែលកំពុងធ្វើការនៅប្រទេសថៃ ក៏បានចេញវីដេអូឃ្លីបដោយបាននិយាយថា៖ «សូមជំរាបសួរបងប្អូន ខ្ញុំបាទ ភុំ សារ៉ាយ! បើ ក្រាក់ សម្ភស្ស អត់គេចខ្ញុំ គឺមានតែខ្ញុំទេដែលស័ក្តិសមជួបនៅពេលវេលាណាមួយនៅកម្ពុជា។ បងប្អូននឹងឃើញក្បាច់គុនបុរាណខ្មែរពិតប្រាកដសម្រាប់ខ្ញុំ ភុំ សារ៉ាយ និង ក្រាក់ សម្ភស្ស»។
ករណីឌឺដង និងបបួលគ្នាឡើងសង្វៀននេះ បានធ្វើឲ្យអ្នកគាំទ្រកីឡាប្រដាល់កម្ពុជាចាប់អារម្មណ៍យ៉ាងខ្លាំង ប៉ុន្តែរឿងទាំងនេះប្រហែលជានឹងមិនអាចកើតឡើងជាការពិតទេ ពីព្រោះលោក សេន ប៊ុនថេន បានបញ្ជាក់ថា ការឌឺដងពាក្យសម្ដី និងសម្ញែងសាច់ដុំបបួលគ្នាឡើងសង្វៀននេះ គ្រាន់តែជាការកម្សាន្តសប្បាយដើម្បីទាក់ទាញអ្នកគាំទ្រឲ្យចាប់អារម្មណ៍ប៉ុណ្ណោះ»។
បែបណាក្តី ការឌឺដង និងសម្ញែងភាពខ្លាំងដាក់គ្នាបានកើតមានឡើង ស្របពេលកីឡាប្រដាល់គុនខ្មែរកំពុងមានទីផ្សារ។ កីឡាករ កីឡាការិនីប្រដាល់កម្ពុជាកំពុងមានទីផ្សារឡើងប្រកួតញឹកញាប់ និងទទួលបានប្រាក់តម្លៃខ្លួនប្រសើរទៀតផង។ ជាពិសេសកីឡាករប្រដាល់ចាស់វស្សាជាច្រើនបានវិលត្រឡប់មកកាន់សង្វៀនវិញមានដូចជា ធន់ សុភា, ឡុង សុវណ្ណឌឿន, វង្ស ណយ, ឡុង សុភី, ចាន់ សីហា, ម៉ានូ សិល្បៈ, អ៊ុង វីរៈ និងថ្មីបំផុតគឺម្ចាស់មេដាយមាសស៊ីហ្គេម ឃីម ឌីម៉ា ក៏គ្រោងវិលមកកាន់សង្វៀនវិញដែរ៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ