Connect with us

កីឡា

ធឿន ធារ៉ា និង ព្រំ សំណាង យប់មិញបានលុយជិត៣០លានរៀលដូចគ្នា

បានផុស

នៅ

អ្នក​លេង​គុន​ខ្មែរ ព្រំ សំណាង និង ធឿន ធារ៉ា ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​​ជិត​​៣០​លាន​រៀល​​​ដូច​គ្នា​ពី​​ព្រឹត្តិការណ៍​ប្រកួត​ជើង​ឯក​គុន​ខ្មែរ​ពិភព​លោក«តេសជោ សន្តិភាព»​កាល​ពី​យប់​​ថ្ងៃ​អាទិត្យ ទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៣​ នៅ​សង្វៀន​ថោន។

ព្រំ សំណាង បាន​ប្រកួត​ឈ្នះ​កីឡាករ​បេឡារុស្ស Nikita Gerasimvich ដោយ​ពិន្ទុ បន្ទាប់​ពី​បាន​តស៊ូ​គ្នា​៣​ទឹក​ពេញ​ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​គុន​ខ្មែរពិភព​លោក​តេជោសន្តិភាព។ សម្រាប់​ជ័យជម្នះ​នេះ រូប​គេ​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​តម្លៃ​ខ្សែ​ក្រវាត់​ចំនួន​២០​លាន​រៀល។

លោក វ៉ា សុធា បាន​ឧត្ថម្ភ​​​ដល់ ព្រំ សំណាង ចំនួន​២​លាន​រៀល។ លោក ឈឹម សារ៉េត ទី​ប្រឹក្សា​សម្តេជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​៤​​លាន​រៀល។ លោក សេង ទៀង រដ្ឋ​លេខាធិការ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ឧបត្ថម្ភ​​១​លាន​រៀល និង ម្ចាស់​មន្ទីរ​ពេទ្យ​មួយ​កន្លែង​​ឧបត្ដម្ភ​១​លាន​រៀល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជា​ខ្សែ​ក្រវាត់​ទី​៤​របស់ ព្រំ សំណាង បន្ទាប់​ពី​កំពុង​គ្រង​ខ្សែ​ក្រវាត់​​៣​​គ្រឿង​ហើយ​គឺខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ ខ្សែ​ក្រវាត់​ថៃហ្វៃ​អន្តរជាតិ និង​ខ្សែ​ក្រវាត់​គ្រុដគុន​ខ្មែរ​អន្តរជាតិ។

ចំណែក​អ្នក​លេង​ពូថៅដៃ ធឿន ធារ៉ា បាន​ប្រើ​ពេល​យ៉ាង​ឆាប់​រហ័ស​ក្នុង​ការ​ផ្តួល​កីឡាករ អេឡិច ប៊ូប៊ែល ឲ្យ​អាជ្ញា​កណ្តាល​បញ្ឈប់​ក្នុង​ទឹក​ទី​១ បន្ទាប់​ពី​វាយ​ក្បាល​ពោះ​ឲ្យ​អាជ្ញា​កណ្តាល​រាប់​ពីរ​ដង និង​លើក​ទី​៣​បញ្ឈប់​ការ​ប្រកួត​តែ​ម្តង។

សម្រាប់​ជ័យជម្នះ​នេះ​ ធឿន ធារ៉ា ទទួល​បាន​ខ្សែ​ក្រវាត់​គុន​ខ្មែរ​ពិភព​លោក តេជោសន្តិភាព​ ​អម​ដោយ​​ប្រាក់​រង្វាន់​២០​លាន​រៀល។ ជា​មួយ​គ្នា​នេះ លោក វ៉ា សុធា បាន​ឧត្ថម្ភ​​ចំនួន​២​លាន​រៀល។ លោក ឈឹម សារ៉េត ទី​ប្រឹក្សា​សម្តេជោ ហ៊ុន សែន បាន​ឧបត្ថម្ភ​៤​​លាន​រៀល។ លោក សេង ទៀង រដ្ឋ​លេខាធិការ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រី​ឧបត្ថម្ភ​២​លាន​រៀល និង ម្ចាស់​មន្ទីរ​ពេទ្យ​មួយ​កន្លែង​​ឧបត្ដម្ភ​១​លាន​រៀល។

រហូត​ដល់​ពេល​​នេះ ធឿន ធារ៉ា ក៏​​កំពុង​គ្រប់​គ្រង​ខ្សែ​ក្រវាត់​អន្តរជាតិ​​៤​​គ្រឿង​គឺ​ខ្សែ​ក្រវាត់​គុន​ខ្មែរ​អន្តរជាតិ​តេជោសន្តិភាព​ ខ្សែ​ក្រវាត់គ្រុឌគុន​ខ្មែរ​អន្តរជាតិ​ ​ខ្សែក្រវាត់​គុន​ខ្មែរ​ពិភពលោក IPCC និង​ខ្សែ​ក្រវាត់​ថៃហ្វៃ​អន្តរជាតិ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម