Connect with us

កីឡា

អបអរសាទរ​! ក្រុមកីឡា​អេឡិចត្រូនិក​ជម្រើសជាតិ​កម្ពុជា ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ជើងឯក​ពិភពលោក

បានផុស

នៅ

ក្រុមកីឡា​អេឡិចត្រូនិក​ជម្រើសជាតិ​កម្ពុជា Burn X Flash បាន​កក់​កៅអី​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍​ជើងឯក​ពិភពលោក​ហើយ បន្ទាប់ពី​បាន​ប្រកួត​ឈ្នះ​ជម្រើសជាតិ​នេ​ប៉ាល់​ដោយ​លទ្ធផល ២-០ ក្នុងការ​ប្រកួត​ជម្រុះ​កម្រិត​អាស៊ី IESF Gamers8 Asia Championship ឆ្នាំ​២០២៣ នៅ​ទីក្រុង Riyadh ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកួត​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ក្រុម Burn X fFlash បើកឆាក​បាន​ប្រកួត​ឈ្នះ​លើ​ក្រុម​ជម្រើសជាតិ​អារ៉ាប់​រួម​ដោយ​លទ្ធផល ២-០ នៅ​ថ្ងៃទី​១០ ខែកក្កដា និង​ថ្ងៃ​ដដែល​នេះ​បាន​ប្រកួត​ចាញ់​ជម្រើសជាតិ​ម៉ុង​ហ្គោ​លី​ដោយ​លទ្ធផល ០-២​។

ទោះបីជា​យ៉ាងណា សម្រាប់​ការប្រកួត​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល​ចុងក្រោយ ក្រុម​តំណាង​កម្ពុជា​បាន​យកឈ្នះ​នេ​ប៉ាល់​ដោយ​លទ្ធផល ២-០ ដើម្បី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ នៅក្នុង​ពូ​ល A ខណៈ​លេខ​១ គឺ​ម៉ុង​ហ្គោ​លី​។

សម្រាប់​ក្រុម​ដែល​ឈរ​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ ក្នុង​ពូ​ល​គឺ​ទទួលបាន​កៅអី​ដោយ​ស្វ័យប្រវត្តិ​សម្រាប់​ការធ្វើដំណើរ​ទៅ​ការប្រកួត​ជើងឯក​ពិភពលោក លើក​ទី​១៥ ដែល​នឹងធ្វើ​នៅ​ប្រទេស​រ៉ូ​ម៉ា​នី នា​ចុងខែ​សីហា​ខាងមុខនេះ​។ ដូច្នេះ​កម្ពុជា​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ​២​ទទួល​បាន​កៅអី​ទៅ​ជុំ​ផ្តាច់ព្រ័ត្រ​ជើងឯក​ពិភពលោក​ហើយ​។

ដោយឡែក​សម្រាប់​ការប្រកួត IESF Asia Championship ក្រុម​កម្ពុជា​បាន​បន្ត​ឡើង​វគ្គ​ខ្វែង​ដើម្បី​រក​ផ្លូវ​ឆ្ពោះទៅ​វគ្គ​ផ្តាច់ព្រ័ត្រ​ដើម្បី​ដណ្តើម​ជយលាភី​ជើងឯក​៕

អត្ថបទ​ ៖ វីរ​បុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៨ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ៩ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ៩ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ៩ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានជាតិ១០ ម៉ោង មុន

លោកស្រី ដោ សម្ផស្ស៖ សមាគម​កាយឫទ្ធិនារី ត្រូវ​យក​ចំណេះ​ដឹង​ទៅ​ផ្សព្វផ្សាយ​ ក្នុង​សហគមន៍​ ដើម្បី​ទីក្រុង​យើង​មានបរិស្ថាន​ល្អ​

Sokha Hotels

ព័ត៌មានពេញនិយម