Connect with us

កីឡា

សហព័ន្ធខ្មែរកីឡាហែលទឹក តៀមចូលរួមការប្រកួតកីឡាហែលទឹកពិភពលោក

បានផុស

នៅ

សហព័ន្ធខ្មែរកីឡាហែលទឹក នឹងបញ្ចូនអត្តពលិកហែលទឹក ២រូប គឺកីឡាករកូនកាត់ខ្មែរ-អាមេរិក សុវណ្ណ ម៉ុនត្រុស និងកីឡាការិនី ចរិយា ទៅចូលរួមការប្រកួតកីឡាហែលទឹកពិភពលោក ដែលរួមដំណើរដោយលោក ហែម គីរី ជាអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក និងលោក ហែម ថុនពន្លឺ ជាគ្រូបង្វឹក។ កម្មវិធីប្រកួតខាងលើនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី២០ ដល់ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ នៅក្នុងទីក្រុង Fukuoka ប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS) ក៏បានអញ្ជើញសហព័ន្ធខ្មែរកីឡាហែលទឹក ឱ្យចាត់បញ្ជូនមន្រ្តីថ្នាក់ដឹកនាំចំនួន ០១នាក់ ដើម្បីទៅចូលរួមប្រជុំក្នុងកម្មវិធីមហាសន្និបាតរបស់សហព័ន្ធកីឡាហែលទឹកពិភពលោក (WORLD AQUATICS General Congress) ផងដែរ។ ក្នុងឱកាសនោះដែរ សហព័ន្ធខ្មែរកីឡាហែលទឹក ត្រូវបានជ្រើសរើសឱ្យឡើងធ្វើបទបង្ហាញអំពីវឌ្ឍនភាពរបស់សហព័ន្ធ និងការជួយជម្រុញគាំទ្របន្ថែមសម្រាប់ការអភិវឌ្ឍបន្ត។ មានតែ ១០ប្រទេសប៉ុណ្ណោះ ដែលត្រូវបានជ្រើសរើសឱ្យឡើងធ្វើបទបង្ហាញនេះ ហើយនេះក៏ជាលើកទី១ សម្រាប់សហព័ន្ធខ្មែរកីឡាហែលទឹក បានធ្វើឱ្យពិភពលោកស្គាល់អំពីការអភិវឌ្ឍនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ចំពោះកីឡាករ សុវណ្ណ និងកីឡាការិនី ចរិយ៉ា ក៏បានចូលរួមស៊ីហ្គេមលើកទី៣២ តំណាងឲ្យកម្ពុជា ប៉ុន្តែគួរឱ្យសោកស្ដាយដែលពួកគេមិនបានយកមេដាយជូនកម្ពុជាបាន។ សម្រាប់សមិទ្ធផលនៅស៊ីហ្គេមលើកទី៣២ ក្រុមអត្តពលិកហែលទឹកកម្ពុជាដណ្តើមបានមេដាយ ៥គ្រឿង ក្នុងប្រភេទកីឡាហែលទឹកជើងទា (Finswimming)៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៥ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៧ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម