Connect with us

កីឡា

កីឡាករ​ទាំងនេះបានឈ្នះ World Cup ទាំងវ័យក្មេង

បានផុស

នៅ

សម្រាប់ពានរង្វាន់បាល់ទាត់ពិភពលោក (World Cup) ជាជើងឯកលំដាប់កំពូលដែលកីឡាករអាជីពទាំងអស់ប្រាថ្នាចង់ឈ្នះ។ កីឡាករអាជីពកំពូលៗមួយចំនួនមិនបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកសោះក្នុងអាជីពរបស់ខ្លួន ប៉ុន្តែកីឡាករខ្លះបានឈ្នះទាំងវ័យក្មេង។

ខាងក្រោមជាកីឡាករវ័យក្មេង៥រូបដែលបានឈ្នះជើងឯកពិភពលោក។

១. កីឡាករ Pele

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ Pele វីរបុរសបាល់ទាត់របស់ប្រេស៊ីលបានឈ្នះពានរង្វាន់បាល់ទាត់ពិភពលោកត្រឹមវ័យ ១៧ ឆ្នាំ និង ២៤៩ ថ្ងៃ។ នៅពេលនោះក្រុមជម្រើសជាតិ ប្រេស៊ីលបានយកឈ្នះក្រុមជម្រើសជាតិ ស៊ុយអែត ដោយ ៥-២ ក្នុងវគ្គផ្តាច់ព្រ័ត្រនៅកីឡដ្ឋាន Rasunda ក្នុងទីក្រុង Solna ប្រទេសស៊ុយអែត ក្នុងអំឡុងឆ្នាំ ១៩៥៨។

២. កីឡាករ Ronaldo Nazario

ខ្សែប្រយុទ្ធប្រេស៊ីល Ronaldo Nazario ដែលអ្នកគាំទ្រស្គាល់ថា (Ronaldo ប្រេស៊ីល) បានឈ្នះពានរង្វាន់ពិភពលោកក្នុងវ័យ ១៧ឆ្នាំជាមួយក្រុមជម្រើសជាតិប្រេស៊ីល ក្នុងឆ្នាំ ១៩៩៤ នៅ​ពេលប្រេស៊ីលបានយកឈ្នះអ៉ីតាលីដោយបាល់ពិន័យ១១ម៉ែត្រកាត់សេចក្ដីក្នុងលទ្ធផល ៣-២ នៅកីឡដ្ឋាន Rose Bowl ទឹកដីសហរដ្ឋអាមេរិក។

៣. កីឡាករ Giuseppe Bergomi

ខ្សែការពារ Giuseppe Bergomi សញ្ជាតិអ៉ីតាលីបានឈ្នះពានរង្វាន់ពិភពលោក្នុងវ័យ ១៨ឆ្នាំជាមួយក្រុមជម្រើសជាតិអ៊ីតាលី ក្នុងឆ្នាំ ១៩៨២ នៅពេលអ៉ីតាលីបានយកឈ្នះប្រទេស អាឡឺម៉ង់ ដោយលទ្ធផល ៣-១ នៅកីឡដ្ឋាន Santiago Bernabéu ក្នុងទឹកដីប្រទេសអេស្ប៉ាញ។

៤. កីឡាករ Kylian Mbappe

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Kylian Mbappe បានឈ្នះពានរង្វាន់ពិភពលោក្នុងវ័យ ១៩ឆ្នាំជាមួយក្រុមជម្រើសជាតិបារាំង ក្នុងឆ្នាំ ២០១៨ បន្ទាប់ពីបារាំងបានយកឈ្នះក្រូអាត ដោយលទ្ធផល ៤-២ នៅកីឡដ្ឋាន Luzhniki ក្នុងទឹកដីប្រទេសរុស្ស៊ី។

៥. កីឡាករ Thierry Henry

ខ្សែប្រយុទ្ធសញ្ជាតិបារាំង Thierry Henry ឈ្នះពានរង្វាន់ពិភពលោកក្នុងវ័យ ២០ឆ្នាំជាមួយក្រុមជម្រើសជាតិបារាំង ក្នុងឆ្នាំ ១៩៩៨ នៅ​ពេល​បារាំងធ្វើជាម្ចាស់ផ្ទះ និង​បានយកឈ្នះជម្រើសជាតិប្រេស៊ីល ដោយលទ្ធផល ៣-០ នៅកីឡដ្ឋាន Stade de France៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រីសុខាភិបាល និងរដ្ឋមន្ត្រីការងារ ស្នើឱ្យកម្មករ និងពលរដ្ឋឈប់ពិសាភេសជ្ជៈផ្អែមប៉ូវកម្លាំង

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នក​រងរបួស​ដោយ​អគ្គិភ័យ ឆេះ​ក្លិប​កម្សាន្ដ មីតណាយព្រីមៀរ ៥នាក់ ទទួល​បាន​ថវិកា​ពី​អភិបាល​រាជធានីភ្នំពេញ

ព័ត៌មានជាតិ៤ ម៉ោង មុន

បុរសធ្លាប់ជាប់ពន្ធនាគារព្រោះកូនឆ្កែ បានក្លាយជាម្ចាស់ហាងនំប៉័ង ព្រោះទឹកចិត្តសណ្ដោសរបស់សម្ដេចតេជោ

ព័ត៌មានជាតិ៤ ម៉ោង មុន

ពលរដ្ឋកម្ពុជា​ថ្កោលទោស ស៊ន តារា ដែល​កំពុង​វង្វេង​ប្រវត្តិសាស្រ្ត​ដោយលើកឡើងថា “អាមេរិក​មិន​ដែល​ទម្លាក់​គ្រាប់​បែក​សម្លាប់​ខ្មែរ”

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកនាំពាក្យ ថា មានអ្នកជាប់កាតព្វកិច្ច៧រូបមិនទាន់មកប្រកាសទ្រព្យសម្បត្តិ និងបំណុល

Sokha Hotels

ព័ត៌មានពេញនិយម