Connect with us

កីឡា

លោក Saito៖ “យុវជនកម្ពុជា គួរជ្រើសយកការទស្សនាបាល់ទាត់ ជាផ្នែកមួយនៃការកម្សាន្ត”

បានផុស

នៅ

ក្នុង​ពិធី​ចាប់​ឆ្នោត​កាល​ពី​ថ្ងៃ​ទី​៣០ ខែ​មិថុនា ​ឆ្នាំ​២០២៣ លោក Satoshi Saito នាយក​ប្រតិបត្តិ​ក្រុម​ហ៊ុន​ខេមបូឌានព្រីមៀរលីគ (CPL) បាននិយាយថា៖ «ខ្ញុំចង់ស្នើសុំឲ្យប្រជាជនកម្ពុជា ជាពិសេសយុវវ័យ អាចសាកល្បងផ្លាស់ប្ដូរអារម្មណ៍ពីការមើលកុន ឬញ៉ាំកាហ្វេ ដោយចំណាយខ្ទង់ ៥ដុល្លារ អង្គុយមើលបាលទាត់១ប្រកួតរយៈពេលជិត ២ម៉ោង នៅកីឡដ្ឋានផ្ទាល់ ដើម្បីទទួលបានបទពិសោធថ្មី»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់ខេមបូឌានព្រីមៀរលីគរដូវកាលថ្មី មានកំណែទម្រង់ជាច្រើន តែរឿងមួយដែលគួរឲ្យចាប់អារម្មណ៍ គឺការ​បំពាក់​​ភ្លើងបំភ្លឺពេលយប់នៅកីឡដ្ឋាន​ សម្រាប់ក្លិបទាំង១០ ដែលចូលរួមរដូវកាលថ្មី។ សម្រាប់ការ​ប្រកួតអាច​ធ្វើ​ឡើង​នៅ​ពេល​យប់ ត្រជាក់​ស្រួល អំណោយផលដល់កីឡាករដែលលេងនៅលើទីលានមិនសូវឆាប់ហត់ និងអ្នកគាំទ្រងាយស្រួលក្នុងការទស្សនាផ្ទាល់។

លោក Satoshi Saito ​បញ្ជាក់​ថា សម្រាប់កំណែទម្រង់សម្រាប់រដូវកាលថ្មីនេះ ពិតជាផ្ដល់នូវផលវិជ្ជមានជាច្រើនដល់លីគបាល់ទាត់កម្ពុជា។ សង្ឃឹមថាបងប្អូនដែលជា​អ្នកគាំទ្រលីគបាល់ទាត់កម្ពុជា បន្ត និងជំរុញការគាំទ្រតែកាន់តែខ្លាំងថែមទៀត។ បើលីគបាល់ទាត់កម្ពុជារីកចម្រើន វាក៏ជាកម្លាំងចលករមួយដែលជួយឲ្យក្រុមជម្រើសជាតិកម្ពុជា ​រីក​ចម្រើន​ដែរ។ លីគកំពូលបាល់ទាត់ខេមបូឌានព្រីមៀរលីគ រដូវកាល ២០២៣-២៤ នឹងចាប់ផ្តើមនៅថ្ងៃ សៅរ៍ ទី ៥ ខែសីហា ឆ្នាំ ២០២៣ ខាងមុខនេះ ដោយមានក្លិបចំនួន១០ ចូលរួមប្រកួតប្រជែង៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ជប៉ុន ចាប់ផ្តើមរកឃើញមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម