Connect with us

កីឡា

អ៊ីរ៉ង់ អនុញ្ញាតឲ្យស្ត្រីចូលរួមទស្សនាការប្រកួតបាល់ទាត់លីគកំពូលឡើងវិញ

បានផុស

នៅ

ស្ត្រី​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ង់ ដែល​បាន​ហាមឃាត់​ជា​យូរ​មក​ហើយ​ពី​ការ​មិន​ឲ្យ​ចូលរួម​ទស្សនា​ក្នុង​ការ​ប្រកួត​បាល់ទាត់ លើកលែងតែ​ឱកាស​ដ៏​កម្រ នឹង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​កីឡដ្ឋាន​ក្នុង​រដូវ​កាល​ខាង​មុខ​នេះ​វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​អ៊ីរ៉ង់ លោក Mehdi Taj បាន​និយាយ​ថា កីឡដ្ឋាន​នានា​នៅ​ក្នុង​ទីក្រុង Isfahan, Kerman និង Ahvaz ប៉ុន្តែ​មិនមែន​រដ្ឋធានី Tehran គឺ “​រួចរាល់​” សម្រាប់​ទទួល​ភ្ញៀវ​ស្ត្រី។

ប្រធាន​សហព័ន្ធ​ដដែល​បាន​បន្ត​កាលពី​ថ្ងៃអាទិត្យ​ថា «​ឆ្នាំនេះ​លក្ខណៈ​ពិសេស​លេចធ្លោ​មួយ នៃ​លីគ … គឺថា​យើង​នឹង​ឃើញ​នារី​ចូល​ទស្សនា​ក្នុង​កីឡដ្ឋាន​»។ លោក​បាន​និយាយ​ក្នុងអំឡុងពេល​ផ្សាយ​ផ្ទាល់ នៃ​ពិធី​ចាប់ឆ្នោត​សម្រាប់​រដូវ​កាល​ខាងមុខ នៃ​លីគ​បាល់ទាត់​កម្រិត​កំពូល​របស់​ប្រទេស​អ៊ីរ៉ង់។ ការ​ប្រកួត​ដែល​មាន ១៦ ក្រុម គ្រោង​នឹង​ចាប់ផ្ដើម​នៅ​ខែ​ក្រោយនេះ។

ជារឿយៗ អ៊ីរ៉ង់ ហាមឃាត់​ទស្សនិកជន​ជា​ស្ត្រី​មិន​ឲ្យ​ចូល​ទស្សនា​ការ​ប្រកួត​កីឡាបាល់ទាត់ និង​នៅ​កីឡដ្ឋាន​កីឡា​ផ្សេងទៀត ចាប់​តាំងពី​បដិវត្តន៍​អ៊ីរ៉ង់ ឆ្នាំ ១៩៧៩ ទោះបីជា​មិន​មាន​ច្បាប់​ហាមឃាត់​ការ​ចូលរួម​របស់​ពួកគេ​ក៏ដោយ។

បព្វជិត ដែល​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​សម្រេចចិត្ត​ក្នុង​ប្រទេស​អ៊ីរ៉ង់ បាន​ប្រកែក​ថា ស្ត្រី​ត្រូវតែ​ត្រូវ​បាន​ការពារ​ពី​បរិយាកាស​ដែល​ពោរពេញ​ដោយ​បុរស និង​ការ​មើល​ឃើញ​អត្តពលិក​បុរស​ពាក់អាវ​ពាក់កណ្ដាល។

កាលពី​ឆ្នាំមុន ក្នុង​ខែ​សីហា ស្ត្រី ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ការ​ប្រកួត​ជើងឯក​បាល់ទាត់​ថ្នាក់​ជាតិ​ជា​លើកដំបូង ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ នៅ​ពេល​ក្លិប Tehran Esteghlal ប្រកួត​ជាមួយ Mes Kerman។

ដោយឡែក​ក្នុង​ខែ​តុលា ឆ្នាំ ២០១៩ ស្ត្រី​ប្រហែល ៤,០០០ នាក់ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូលរួម​ទស្សនា​ការ​ប្រកួត​ជម្រុះ World Cup ឆ្នាំ ២០២២ រវាង​អ៊ីរ៉ង់ ទល់នឹង​កម្ពុជា ផ្ទាល់​តែម្ដង នៅ​កីឡដ្ឋាន Azadi ទីក្រុង Tehran។

ក្រោយ​មក អ៊ីរ៉ង់ បាន​ប្រឈមមុខ​នឹង​សម្ពាធ​កាន់តែ​ខ្លាំង​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ស្ត្រី​ចូល​ទស្សនា​ការ​ប្រកួត បន្ទាប់ពី​ការ​ស្លាប់​របស់​អ្នកគាំទ្រ​បាល់ទាត់ នាង Sahar Khodayari នៅ​ឆ្នាំ ២០១៩ ដែល​បាន​ដុត​ខ្លួនឯង​ដោយសារ​ខ្លាច​ជាប់​ពន្ធនាគារ បន្ទាប់ពី​នាង​ព្យាយាម​ចូលរួម​ទស្សនា​ក្នុង​ការ​ប្រកួត​បាល់ទាត់​ដោយ​ការ​ក្លែងខ្លួន​ជា​បុរស។ Khodayari ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា “​ក្មេង​ស្រី​ពណ៌​ខៀវ​” ដោយសារ​ពណ៌ នៃ​ក្លិប​ដែល​នាង​ចូលចិត្ត គឺ Esteghlal៕

ប្រែសម្រួល ៖ មន្នីរ័ត្ន

ប្រភព ៖ trtworld.com

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

មីនតោន
សន្តិសុខសង្គម២១ ម៉ោង មុន

អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស

សន្តិសុខសង្គម២២ ម៉ោង មុន

របួស១៤នាក់ ក្នុងហេតុការណ៍រថយន្តដឹកនិស្សិតកសិកម្មចុះកម្មសិក្សានៅមណ្ឌលគិរី ជួបគ្រោះថ្នាក់ចរាចរណ៍

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

អ្នកទោសស្រីជាង១៥០នាក់ ត្រូវបានរំលោភ និងដុតទាំងរស់ ក្នុង​ហេតុការណ៍​ហែកគុក​នៅ​កុងហ្គោ

ព័ត៌មានជាតិ២១ ម៉ោង មុន

បុគ្គលតាំងខ្លួនជាលោក ​ស៊ិន ស៊ីសាមុត​ ចាប់​ជាតិ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការ ពាក់ព័ន្ធការញុះញង់

Sokha Hotels

ព័ត៌មានពេញនិយម