កីឡា
Ronaldo ទទួលបាន Guinness World Record ជាអត្តពលិកមានប្រាក់ចំណូលខ្ពស់បំផុត
Cristiano Ronaldo បានជាប់កំណត់ត្រាពិភពលោក Guinness World Records ក្នុងការទទួលបានប្រាក់ចំណូលខ្ពស់បំផុតសម្រាប់អត្តពលិកនៅឆ្នាំ២០២៣នេះ។
កីឡាករវ័យ ៣៨ ឆ្នាំត្រូវបានប៉ាន់ប្រមាណថារកបាន ១០៧.៥ លានផោនក្នុងរយៈពេល ១២ ខែរហូតដល់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣។

Ronaldo បំបែកកំណត់ត្រារបស់ Lionel Messi ដែលជាអត្តពលិកដែលមានប្រាក់ចំណូលខ្ពស់បំផុតនៅឆ្នាំ២០២២ ជាមួយនឹងការប៉ាន់ប្រមាណ ១០៣ លានផោននៅពេលលេងឱ្យ Paris Saint-Germain ។
ប្រាក់ចំណូលបំបែកឯតទគ្គកម្មរបស់តារាឆ្នើម Al Nassr រួមមាន ៣៥ លានផោនក្នុងការរកប្រាក់ចំណូលនៅលើទីលាន និង ៦៨.៥លានផោន នៅក្នុងកិច្ចសន្យាព្រមព្រៀងក្រៅពីទីលាន។

ប្រាក់ចំណូលនៅលើទីលានរួមមានប្រាក់ខែ ប្រាក់រង្វាន់ និងប្រាក់បន្ថែមលើកទឹកចិត្ត ខណៈដែលប្រាក់ចំណូលក្រៅទីលាន គឺជាការប៉ាន់ប្រមាណនៃកិច្ចព្រមព្រៀងឧបត្ថម្ភ ថ្លៃបង្ហាញខ្លួន វត្ថុអនុស្សាវរីយ៍ និងប្រាក់ចំណូលអាជ្ញាប័ណ្ណ។
Ronaldo មានប្រាក់ចំណូលក្រៅទីលានដ៏ច្រើនសន្ធឹកសន្ធាប់ដែលរួមមានកុងត្រាជាមួយ Nike និងតាមរយៈទំនិញម៉ាក CR7 ផ្ទាល់ខ្លួន៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព៖ sportbible.com

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ