Connect with us

កីឡា

Esports៖ ក្រុមជម្រើសជាតិកម្ពុជា ឡើងប៉ះក្រុមខ្លាំងហ្វីលីពីន នៅអារ៉ាប៊ីសាអូឌីតល្ងាចនេះ

បានផុស

នៅ

នៅ​ថ្ងៃព្រហស្បតិ៍ ទី​១៣ ខែ​កក្កដា​នេះ ក្រុម​​កីឡា​អេឡិចត្រូនិក​ជម្រើស​ជាតិ​កម្ពុជា Burn X Flash ​ត្រូវ​ប្រកួត​ជា​មួយ​​ក្រុម​ជម្រើស​ជាតិ​ហ្វីលីពីន Brand Esports ក្នុង​វគ្គ​ខ្វែង​ដើម្បី​រក​ឱកាស​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ក្នុង​​ព្រឹត្តិការណ៍​ IESF Asia Championship ឆ្នាំ​២០២៣ នៅ​ទី​ក្រុង​ Riyadh ប្រទេស​អារ៉ាប៊ីសាអ៊ូឌីត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មុន​ឈាន​ដល់​វគ្គ​បន្ត​នេះ ក្រុមជម្រើស​ជាតិ​កម្ពុជា​បាន​ឆ្លង​កាត់​៣​ប្រកួត​​នៅ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូលគឺ​ឈ្នះ​អារ៉ាប់រួម​ ២-០, ឈ្នះ​នេប៉ាល់ ២-០ និង​ចាញ់​​ម៉ុងហ្គោលី ០-២ ដូច្នេះ​ក្រុម​កម្ពុជា​ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ​២ ខណៈ​ម៉ុងហ្គោលី​ស្ថិត​នៅ​លេខ១​ បន្ទាប់​ពី​ឈ្នះ​ទាំង​៣​ប្រកួត។

តាម​រយៈ​លទ្ធផល​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ២​ក្នុង​ពូល A នេះ ក្រុម​កម្ពុជា​ត្រូវ​ប្រកួត​វគ្គ​ Upper Bracket ជា​មួយ​ក្រុម​ខ្លាំង​ហ្វីលីពីន​ដែល​ជា​ក្រុម​ចំណាត់​ថ្នាក់លេខ​១​នៅ​ពូល B វេលា​ម៉ោង​២:២០​នាទី​រសៀល (ម៉ោងប្រមាណ​៦:២០​​ល្ងាច​​នៅ​កម្ពុជា) ហើយ​ក្រុម​លេខ១​ពូល A គឺ​ម៉ុងហ្គោលី​ត្រូវ​ប្រកួត​ជា​មួយ​ក្រុម​លេខ​២​ពូល​B គឺកាហ្សាក់ស្ថាន វេលា​ម៉ោង​៤រសៀល។

២​ក្រុម​ដែល​ឈ្នះ​នៅ​វគ្គ​ Upper Bracket  នឹង​​ឡើង​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​ក្រុម​២​ដែល​ចាញ់​ក៏​​នៅ​បន្ត​ប្រកួត​ក្នុង​វគ្គ Lower Bracket ដើម្បី​រកឱកាស​ទៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ព្រឹត្តិការណ៍​ IESF Asia Championship នេះ​ជាផ្នែក​មួយ​​នៃ​វគ្គ​ជម្រុះ​តំបន់​អាស៊ី​ដើម្បី​ស្វែង​រក​៥​ក្រុម​ឡើង​ទៅជុំ​ផ្តាច់​ព្រ័ត្រ​ជើងឯក​ពិភព​លោក​នៅ​ប្រទេស​រ៉ូម៉ានី។ សម្រាប់​ក្រុម​កម្ពុជា Burn X Flash បាន​កក់​កៅអី​ឡើង​ទៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ជើង​ឯក​ពិភព​លោក​នៅ​ចុង​ខែ​សីហា ខាង​មុខ​នេះ​ហើយ ពី​ព្រោះ​ក្រុម​ចំណាត់​ថ្នាក់​លេខ​១ និង​លេខ២​​ក្នុង​ពូល​ទាំង​ពីរ​​គឺ​ទទួល​បានកៅអី​ដោយ​ស្វ័យ​ប្រវត្តិ​ ខណៈ​មួយ​ក្រុម​ទៀត​ត្រូវ​ប្រកួត​ស្វែង​រក​ក្រុម​ចំណាត់​​ថ្នាក់លេខ​៣​ល្អ​បំផុត។

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទីutes មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៣ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ បុគ្គលិកដែលរត់ចេញពីអគារខ្ពស់ៗ ព្រោះខ្លាចករណីរញ្ជួយដីពេលនេះត្រឡប់ចូលអគារវិញធម្មតា

Sokha Hotels

ព័ត៌មានពេញនិយម