Connect with us

កីឡា

IPCC ទទួល​យក«គុន​ខ្មែរ»ទៅអភិវឌ្ឍលើឆាកអន្តរជាតិ ក្រោយជោគជ័យនៅស៊ីហ្គេម

បានផុស

នៅ

សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​បាន​សហការ​ជា​មួយ​ក្រុម​ប្រឹក្សាកីឡា​ប្រយុទ្ធ​អាជីព «International Professional Combat Council (IPCC)»​ដើម្បី​​នាំ​យក«គុន​ខ្មែរ»​ទៅ​អភិវឌ្ឍ និង​ផ្សព្វផ្សាយ​​លើ​ឆាក​អន្តរជាតិ​ឲ្យ​រីក​ចម្រើន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កាល​ពី​ថ្ងៃ​ទី១៦ ខែ​កក្កដា ឆ្នាំ​២០២៣ លោក Sasan Ghosairi តំណាង​​ក្រុម​ប្រឹក្សាកីឡា​ប្រយុទ្ធអាជីព​បាន​ទទួល​លិខិតពី​លោក តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ដើម្បី​បញ្ជាក់​ជា​ផ្លូវ​ការ​​ក្នុង​ការ​នាំ​យក​កីឡា​ប្រដាល់​គុន​ខ្មែរ​ទៅ​ផ្សព្វផ្សាយ អភិវឌ្ឍ និង​រៀបចំ​ការ​ប្រកួត​​លើ​ឆាក​អន្តរជាតិ។

រឿង​នេះ​បាន​កើត​មាន​ឡើង​ក្រោម​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​លោក Tommy Kim តំណាង​​ IPCC Kun Khmer ប្រចាំ​ប្រទេស​កម្ពុជា​ដែល​បាន​សហការ​ជា​មួយ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ។ លោក​បាន​និយាយ​ថា ៖«ក្នុងនាមខ្ញុំតំណាង​ឲ្យ​ IPCC ប្រចាំប្រទេសកម្ពុជា​ សូមអរគុណដល់​ ឯកឧត្តម​ តែម ម៉ឺន​​ ប្រធានសហព័ន្ធគុនខ្មែរប្រទេសកម្ពុជា​ និង​ឯកឧត្តម​ វ៉ាសុធា​ ស្វាមីលោកជំទាវឧកញ៉ា ជួប មាន​ អគ្គនាយិការទូរទស្សន៍ថោន​។  ជាការតបស្នង​ យើង​​ខ្ញុំនឹងខិតខំប្រឹងប្រែងជួយផ្សព្វផ្សាយ​ និង​លើក​ស្ទួយដល់កីឡាគុនខ្មែរ​ឲ្យ​បានខ្លាំងក្លាតទៅទៀត»។

ចំណែក Sasan Ghosairi ដែល​មាន​បទ​ពិសោធ​ច្រើន​ក្នុង​ការ​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​ប្រដាល់​ទូទាំង​ពិភព​លោក​​បាន​និយាយ​ថា ៖«នេះ​ជា​ជោគជ័យ​នៃ​ការ​អភិវឌ្ឍ​​ពិត​ប្រាកដ។ សូម​អរគុណ​ដល់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ និង​រដ្ឋាភិបាល​​កម្ពុជា​សម្រាប់​ការ​ជឿ​ជាក់។ សូម​អរគុណ​ដល់លោក Tommo Kim ដែល​ខិត​ខំ​ប្រឹង​ប្រែង​យ៉ាង​ខ្លាំង»។

នៅ​ក្នុង​លិខិត​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​បាន​បង្ហាញ​ថា IPCC នឹង​នាំ​យក​គុន​ខ្មែរ​ទៅ​ហ្វឹក​ហាត់ និង​ផ្សព្វផ្សាយ​​ទូទាំង​ពិភព​លោក​ដោយ​មាន​ការ​ពង្រីក​​កិច្ច​សហប្រតិបត្តិការ និង​​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត។ IPCC ​អាច​ដឹក​នាំ និង​ជ្រើស​រើស​កីឡាករ កីឡាការិនី ជំរុញ​ផ្សព្វផ្សាយ និង​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​គុន​ខ្មែរ​​ដោយ​គោរព​តាម​ធម្មនុញ្ញ និង​ច្បាប់​នៃ​ការ​ប្រកួត​គុន​ខ្មែរ​នៅ​គ្រប់​ប្រទេស​ដែល​ត្រូវ​រៀចំ។

នេះ​ជា​ការ​បោះ​ជំហាន​ទៅ​លើ​ឆាក​អន្តរជាតិ​មួយ​កម្រិត​ទៀត បន្ទាប់​ពី​គុន​ខ្មែរ​ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​ធម្មនុញ្ញ​ស៊ីហ្គេម និង​រៀបចំ​ការ​ប្រកួត​​ប្រកប​ដោយ​ជោគជ័យ​នៅ​ក្នុង​ព្រឹត្តិការន៍​កីឡា​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ​ដែល​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​និយាយ​ថា ៖«​​យើង​មាន​​ភាព​រឹង​មាំ ​អនាគតនៃ​គុន​ខ្មែរ និង​គុន​ល្បុក្កតោ​បាន​ដើរ​ឆ្ពោះ​ទៅ​មុខល្អ។ យុទ្ធសាស្ត្រ​ទី​២​របស់​យើង​គឺ​​ក្រៅ​ពី​ដាក់​ចូល​ក្នុង​ធម្មនុញ្ញ​ស៊ីហ្គេម​រួច​ហើយ យើង​នឹង​រុញ​ទៅ​ដល់​កម្រិត​អាស៊ី និង​ដល់​អូឡាំពិក​ពិភ​លោក​​ថែមទៀត។ នេះ​ជា​យុទ្ធសាស្ត្រ​បន្ត​បន្ទាប់​របស់​យើង»៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ១១ ម៉ោង មុន

លោក ឃួង ស្រេង ៖ សិទ្ធិមនុស្ស ត្រូវ​បាន​សម្តេចតេជោ ហ៊ុន សែន ផ្តល់ជូនប្រជាជនកម្ពុជាតាំងពីឆ្នាំ១៩៧៩មកម្ល៉េះ

ព័ត៌មានជាតិ១២ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

ព័ត៌មានជាតិ១៣ ម៉ោង មុន

មីនតោន ដែលអ្នកកាសែតដោះដឹកតាមម៉ូតូឱ្យប៉ូលិស ត្រូវបានស៊ីម៉ាក់ចុះទៅយក÷ មេស៊ីម៉ាក់ ប្រាប់ឱ្យរាយការណ៍ពីបញ្ហាគ្រាប់មិនទាន់ផ្ទុះជាជាងដោះដោយខ្លួនឯង

នយោបាយ១៣ ម៉ោង មុន

សម្តេចធិបតី ឱ្យអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជានៅក្រៅប្រទេស ជួយស្រាយបញ្ហាដែលខ្មែរនៅក្រៅប្រទេសជួបប្រទះ

Sokha Hotels

ព័ត៌មានពេញនិយម