កីឡា
កិច្ចពិគ្រោះយោបល់លើសេចក្ដីសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងវិស័យអប់រំកាយ និងកីឡា
ភ្នំពេញ ៖ ពេញមួយថ្ងៃទី២៦មករាឆ្នាំ២០២១នេះ ក្រសួងអប់រំយុវជននិងកីឡា បានបើកកិច្ចប្រជុំពិគ្រោះយោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងលើវិស័យអប់រំកាយ និង កីឡា។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមការចូលរួមរបស់លោក ប៊ូជុំសេរី អនុរដ្ឋលេខាធិការក្រសួងអប់រំកាយនិងកីឡា ដែលជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការរៀបចំតាក់តែងសេចក្ដីព្រាងច្បាប់គ្រប់គ្រងវិស័យអប់រំកាយនិងកីឡា លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ ជាអគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានិងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំស៊ីហ្កេមឆ្នាំ២០២៣ រួមជាមួយនឹងការចូលរួមពីតំណាងកីឡាកងយោធពលខេមរភូមិន្ទ ក្រសួងមហាផ្ទៃ និងតំណាងសហព័ន្ធនៃកីឡាអូឡាំពិក និងមិនអូឡាំពិក ចំនួន៤២សហកីឡាព័ន្ធជាតិ។

កិច្ចពិភាក្សានេះ សង្កត់ធ្ងន់ទៅលើការប្រមូលធាតុចូល ព្រមទាំងពិភាក្សាលើជំពូកទី២ស្ដីពីការបង្កើតតួនាទីភារកិច្ចនិងសិទ្ធអំណាចរបស់អង្គការ និង ស្ថាប័នកីឡា។
ជំពូកទី២ ដែលមាន៦០មាត្រានោះ ចែកចេញជា១០ផ្នែក។ ផ្នែកទី១ដែលមាន៧មាត្រានោះ គឺចែងពីរចនាសម្ព័ន្ធចាត់តាំង គ្រប់គ្រងវិស័យអប់រំកាយ និង កីឡា ។ ផ្នែកទី២ មាន៤មាត្រានោះ ចែងពីឋានានុក្រមចាត់តាំងរចនាសម្ព័ន្ធកីឡា។ ផ្នែកទី៣ ដែលចែងពីទំនាក់ទំនងរវាងអង្គការរដ្ឋ និង អង្គការសង្គមកីឡា មាន១៣មាត្រា។ ផ្នែកទី៤ ដែលចែងពីសហព័ន្ធកីឡាជាតិ មាន២មាត្រា។ ផ្នែកទី៥ ដែលចែងពីការបង្កើតសហព័ន្ធកីឡាជាតិ មានចំនួន៤មាត្រា ។ផ្នែកទី៦ ដែលមាន៥មាត្រា គឺចែងពីការគ្រប់គ្រងសហព័ន្ធកីឡាជាតិ ។ ផ្នែកទី៦ ដែលមាន៥មាត្រាគឺចែងពីការគ្រប់គ្រងសហព័ន្ធកីឡាជាតិ ។ ផ្នែកទី៧ដែលមាន៧មាត្រានោះគឺចែងពីក្លិបកីឡាស្ម័គ្រចិត្ត ។ផ្នែកទី៨ ដែលមាន២មាត្រានោះ គឺចែងពីក្លិបកីឡាអាជីព ។ ផ្នែកទី៩ដែលមានចំនួន៦មាត្រានោះ គឺចែងអំពីកីឡាកងយោធពលខេមរភូមិន្ទ និង ផ្នែកទី១០ដែលចែងពីកីឡានគរបាលជាតិនោះ មានចំនួន៩មាត្រា។

សូមបញ្ជាក់ថា ច្បាប់ស្ដីអំពីការគ្រប់គ្រងវិស័យអប់រំកាយ និង កីឡាមានចំនួន ៨ ជំពូកដែលមានជាង២៥០មាត្រា។ កិច្ចពិភាក្សានេះ ធ្វើឡើងដើម្បីប្រមូលធាតុចូលដែលប្រមូលបានពីការពិភាក្សាគ្នា ដើម្បីធ្វើឲ្យច្បាប់មានលក្ខណៈគ្រប់ជ្រុងជ្រោយ ដើម្បីការអនុវត្តន៍ទៅមានប្រសិទ្ធភាព៕
ដោយ ៖ វិសិទ្ធ


-
សន្តិសុខសង្គម២ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
អតីតស្វាមី រងការចោទ កេងប្រវ័ញ្ចការស្លាប់ Barbie ខណៈមិត្តស្រីទម្លាយថា លោកនិងម្ដាយគឺជាជនបង្ក
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?