កីឡា
កីឡាករចាស់ជាងគេលើលោក បន្តកុងត្រាថ្មី លេងយ៉ាងតិចដល់អាយុ ៥៧ឆ្នាំ
កីឡាករ Kazuyoshi Miura បានចុះហត្ថលេខាបន្តកុងត្រានៅក្លិបលីគទី២ ព័រទុយហ្គាល់ Oliveirense មួយរដូវកាលទៀត ដែលមានន័យថារូបលោកនឹងត្រូវលេងរហូតដល់អាយុ ៥៧ឆ្នាំ បង្កើនកំណត់ត្រាចាស់របស់ខ្លួន ក្នុងនាមជាកីឡាករបាល់ទាត់អាជីព ដែលចាស់ជាងគេបំផុតលើពិភពលោក។
កីឡាករសញ្ជាតិជប៉ុនរូបនេះ បានចាប់ផ្តើមអាជីពដំបូងកាលពី ៣៧ ឆ្នាំមុន តាំងពីឆ្នាំ ១៩៨៦ ជាមួយក្លិប Santos នៅប្រទេសប្រេស៊ីល។ ក្រោយចំណាយពេល ៤ឆ្នាំ នៅទ្វីបអាមេរិកខាងត្បូង Miura បានត្រលប់ទៅស្រុកកំណើតវិញ ហើយទទួលបានភាពជោគជ័យដ៏អស្ចារ្យជាមួយក្លិប Verdy Kawasaki ក្នុងឆ្នាំ ១៩៩០។
ខ្សែប្រយុទ្ធរហ្សសនាម King Kazu បានផ្ទេរទៅក្លិប Yokohama កាលពីឆ្នាំ ២០០៥ ដោយបង្ហាញខ្លួនបាន ២៧៨ លើកស៊ុតបញ្ចូលទីបាន ២៧ គ្រាប់។ នៅចន្លោះឆ្នាំ ១៩៩០ ដល់ឆ្នាំ ២០០០ Miura បង្ហាញខ្លួនឲ្យជម្រើសជាតិជប៉ុនបាន ៨៩ ប្រកួតស៊ុតបញ្ចូលទី ៥៥ គ្រាប់។
ទោះវ័យកាន់តែចាស់បែបនេះក្ដី Miura មិនទាន់មានគម្រោងបញ្ចប់អាជីពរបស់ខ្លួននៅឡើយទេ។ លោកធ្លាប់ប្រាប់ Sport TV ថា៖ “ខ្ញុំមានបំណងលេងរហូតដល់អាយុ ៦០ ឆ្នាំ”៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា