កីឡា
ធ្លាប់បំពានអត្តពលិករហូតជាប់ពន្ធនាគារ ពេលនេះត្រូវគេចាក់ឲ្យរបួសក្នុងពន្ធនាគារ
លោក Larry Nassar ជាអតីតវេជ្ជបណ្ឌិតប្រព្រឹត្តិរឿងមិនគប្បីមួយរូប ដែលត្រូវបានកាត់ទោសពីបទ«រំលោភបំពានផ្លូវភេទលើអ្នកហាត់កាយសម្ព័ន្ធស្ត្រីនៅសហរដ្ឋអាមេរិក» ត្រូវបានរងការចាក់ជាច្រើនកាំបិតដោយអ្នកទោសម្នាក់ទៀត នៅឯពន្ធនាគារដូចគ្នា ក្នុងរដ្ឋ Florida។

ទីភ្នាក់ងារសារព័ត៌មាន Associated Press បានបញ្ជាក់អំពីឧប្បត្តិហេតុកាលពីថ្ងៃចន្ទ ដោយនិយាយថា Nassar ដែលកំពុងជាប់ពន្ធនាគារច្រើនឆ្នាំ ស្ថិតក្នុងស្ថានភាពនឹងន។
លោក Joe Rojas ប្រធានសហជីពមន្ត្រីមណ្ឌលកែប្រែក្នុងតំបន់ បានប្រាប់ថា លោក Nassar ត្រូវបានចាក់ ១០ កាំបិត ក្នុងនោះ ២ កាំបិត នៅ ក ២ កាំបិតនៅខាងក្រោយ និង ៦ កាំបិត នៅទ្រូង។

អ្នកនាំពាក្យការិយាល័យ Benjamin O’Cone បាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយថា «បុគ្គលិកឆ្លើយតបភ្លាមៗ បានចាប់ផ្ដើមវិធានការសង្គ្រោះជីវិត។ អ្នកទោស ត្រូវបានដឹកដោយ (បុគ្គលិកសង្គ្រោះបន្ទាន់) ទៅកាន់មន្ទីរពេទ្យក្នុងតំបន់ ដើម្បីព្យាបាល និងវាយតម្លៃបន្ថែម»។
លោក Nassar ដែលធ្វើការជាអ្នកសម្របសម្រួលផ្នែកវេជ្ជសាស្ត្រសម្រាប់កីឡាកាយសម្ព័ន្ធរបស់សហរដ្ឋអាមេរិក ត្រូវបានកាត់ទោសលើការចោទប្រកាន់របស់សហព័ន្ធ ក្នុងរដ្ឋ Michigan ពាក់ព័ន្ធនឹងការបំពានលើអត្តពលិកស្ត្រីជាច្រើនរយនាក់ រួមទាំងម្ចាស់មេដាយអូឡាំពិកផងដែរ។
លោកត្រូវបានចោទប្រកាន់ជាលើកដំបូងក្នុងឆ្នាំ ២០១៦ ប៉ុន្តែការចោទប្រកាន់ប្រឆាំងនឹងលោក ពីបទ រំលោភលើកុមារី និងស្ត្រីវ័យក្មេងជាច្រើនរយនាក់ ដែលបានប្រព្រឹត្តិទៅកាលពីឆ្នាំ ១៩៩០។

នៅឆ្នាំ ២០១៨ សាកលវិទ្យាល័យ Michigan State ជាកន្លែងដែល Nassar ធ្វើការ និងវាយដំអត្តពលិក ក្រោមការដឹកនាំ នៃការព្យាបាលវេជ្ជសាស្ត្រអស់រយៈពេលជិត ២ ទសវត្សរ៍ បានយល់ព្រមបង់ប្រាក់ឲ្យជនរងគ្រោះចំនួន ៥០០ លានដុល្លារ នៅក្នុងការតាំងទីលំនៅដ៏ធំបំផុតមួយសម្រាប់ការរំលោភផ្លូវភេទ និងត្រូវបានកាត់ទោសជាប់ពន្ធនាគារ ១៧៥ ឆ្នាំ៕
ប្រែសម្រួល ៖ មន្នីរ័ត្ន
ប្រភព ៖ aljazeera.com

-
សន្តិសុខសង្គម១១ ម៉ោង ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?