Connect with us

កីឡា

ខេត្តបាត់ដំបងឈរលេខ១ក្នុងការប្រកួតទាញព្រ័ត្រជើងឯកថ្នាក់ជាតិ

បានផុស

នៅ

ខេត្តបាត់ដំបងដណ្តើមបានមេដាយមាសច្រើនជាងគេក្នុងការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី ៧ ប្រចាំឆ្នាំ ២០២៣ ចាប់ពីថ្ងៃទី១២ ដល់​ទី១៥ ខែកក្កដា ឆ្នាំ២០២៣ នៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្រាប់សមាគមកីឡាទាញព្រ័ត្រខេត្តបាត់ដំបងដណ្ដើមបានមេដាយមាស២ និងមេដាយបា្រក់១ ក្នុងការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិលើកទី ៧ ។ ក្នុងនោះមេដាយមាស ២ លើវិញ្ញាសា ៨នាក់ទល់៨នាក់ ផ្នែកនារី (៥០០គីឡូក្រាម) និងវិញ្ញាសា ៨នាក់ទល់៨នាក់ផ្នែកបុរស (៦០០គីឡូក្រាម) និងមេដាយបា្រក់ ១លើវិញ្ញាសា ៤នាក់ទល់៤នាក់ ផ្នែកនារី (២៥០គីឡូក្រាម)។

ការ​ប្រកួត​កីឡា​ទាញ​ព្រ័ត្រ​ជើង​ឯក​ថ្នាក់​ជាតិ ឆ្នាំ​២០២៣​នេះ ​មាន​៤​វិញ្ញាសា រួមមាន៖ វិញ្ញាសា ៨នាក់ ទល់ ៨នាក់ ផ្នែកបុរស ទម្ងន់ ៦០០គីឡូក្រោម, វិញ្ញាសា ៨នាក់ ទល់៨នាក់ ផ្នែកនារី ទម្ងន់ ៥០០គីឡូក្រោម, វិញ្ញាសា៤នាក់ ទល់ ៤នាក់ ផ្នែកបុរស ទម្ងន់ ៣០០គីឡូក្រោម និង​ វិញ្ញាសា ៤នាក់ ទល់ ៤នាក់ ផ្នែកនារី ទម្ងន់ ២៥០គីឡូក្រោម។

ការ​ប្រកួត​ឆ្នាំ​នេះ​ មានសមាគម និងក្លិបចូលរួមចំនួន ១២ រួមមានសមាគមកីឡាទាញព្រ័ត្រ ខេត្តកណ្តាល សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពត សមាគមកីឡាទាញព្រ័ត្រ ក្រសួងមហាផ្ទៃ សមាគមកីឡាទាញព្រ័ត្រ ខេត្តបាត់ដំបង សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពង់ចាម សមាគមកីឡាទាញព្រ័ត្រ ខេត្តស្វាយរៀង សមាគមកីឡាទាញព្រ័ត្រ រាជធានីភ្នំពេញ សមាគមកីឡាទាញព្រ័ត្រ ខេត្តកំពង់ឆ្នាំង សមាគមកីឡាទាញព្រ័ត្រ ខេត្តក្រចេះ សមាគមកីឡាទាញព្រ័ត្រ ខេត្តត្បួងឃ្មុំ សមាគមកីឡាទាញព្រ័ត្រមជ្ឈមណ្ឌល ខ.ភ.ម និង សមាគមកីឡាទាញព្រ័ត្រ បញ្ជាការដ្ឋានកងទ័ពជើងទឹក។

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២១ នាទីutes មុន

ថៃ​ ពិចារណា​សង់​ជញ្ជាំង​ព្រំដែន​ប្រវែង​ជាង​៥០​គីឡូម៉ែត្រ​ជាមួយ​កម្ពុជា

ព័ត៌មានជាតិ៤០ នាទីutes មុន

បាល់ទាត់​មិត្តភាព​កម្ពុជា-ថៃ នឹង​ចាប់​ផ្ដើម​ប្រកួតថ្ងៃទី៨មីនា ជា​មួយ​អ្នកទស្សនា​ជាង៣ម៉ឺននាក់

ព័ត៌មានអន្ដរជាតិ៤១ នាទីutes មុន

ថៃ​ស្នើ​សង់របង​តាម​ព្រំដែនជាមួយ​កម្ពុជា បង្ការការឆ្លងដែនខុសច្បាប់

ព័ត៌មានអន្ដរជាតិ៥៩ នាទីutes មុន

នាវា​ផ្ទុក​យន្តហោះ​ចម្បាំង​អាមេរិក ចូល​ចត​នៅ​កូរ៉េ​ខាង​ត្បូង បង្ហាញ​សាច់ដុំកម្លា​កូរ៉េ​ខាង​ជើង

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

សាលាជាងពាក់កណ្ដាលបិទ​ក្នុងរដ្ឋធានីម៉ានីលដោយអាកាស​ធាតុក្ដៅខ្លាំង

ជីវិតកម្សាន្ដ២ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម៨ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

រុស្ស៊ី បាញ់មីស៊ីលពន្លិចកប៉ាល់ដឹកទំនិញមួយគ្រឿង សង្ស័យដឹកអាវុធអង់គ្លេស យកទៅឲ្យអ៊ុយក្រែន

ចរាចរណ៍២ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អង់គ្លេសនិងបារាំង ប្រកាសដឹកនាំក្រុមចម្រុះ ដាក់ទ័ពទៅអ៊ុយក្រែន ទោះគ្មានអាមេរិក

Sokha Hotels

ព័ត៌មានពេញនិយម