Connect with us

កីឡា

ខេត្តសៀមរាបត្រៀមខ្លួនរៀបចំព្រឹតិ្តការណ៍រត់ម៉ារ៉ាតុងអាណាចក្រខ្មែរលើកទី ៨

បានផុស

នៅ

នៅក្នុងសន្និសីទសារព័ត៌មាននាព្រឹកថ្ងៃទី ១១ កក្ដដា លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានបញ្ចក់ថាព្រឹត្តិការណ៍ ‘អាណាចក្រខ្មែរ ម៉ារ៉ាតុង លើកទី៨’ នឹងត្រូវធ្វើនៅថ្ងៃទី ០៦ ខែសីហា ក្នុងទឹកដីខេត្តសៀមរាប។ ព្រឹត្តិការណ៍រត់ប្រណាំងអន្តរជាតិនេះធ្វើឡើងក្នុងបំណងលើកស្ទួយវិស័យកីឡាទេសចរណ៍នៅកម្ពុជាហើយក៏ដើម្បីប្រមូលថវិកាដែលបានពីការចុះឈ្មោះចូលរួមក្នុងប្រកួតនេះសម្រាប់ជួយដល់កិច្ចការមនុស្សធម៌ក្នុងប្រទេសកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្រឹត្តិការណ៍រត់ម៉ារ៉ាតុង ត្រូវបានផ្អាករយៈពេល ២ឆ្នាំ ចន្លោះឆ្នាំ ២០២០ ដល់ឆ្នាំ ២០២១ ដោយសារជំងឺរាតត្បាត COVID-19។ ព្រឹត្តិការណ៍រត់ម៉ារ៉ាតុងអាណាចក្រខ្មែរលើកទី៧ ធ្វើនៅថ្ងៃទី ០៧ ខែសីហា ឆ្នាំ២០២២ ដោយមានអ្នកចូលរួមជាង៣ពាន់នាក់មកពី ៤៩ប្រទេសផ្សេងគ្នា។

សម្រាប់ឆ្នាំនេះ ជា​លើក​ទី​២​ជាប់​គ្នា​ហើយ​ដែល NOCC បាន​ឧបត្ថម្ភ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​អាណាចក្រ​ខ្មែរ​ប្រចាំ​ឆ្នាំ។ លោក វ៉ាត់ ចំរើន បាននិយាយថា៖ «ម៉ារ៉ាតុង គឺជាព្រឹត្តិការណ៍កីឡាដ៏ពេញនិយម ហើយការរត់ប្រណាំងនេះត្រូវបានប្រារព្ធឡើងនៅក្នុងប្រទេសជាច្រើន រួមទាំងប្រទេសកម្ពុជាផងដែរ។ ព្រឹត្តិការណ៍នេះបានទាក់ទាញអត្តពលិក និងទាក់ទាញភ្ញៀងទេសចរមកពីបណ្ដាប្រទេសផ្សេងៗជុំពិភពលោក។ ក្រៅ​ពី​ការ​រត់​ប្រណាំង ពួកគេ​ក៏​អាច​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​ដ៏​ពេញ​និយម​បំផុត​របស់​កម្ពុជា​នៅ​ខេត្ត​សៀមរាប​ផង​ដែរ»។

គិតមកទល់ពេលនេះមានអត្តពលិក​ជាង ​២០០០​នាក់​ហើយ ​ដែល​បាន​ចុះឈ្មោះ​សម្រាប់​ការ​ប្រណាំង។ ក្នុងនោះអត្តពលិក ១៥០០ នាក់គឺជាអ្នកស្រុកសម្រាប់អត្តពលិក ៥០០ នាក់ទៀត ភាគច្រើនមកពីប្រទេសចិន វៀតណាម ជប៉ុន និងប្រទេសដទៃទៀត។ សម្រាប់ការចុះឈ្មោះចូលរួមប្រកួតនៅតែបន្ត ហេតុដូចនេះ អ្នកដែលមានបំណងចង់ចូលរួមប្រកួតសូមរួសរាន់ចុះឈ្មោះ ដើម្បីងាយស្រួលដល់គណៈកម្មការរៀបចំលេខអាវ រួមជាមួយវត្ថុអនុស្សាវរីយ៍នានាជូន៕

អត្ថបទ៖ ផា រតនា

 
 
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម