កីឡា
ផល សោភ័ណ្ឌ បង្ហាញអារម្មណ៍ ពេលបានជួបរបស់ពិត ចុងសហ្ដហ៍នេះ
ដំរីភ្លុកពិឃាដ ផល សោភ័ណ្ឌ នឹងត្រូវជួបអ្នកប្រដាល់ព័រទុយហ្គាល់ មីហ្គេល ទ្រីនដាឌី (Miguel Trindade) នៅសង្វៀន តេជោសន្តិភាព គុនខ្មែរ វើលឆេមពាន (Techo Santepheap Kun Khmer World Champion) នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៣ នៅស្ថានីយទូរទស្សន៍ថោន ហ្វូលអេចឌីធីវី វេលាម៉ោង ៧ យប់។

មីហ្គេល ទ្រីនដាឌី ជាអ្នកប្រដាល់កម្រិត A មួយរូប ដែលធ្លាប់ផ្ដួលអ្នកប្រដាល់ថៃ ប៉ ត ថ (Por Tor Thor Petchrungruang) ឲ្យសន្លប់នៅក្នុងកម្មវិធី Thai Fight នៅប្រទេសអ៊ីតាលី កាលពីថ្ងៃទី ២២ ខែ មេសា ឆ្នាំ ២០២៣។ ចំណែក ផល សោភ័ណ្ឌ ក៏មិនធម្មតាដែរ ដោយបានយកឈ្នះកីឡាករថៃ ខាថាវុធ ក្នុងកម្មវិធីប្រដាល់គុនខ្មែរ ជើងឯកគូបូតា បច្ចេកវិទ្យាកសិកម្មថ្មី កាលពីថ្ងៃសុក្រ ទី៧ ខែកក្កដា ឆ្នាំ២០២៣។

មុនការប្រកួតនៅសង្វៀន តេជោសន្តិភាព គុនខ្មែរ វើលឆេមពាន មកដល់ ផល សោភ័ណ្ឌ បាននិយាយថា៖ «សម្រាប់ខ្ញុំមានអារម្មណ៍ថាសប្បាយរីករាយដែលបានជួបរបស់ពិតហើយខ្លាំង ខ្ញុំក៏ដឹងពីសមត្ថភាពគាត់ ហើយគាត់ក៏ដឹងពីសមត្ថភាពខ្ញុំ ចំពោះខ្ញុំក៏សប្បាយចិត្តដែរ បានជួបអ្នកខ្លាំង ទោះបីជាចាញ់ឬឈ្នះក៏សប្បាយចិត្តដែរ»។
សម្រាប់កីឡាករទាំង ២ សុទ្ធតែជាជើងខ្លាំងដូចគ្នា ដូច្នេះបងប្អូនដែលជាអ្នកគាំទ្រប្រដាល់គុនខ្មែរប្រាកដជាទន្ទឹងរង់ចាំការប្រកួតដ៏កក្រើកមួយនេះ។ ផល សោភ័ណ្ឌ បន្ថែមថា៖ «សម្រាប់កីឡាប្រដាល់តែងតែមានចាញ់និងឈ្នះ សំខាន់ចាញ់ឬឈ្នះគឺយើងប្រកួតឲ្យអស់ពីសមត្ថភាពដែលយើងមាន ហើយត្រូវប្រកួតឲ្យល្អមើល»៕
អត្ថបទ៖ ផា រតនា

-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២២ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?